Tuesday 29 March 2016

លោក ហ៊ុន ម៉ាណែត សម្រេច​មិន​ចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្ម​ប្រឆាំងរូបលោក​

លោក ហ៊ុន ម៉ាណែត សម្រេច​មិន​ចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្ម​ប្រឆាំងរូបលោក​: កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត បានសម្រេច​ថា​លោក​​នឹង​មិន​ទៅ​​សហរដ្ឋអាមេរិក​ ដើម្បីចូលរួមកម្មវិធីចូលឆ្នាំ ក្រោយពី​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយ​ចំនួន​បានប្រកាស​ថា​នឹង​ធ្វើ​បាតុ​កម្ម​​ប្រឆាំ​ងរូបលោក។​​ លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង​គោក ត្រូវបាន​អញ្ជើញដោយ​គណៈកម្មាធិការ​បុរីកម្ពុជាទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។​

បក្សប្រឆាំង​​​​​កំណត់​យក​គោលការណ៍បែបស្ងៀមស្ងាត់

បក្សប្រឆាំង​​​​​កំណត់​យក​គោលការណ៍បែបស្ងៀមស្ងាត់: គណបក្សសង្គ្រោះជាតិបានកំណត់យក​គោលការណ៍បែប​ស្ងៀមស្ងាត់និង​មិន​តប​តចំពោះ​អ្វីដែល​កំពុង​កើតមា​ន​មកលើគណបក្សមួយនេះ ដោយបក្សនេះ​ថាដើម្បី​ធ្វើដំណើរឆ្ពោះទៅរកការបោះ​ឆ្នោតនិង”កា​រផ្លាស់ប្តូរ​ដោយ​វិជ្ជមាន”។កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១៦ គណបក្ស​ប្រឆាំង​បាន​បើក​សន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់​​ខ្លួន​ ដោយ​មាន​សមាជិក​ប្រមាណ​១៥០០នាក់ចូលរួម។​ ក្រោយ​បញ្ចប់សន្និបាតនេះ គណបក្សបាន​ចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិង​គោលនយោបាយ​របស់​ខ្លួនចំនួន​១២​ចំណុចដែល​ចំណុចសំខាន់ៗ​មាន​ដូច​ជា​ប្រកាន់​គោល​ការ​ណ៍អហិង្សា មិនគុំគួន មិនយក​ខ្មែរណាធ្វើជាសត្រូវនិង​ប្រកាន់នូវ​គោល​ការណ៍មិន​ឈ្លោះ មិន​ឆ្លើយនិង​មិន​ឆ្លង​ជា​ដើម។

យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា: យុវជន ស្រី ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ។​ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹកមិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”។

រដ្ឋសភាក្រើន​រំឭក​ឲ្យ​លោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន

រដ្ឋសភាក្រើន​រំឭក​ឲ្យ​លោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន: អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺ​ទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបក​ស្រាយ​រឿងការចោទប្រកាន់អាស្រូវស្នេហា។អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះ​បានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។

បក្សប្រឆាំងរៀបចំ​​ប្តឹងក្រុម​យុវជ​នពីការ​​ប្រើប្រាស់​សញ្ញាសម្គាល់គណបក្ស ពេល​តវ៉ា​ប្រឆាំង​លោក កឹម សុខា

បក្សប្រឆាំងរៀបចំ​​ប្តឹងក្រុម​យុវជ​នពីការ​​ប្រើប្រាស់​សញ្ញាសម្គាល់គណបក្ស ពេល​តវ៉ា​ប្រឆាំង​លោក កឹម សុខា: ណបក្សសង្រ្គោះជាតិបាន​ប្រកាសថា​ខ្លួន​កំពុង​រៀបចំសំណុំ​ឯកសារប្តឹងក្រុម​យុវជន​ដែល​ដឹកនាំដោយលោក ស្រី ចំរឿន​ ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមាន​សញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំ​លោភលើកម្មសិទ្ធបញ្ញា។នៅរសៀលនេះ លោក ស្រី ចំរើន បាន​ដឹកនាំយុវជនមួយក្រុមហែក្បួន​ដាក់ញ្ញតិទៅកាន់​រដ្ឋសភា ស្នាក់ការ​អង្គ​ការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិង​ផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទា​រឲ្យ​​​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែលក្រុមនេះ​សង្ស័យថា​ជា​សំឡេង​លោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។

អ្នក​ច្បាប់​ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺ​បំពានច្បាប់

អ្នក​ច្បាប់​ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺ​បំពានច្បាប់: ក្រុម​អ្នក​ច្បាប់​លើកឡើង​ថាករណី​សភាបញ្ជួនលិខិត​ឲ្យលោក កឹម សុខា បំភ្លឺ​ទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿង​អាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”​រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។

