Sunday 28 September 2014

Mr. Ear kimsreng political Express version 2

Friday 26 September 2014

Mr Ear kimsreng political Express version 2

Monday 22 September 2014

Mr Ear kimsreng political Express version 2 Part 2

Mr. Ear kimsreng political Express version 2 part 01

Thursday 11 September 2014

តើ កឹម សុខា និង ហ៊ុន សែន មួយណាមានរិទិ្ធជាងគេ ...???

ជនរួមជាតិ រួមឈាម និង រួមទុក្ខ្ខ ជាទីគោរព ស្រឡាញ់ . ក្រោយពី កឹម សុខា ស្រែកប្រកាសថា ខ្លួននឹងកំចាត់អំពើពុករលួយជំវិញខ្លួន ហ៊ុន សែន ឲ្យអស់រួចមក យើងឃើញមានប្រតិកម្មភ្លាម ៗ ចំនួន 2 ក្រុមគឺ ៖ (1) -ក្រុម ប្រជាជាតិខ្មែរដែលចង់បានការផ្លាស់ប្ត្តូរ ។ (2) - ក្រុមអាយ៉ងកញ្ជះយួន ហ៊ុន សែន ដែលជាអ្នកកាន់អំណាចផ្តាច់ការ និង ផ្តាច់មុខ ដែលយើងហៅថា ( អំណាចប្រមូលផ្តុំ ) នោះ ។ . ទាំងពីក្រុមនេះគឺ ក្រុមទីមួយចង់បាន ប៉ុនែ្ដក្រុមទីពីរមិនឲ្យ ដូច្នេះហើយទើបយើងឮសម្រែកពួកគេសែ្រកស្ទើរបែកផែនដី នៅអី្វដែលពួកគេចង់បាន ចំណែកអត្ថបទខាងក្រោមនេះយើងសូមធ្វើការបំភ្លឺ អំពី ( លទ្ធផល ) ដែលគួរមាននាពេលខាងមុខ ។ (1) - តើ កឹម សុខា អាចធ្វើបានតាមសម្តីដែលខ្លួនបាន ( អួតអាង ) ឬទេ ? ចម្លើយ : គឺអត់បានទេ ។ - ព្រោះរឿងនេះជាធំ ជា ( ឆ្នាំងបាយ ) របស់ ហ៊ុន សែន - CPP - ចិន ហើយនិង យួន ហើយយើងជឿជាក់ថា សម រង្សី និង កឹម សុខា មិនហ៊ាន ( ផ្សងព្រេង ) និង សម្រែកគំរាមរបស់ ហ៊ុន សែន ទេ ព្រោះវាសំដៅទៅលើ ( ជីវិតនយោបាយ ) របស់ពួកគេនាពេលអនាគត ។ វាគ្រាន់តែជាការ ( បិទបាំង ) នូវកំហុសដ៏ធំមហិមាររបស់ពួកគេដែលបានក្បត់ម្ចាស់ឆ្នោត ម្ចាស់អំណាច និង ម្ចាស់ជោគវាសនាអនាគតជាតិកន្លងមកនេះ ។ (2) - តើ ហ៊ុន សែន អាចដក កឹម សុខា ចេញពីតំណែងដូចការគំរាមរបស់ខ្លួនដែរទេ....??? ចម្លើយ : ពិតជាបាន . បានយ៉ាងស្រួល ដូច ( បកចេក ) បើ កឹម សុខា អស់ប្រយោជន៍សម្រាប់គេ អំណាចប្រមូលផ្ដុំរបស់ ហ៊ុន សែន អាចធ្វើអ្វីក៏បានដែរឲ្យតែគេចង់បាន សួរថាតើ អំណាចប្រមូលផ្តុំរបស់ ហ៊ុន សែន នឹងបាត់បង់ដោយស្នាដៃ សម រង្សី និង កឹម សុខា ឬ ? គ្មានថ្ង្ងៃទេ ។ . ( ឱកាស ) សម្រាប់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍គណបក្សសាងគ្រោះឲ្យជាតិខ្មែរ ហ្នឹងគឺ ( ចប់ហើយ ) អស់លក្ខណ៍តែត្រឹឹមហ្នឹងហើយ ។ . ចំណែកអ្នកវិភាគ មួយចំនួនដែលយក ( ច្បាប់ ) មកអាងថា ហ៊ុន សែន ពិបាកនិងធើ្វនោះ យើងមិនដែលដឹង មិនដែលឮ ថាអាយ៉ងកញ្ជះយួនមួយក្បាលនេះ ( ខ្លាចច្បាប់ ) ស្រុកខ្មែរនោះឡើយ ពួកបណិ្ឌតអ្នកវិភាគដែលធើ្វការវិភាគទាំង ( ងងឹតងងល់ ) អស់ហ្នឹងមិនដឹងថាពួកគេជាមនុស្ស ( ពិការ ) ភែ្នក - ត្រចៀក - ច្រមុះ ឬយ៉ាងណា ទើបមិនដឹងថា ( ច្បាប់ ) ស្រុកខែ្មរនៅក្នុងមាត់របស់ ហ៊ុន សែន ...... ??? ។ . ការសំអាងទៅលើ ( ស្ថាប័ន្ត ) ទាំងបី មិនជ្រៀតជ្រែកគ្នាស្អីគេនោះ វាពិតជាការគួរឲ្យចង់សើចណាស់ ម្ចាស់ថៃ្លអើយ តើដល់ពេលណាទើបពួក ( បណិ្ឌត ) ទាំងឡាយហ្នឹងព្រមនិយាយការពិត ដើម្បីឲ្យពលរដ្ឋបាន ( ស្តាប់ ) ការពិតខ្លះផង........???? កុំចោលម្សៀតពេក ។ . ពួកយើងគ្រប់ ៗ គ្នានរណាក៏ដឹងដែរថាបើចង់កំចាត់អំពើពុករលួយ បើចង់ឲ្យមានយុត្តិធម៍ក្នុងសង្គម បើចង់ឲ្យមានរបបប្រជាធិបតេយ្យសេរីពិត លុះត្រាតែគ្មាន ហ៊ុន សែន - CPP ។