បក្ស​ប្រឆាំង​ស្នើ​ក្រសួង​មហាផ្ទៃ​ការពារសុវត្ថិភាព ក្រោយ​ដឹង​ពីគម្រោងតវ៉ា​របស់ក្រុមយុវជន​

បក្ស​ប្រឆាំង​ស្នើ​ក្រសួង​មហាផ្ទៃ​ការពារសុវត្ថិភាព ក្រោយ​ដឹង​ពីគម្រោងតវ៉ា​របស់ក្រុមយុវជន​: គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹង​ថា​យុវ​ជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បក​ស្រា​​យ​រឿ​ងការ​ចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅ​​ផ្ទះ​របស់​​​លោក កឹម សុខា នៅរសៀល​ថ្ងៃអង្គា​រនេះ​។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះ​អាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញ​ត្តិ​ពីមុខរដ្ឋស​ភាទៅ​ដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួច​បន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅ​ទួល​គោក​។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែ​ញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាម​លទ្ធភា​ពដែ​​ល​មាន។

អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច

អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច: អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅ​កម្ពុជា​​កំពុងរងការគំរាមកំ​ហែងពី​គណ​​បក្ស​​​​​​​កំពុង​គ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង​ និង​ការប្រើអំណាចរដ្ឋាភិបាល រំលោ​ភ​លើ​ស្ថាប័នជាតិកំ​​​​ពូ​​​​​លៗ​​រួមមានរដ្ឋសភានិងតុលាការជាដើម។​

លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយមិនស្គាល់ពីតួនាទីរបស់ខ្លួន

លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយមិនស្គាល់ពីតួនាទីរបស់ខ្លួន: ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)​លើករណី លោក កឹម សុខា អនុប្រធានគណបក្សជារឿងគ្មានប្រយោជន៍ដល់សាធារណៈនិ​ង​ថា​អង្គ​ភា​ពនេះ​​មិនស្គា​ល់ពីតួនាទីរបស់ខ្លួន។កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

North Korean Authorities Step Up Probes of Anti-Kim Leaflets And Graffiti

North Korean Authorities Step Up Probes of Anti-Kim Leaflets And Graffiti: News of one incident that occurred in Yanggang province has spread across the country, putting a damper on the idolization of leader Kim Jong Un.