Cambodia​ Today: Ear Kim Sreng

Cambodia​ Today: Ear Kim Sreng: នរណាសម្លាប់ខ្មែរក្នុងឆ្នាំ ១៩៧៥-១៩៧៩​? គឺ ៖ យួនជាឃាតករ!

Wednesday 10 September 2014

តើ ហ៊ុន សែន - CPP ភ្លើល្ងីល្ងើ បណ្ដោយឲ្យ សម រង្សី និង កឹម សុខា ធ្វើភ្លៀងធ្វើផ្គរក្ន្នុងសភាចោររបស់ពួកគេបានឬ......?????

ជនរួម រួមឈាម និង រួមទុក្ខ ជាទីគោរព ស្រឡាញ់ . កុំជ្រួលច្របល់នឹង ( សម្តីឥតខ្លឹមសារ ) របស់ កឹម សុខា អញ្ចឹង អ្វីដែលយើងបានឮហ្នឹងវាគ្រាន់តែជា ( ល្ខោននយោបាយ ) ឆាកថី្មរបស់ម្នាល កឹម សុខា និង ម្នាលហ៊ុន សែន តែប៉ុណ្ណោះ ។ . ពិតជាគ្មានអ្វ្វីកើតឡើងបានតាម ( សម្ដី ) របស់់ម្នាល កឹម សុខា នោះឡើយ នេះគឺជាយុុទ្ធសាស្ដ្របំផុសអារម្មណ៍ម្ចាស់ឆ្នោតដែលកំំពុង ( ក្តៅក្រហាយ ) និងការចាញ់បោកសម រង្សី និង កឹម សុខា ហ្នឹងឯង ។ . ក្រោយពីព្រមចុះចាញ់ ហើយចុះចូល ទៅសង្គ្រោះចោរ រួចមកពួកគេបានមើលឃើញយ៉ាងច្បាស់នូវអនាគតដ៍សែន ( ងងិតសូន្យសុង ) របស់ពួកគេ ទើបពួួកគេស្រែកទាំង ( កម្រោល 4 ជ្រុង ) ចេញពីទ្រុងប្រជាធិបតេយ្យផ្ដាច់ការអាយ៉ងកញ្ជះយួនដូច្នេះ ។ . មិនមានអ្វីប្លែកទេ នេះជាការស្ទាត់ជំនាញរបស់ពួកគេទៅហើយការដែលពួកគេធ្វើរបៀបនេះគឺដើម្បី "បំផុសសតិអារម្មណ៍" របស់ប្រជាជាតិខ្មែរដែលកំពុង "ងាកចេញ" ឲ្យងាកចូលមកមើលនូវ សកម្មភាពបោកប្រាសរបស់ពួកគេជាបន្តតែប៉ុណ្ណោះ ។ . ថៃ្ងនេះ ខ្ញុំ ខេម រិន្ទ សូមប្រាប់ទៅ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ ដែលជាអាយ៉ងរបស់អាយ៉ងខ្ញុំកញ្ចះយួនសព្វ្វ្វថៃ្ងនេះឲ្យបានដឹងថា កន្លងមកនេះពួកលោកបាននិយាយច្រើនណាស់ ប៉ុនែ្ដបានត្រឹមតែនិយាយ មិនបានធ្វ្វើ ការដែល និយាយ ការដែល សន្យាទាំាំងឡាយណាដែលគ្មានការ អនុវត្តន៍ នោះ គឺជាការ ( កុហកបោកប្រាស ) ដូច្នេះលទ្ធផលនេះនិងចេញមកគឺដូច FUNCINPEC ដោយមិនអាចប្រកែកបាន ។

Sunday 7 September 2014

ដោយ : ខេម រិន្ទ . និយាយការពិិតរំលឹកជាតិខ្មែរ . ជនរួមជាតិ រួមឈាម និង រួមទុក្ខ ខ្មែរទាំងអស់មេត្តាជ្រាប និង តាមឲ្យទាន់នូវ ( គំនិត និង សកម្មភាព ) របស់អ្នកនយោបាយខ្មែរ ដែលពោរពេញទៅដោយការបោកប្រាស់ ។ . បន្ទាប់ពី សម រង្សី និង កឹម សុខា សម្រេចដឹកនាំបក្ខពួកបរិវារ៍ដែលជាតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ ព្រមចុះចាញ់ ហើយព្រមចុះចូល ទៅសង្រ្គោះចោរ និង សង្រ្គោះយួនដើម្បីបន្ដសិទ្ធិ បន្ដអំណាច ដោយស្របច្បាប់ប្រាំឆ្នាំទៅមុខទៀតឲ្យពួក ( ឧក្រិដ្ឋជន ) ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះយួន ដោយ ( ក្បត់និងឆន្ទះរាស្ដ្រ ) ដែលត្រូវការកំចាត់ឲ្យផុតពូជនូវ ( របបផ្តាច់ការ ) ក្នុងប្រទេសខ្មែរយើង ។ . ឥឡូវនេះពួកគេមានឈ្មោះថាជាពួក (ក្បត់និងឆន្ទះរាស្ដ្រ ) ចំណែកគណបក្សសង្គ្រោះជាតិនោះ ក៏បានក្លាយទៅជាគណបក្ស ( សាងគ្រោះឲ្យជាតិ ) ក្រោយពីបានទៅសង្គ្រោះចោរ និង សង្រ្គោះយួន រួចមក ។ . ក្នុងបច្ចុប្បន្ននេះពួកគេកំពុងតែ ( ភ័យព្រួយ ) យ៉ាងខ្លាំងទៅនិងអនាគតរបស់ពួកគេថានឹងបាត់បង់អ្នកគាំទ្ររហូត មានជោគវាសនាដូច ( FUNCINPEC ) ឬយ៉ាងណា..... ? ។ . ដូច្នេះហើយទើបយើងឃើញមាន ( បាតុកម្មមួយ ) នាពេលកន្លងមកនៅមុខ (ស្ថានទូតយួន) នាពេលកន្លងមក ប៉ុនែ្ដត្រូវបានបឈ្ឃប់ទៅវិញក្រោយពីជួបជាមួយអាយ៉ងកញ្ជះយួន ហោ ណាំហុង រួចមក គឺដូចដើមអញ្ចឹង ធ្វើឈប់ ឈប់ធើ្វ ដោយគ្មានលទ្ធផល ហើយមកដល់ពេលនេះយើងឃើញ យើងឮ ជាថី្មម្តងទៀតថាប៉ុន្មានថៃ្ងខាងមុខនេះពួកគេនឹងធើ្វបាតុកម្មជាថ្ម្មី ។ . ចំណែក កឹម សុខា ឬ ( កឹម សោកា ) និង បក្ខពួកបរិវារ៍ មួយចំនួនបានបន្ដធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ដ្រ នៅតាមបណ្ដាខែត្រមួយចំនួននាពេលនេះគឺជាយុទ្ធវិធីដើម្បី ( ពន្លត់កំហឹងឈឺចាប់ ) របស់ម្ចាស់ឆ្នោតដែលកំពុងមានសេចក្ដី ក្តៅក្រហាយ និង អំពើបោកបញ្ឆោតរបស់ពួកគេ សម រង្សី និង កឹម សុខា CNRP ។ . ដោយ ( សណ្ដាន ) ជាមនុស្ស ក្រឡេចក្រឡុចបោកប្រាស់របស់ខ្លួន កឹម សុខា បានបន្ដធ្វើនៅអ្វីដែលខ្លួនស្ទាត់ គឺប្រកូកប្រកាសក្ដែង ៗទាំងងងើលថាមានគេនិយាយបង្ខូច មួលបង្កាច់ ខ្លួននិងបក្ខពួកបក្សសង្រ្គោះជាតិ កឹម សុខា បានចែកប្រជាជាតិខ្មែរយើងជា 3 ក្រុម 3 ពួក ថែមទៅទៀត ដោយមិនព្រមទទួលនូវកំហុសឆ្គងដែលពួកខ្លួនបានប្រព្រិត្ដខុសកន្លងមកនោះឡើយ ។ . ការបរាជ័យ ឬ ការខកខានមិនបានធ្វើ ( អនុវត្ដ៍ ) នូវអ្វីដែលប្រជារាស្ដ្រខ្មែរចង់បាន នោះគឺ ( ការក្បត់ ) របស់ សម រង្សី និិង កឹម សុខា ដោយមានមូលហេតុតែមួយគត់គឺ ( សេចក្ដីល្មោភលោភច្រើន ) របស់ពួកគេហ្នឹងឯង ហើយសេចកី្ដល្មោភលោភច្រើននេះហើយដែល ជាហេតុបណ្ដាលឲ្យ អាយ៉ងកញ្ជះយួន ហ៊ុន សែន - CPP( ដឹកច្រមុះ ) បានដោយងាយ ៗដូចគោ ដូចក្របី អញ្ចឹងនោះឯង ។ . មនុស្សក្បត់ មនុស្សល្មោភលោភមិនឆ្អែតឆ្អន់ដូចជា សម រង្សី និង កឹម សុខា យ៉ាងនេះតើប្រជាជាតិខ្មែរយើងនៅតែបន្ត ជឿទុកចិត្ដ បន្តគាំទ្រ និងបន្ដផ្តល់ឱកាសឲ្យពពួកមនុស្សដែលមិនដែលធ្វើអ្វីដើម្បីប្រយោជន៍ជាតិតទៅមុខទៀតឬ ? ។ . ដើម្បីកុំឲ្យហួសពេលក្ន្នុងកិច្ចការ ( រំដោះជាតិ និង ការពារជាតិ ) ប្រជាជាតិខ្មែរទាំងមូលមិនត្រូវបន្តផ្តល់ឱកាសឲ្យទៅពួក ( ក្បត់ឆន្ទះរាស្ត្រ ) មានឱកាសដឹកនាំការតស៊ូតទៅទៀតឡើយ ។ . ឱកាសដែលយើងគួរផ្តល់ឲ្យគឺឲ្យទៅលើបុគ្គលណាដែលមានគុណសម្បត្ដិប្រាំាំប្រការដូចខាងក្រោមនេះគឺ ៖ (1) - បុគ្គលដែលមានចំណេះដឹង មានទស្សនវិស័យវែងឆ្ងាយ មានមេត្ដាករុណា មិនក្លែងបន្លំបោកប្រាស ។ (2) - បុគ្គលដែលមានគោលការណ៍ និង គោលដៅច្បាស់លាស់ ។ (3) - បុគ្គលដែលមានភាពក្លាហានមោះមុត ដាច់ខាត មិនចុះចាញ់ចុះញ៉មចំពោះឧបស័គ្គ ។ (4) - បុគ្គលដែលមានភាពស្មោះត្រង់ ទៀងត្រង់ ស្អាតស្អំ លះបង់ខ្ពស់យកផលប្រយោជន៍ជាតិជាធំ ។ (5) - បុគ្គលដែលមាននិន្នាការនយោបាយសេរីប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។ . ប៉ុនែ្ដសម្រាប់បុគ្គលដែលមិនស្គាល់នូវ អី្វខុស អី្វត្រូវ អី្វគឺស អ្វីគឺខ្មៅ ក្បត់ពាក្យសន្យាម្ដងហើយម្តងទៀតដូចជា សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ អញ្ចឹងយើងត្រូវតែបញ្ឈប់ការគាំទ្រជាបន្ទាន់មុននឹងជាតិយើងរលាយរលត់ផុតពូជនាពេលខាងមុខ ។ . ជាការគួរឲ្យសោកស្ដាយណាស់ដែល សម រង្សី - កឹម សុខា និង គណបក្ស សាងគ្រោះឲ្យជាតិ បានអំណាចមកលើកនេះគឺដោយសារតែប្រជាជាតិខ្មែរជាអ្នកប្រគល់ឲ្យ ដូច្នេះប្រជាជាតិខ្មែរគឺជា ( ម្ចាស់បំណុល ) ដ៏ធំរបស់ពួកគេ ពួកគេគួរតែ ( សងបំណុល ) ដល់ជាតិយើងវិញ ប៉ុនែ្ដនេះគឺអ្វី ពួកគេបែជាទៅ ( សងបំណុល ) បុគ្គល ហ៊ុន សែន ទៅវិញ ។ . ក្រោយពី សុខចិត្ដ សុខកាយ ព្រមចុះចាញ់នូវ ( អំណាចលុយដុល្លារ៍ ) រួចមក សម រង្សី និងកឹម សុខា បានអាស្រ័យសកម្មភាព 4 ដើម្បីបិទបាំងនូវ អំពើក្បត់នឹងឆន្ទះរាស្ដ្រ គឺ ៖ (1) - ធ្វើចលនាក្នុង ( សភាចោរ ) ដើម្បីទាមទារនូវអី្វដែលយើងមើលមិនឃើញទាល់តែសោះថាបានសម្រេច ក្នុងសំលេង 55 អាសនៈ ។ (2) - ធើ្វបាតុកម្មមិនច្បាស់លាស់នៅមុខស្ថានទូតយួន ។ (3) - ជួបប្រជុំជាមួយ អនុប្រធានព្រឹទ្ធសភានៃប្រទេសជប៉ុន និយាយអំពី ការបោះឆ្នោត និង ( គ.ជ.ប ) ថ្មីដែលយើងគ្មានជំនឿទាល់តែសោះថា ជប៉ុនមានអំណាចមានឥទិ្ធពលអាចកំណត់បាននូវអី្វដែល អាយ៉ងខ្ញុំកញ្ជះយួន ហ៊ុន សែន និង CPP មិនតូ្រវការ ។ (4) - ចុះចែកអំណោយឲ្យដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយការបណ្ដេញយកដីនឹងផ្ទះពីសំណាក់ អាជ្ញាធរ និង ឈ្មួញទុច្ចរិត ដែលជាវិធីធ្វើប្រជាភិថុតមួយតាមអី្វដែលពួកគេស្ទាត់ ។ . សម រង្សី និង កឹម សុខា កំពុងតែជ្រុលខ្លួនយ៉ាងជ្រៅទៅក្នុងរណ្ដៅមរណៈដែលយើងជឿជាក់ថាជាការដើរតាមគន្លងមរណៈរបស់ នរោត្ដម រណឫទិ្ធ និង FUNCINEC ហ្នឹងឯង ។ . ជនរួមជាតិខ្មែរទាំងមូល ចាប់ពីពេលនេះតទៅ យើងត្រូវតែរួបរួមគ្នាឲ្យបានជាកម្លាំងខែ្មរអ្នកស្នេហាជាតិ ពិតប្រាកដមួយ ដើម្បីសាងប្រវតិ្តសាស្ត្រថី្មនៃប្រជាជាតិយើងដែលមិននៅក្រោមអំណាចគ្រប់គ្រងនៃពួក កម្មុយនិស្ដផ្តាច់ការ ។ . សួរស្លាប់ខ្លួន មិនឲ្យស្លាប់ជាតិ មិនក្បត់ជាតិ ក្បត់ប្រជាជន មិនលោភលន់ នឹងអំណាចមិនខ្លបខ្លាច មិនចុះចាញ់ ។ ថៃ្ងទី 07 . 09 . 2014