Saturday 26 March 2016

និយាយការពិតរំលឹកជាតិខ្មែរ : ដោយ ខេម រិន្ទ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ ​ក្នុង​ពិធី​បើក​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា ថ្លែង​ទៅកាន់​សមាជិក សមាជិកា​ប្រមាណ​១៥០០​នាក់ ដែល​មកពី​២៥​រាជធានី​/​ខេត្ត​ថា គណបក្ស​ខ្លួននៅ​តែ​ឆ្លងកាត់​ព្យុះភ្លៀង​ជាមួយ​ដៃគូ​ប្រជែង​របស់​ខ្លួន​ជាច្រើន​ទៀត រហូតដល់​ការបោះឆ្នោត​២០១៧​នឹង​២០១៨​ខាងមុខ​។ * ប៉ុន្តែសម្រាប់ខ្ញុំ ខេម រិន្ទ បានមើលឃើញយ៉ាងច្បាស់នូវ " ក្រឡាចាញ់ " មួយចំនួនរបស់ " CNRP "ក្នុង " ការបោះឆ្នោតបង្គ្រប់កិច្ច " នៅឆ្នាំ2018 ខាងមុខនេះ ដូចដែលបានរៀបរាប់ជូនខាងក្រោមនេះ ៖ 1) - ការបោះឆ្នោត ដែលរៀបចំឡើងដោយ " រដ្ឋាភិបាលឯកបក្ស - CPP " និង គណបក្ស " ប្រឆាំងបង្គ្រប់កិច្ច - CNRP មិន « សេរី និង យុត្តិធម៍ » ដូចកាលមុន ៗ ។ 2) - " CPP - យួន និង ចិន " ពិតជាមិនព្រមចុះចាញ់ដូចកាលមុន ៗ ដោយពួកគេនឹងប្រើប្រាស គ.ជ.ប ថ្មីរបស់ " CNRP " និង " CPP " ឲ្យបំរើ មហិច្ឆិតាបន្តអំណាចរបស់ពួកគេ 05 ឆ្នាំទៅមុខទៀតគឺ គ.ជ.ប ថ្មីនេះមិនអាច ឯករាជ្យ បានទេបើ " CPP " មើលឃើញថាខ្លួនកំពុងចាញ់ប្រៀបនោះ ។ 3) - មេដឹកនាំរបស់ " CNRP " គ្មានគោលការណ៍ - គោលជំហ និង គោលដៅនយោបាយច្បាស់លាស់ក្នុងការតស៊ូដើម្បីយកឈ្នះ " CPP - យួន និង ចិន " ។ 4) - ភាព " កំសាក និង ចោលម្សៀត " របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ ។ 5) - ការដណ្ដើមអំណាចគ្នារវាង " ក្រុមសម រង្សី និង ក្រុម កឹម សុខា នាពេលអនាគត ។ 6) - ផ្ទៃក្នុងរបស់ " CNRP " ពោរពេញទៅដោយ " មនុស្សស្នូល - មនុស្សបង្កប់ " របស់ ហ៊ុន សែន - ជា ស៊ីម (ស ខេង) ហេង សំរិន - យួន និង ចិន គឺ ពួកគេទាំងនោះកំពុងតែបន្តធ្វើនយោបាយជួយជ្រោមជ្រែងអំណាចឱ្យ CPP - យួន និង ចិន គ្មាន " យុទ្ធសាស្ត្រថ្មី " អី្វក្រៅតែពីគោលជំហរមិនយកខ្មែរណាជាសត្រូវ - មិនឈ្លោះ - មិនឆ្លើយ និង មិនឆ្លង ដែលជាយុទ្ធសាស្ត្រ កំសាក និង ចោលម្សៀត ហ្នឹងនោះ ។ 7) - ចូលដៃចូលជើង " ស៊ុមគ្រលុំក្បត់ជាតិ " បង្កើតច្បាប់បន្ថែមអំណាចឲ្យគណបក្សយួន " CPP " ដូចជាការ កែប្រែរដ្ឋធម្មនុញ្ញ - បង្កើតច្បាប់បោះឆ្នោត - បង្កើតច្បាប់សម្រាប់ដាក់ទោសលើអង្គការសង្គមស៊ីវិល " NGO " និងច្បាប់ផេ្សងៗទៀតទៅតាមអ្វីដែលជា " បំណងប្រាថ្នា - ចង់បាន " របស់ CPP - យួន និង ចិន ដើម្បីរារាំងនិងកាត់បន្ថយនូវ " សិទ្ធិសេរីភាព - អំណាច " របស់ប្រជាពលរដ្ឋ និង NGO ។ 8) - ជនជាតិយួនចូលមកក្នុងប្រទេសកម្ពុជាយើងកាន់តែច្រើនឡើង ៗ ចាប់តាំងពីឆ្នាំ 2016 នេះក្នុងក្របខណ្ឌអាស៊ាន ហើយពួកយួនទាំងអស់នោះ នឹងមាន " សិទ្ធិសេរីភាព " ពេញលេញក្នុងការរស់នៅ - ប្រកបរបររកស៊ី និង បោះឆ្នោត តាមបញ្ញតិនៃច្បាប់បោះឆ្នោតថ្មី ដែលសរសេរឡើងដោយ " CNRP និង CPP " កន្លងមក ។ 9) - " កិច្ចព្រមព្រៀងនយោបាយ " រវាង សម រង្សី និង ហ៊ុន សែន កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 គឺជា " កិច្ចព្រមព្រៀងស៊ុមគ្រលំក្បត់ជាតិ " ជាថ្មីម្តងទៀតដើម្បី " បន្តនយោបាយឈ្នះ ឈ្នះ " របស់ ហ៊ុន សែន និង បន្ថែមអំណាចឲ្យកាន់តែ " រឹងប៉ឹង មាំមួន និង ខ្លាំងក្លា " ថែមទៀតដល់ " ហ៊ុន សែន - CPP - យួន និង ចិន ក្នុងការ " កាន់កាប់គ្រប់គ្រង និង បំផ្លិចបផ្លាញ " ជាតិ និង មាតុភូមិកម្ពុជាយើង ទៅថ្ងៃអនាគត ។ 10) -" កិច្ចព្រមព្រៀងនយោបាយ " រវាង សម រង្សី និង ហ៊ុន សែន កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 គឺប្រៀបបាននឹង " នយោបាយមុមចង្ក្រាន " របស់ពួកគេ « សែន - ស៊ី - ខា » គឺស្មើនឹងយក " ច្រវ៉ាក់ពាក់លើ - ក " របស់ សម រង្សី នឹង កឹម សុខា ដើម្បីមិនឲ្យ " CNRP " ធ្វើអ្វីបាន ឬ និយាយអ្វីបាន ក្រៅតែពីទន្ទិញពាក្យថា " វប្បធម៍សន្ទនា " ៗៗៗនឹងគោលជំហរមិនយកខ្មែរណាជាសត្រូវ - មិនឈ្លោះ - មិនឆ្លើយ និង មិនឆ្លង ដែលជាយុទ្ធសាស្ត្រ កំសាក និង ចោលម្សៀត ហ្នឹងនោះ ។ 11) - " នយោបាយមុមចង្ក្រាន " របស់ពួកគេ « សែន - ស៊ី - ខា » គឺជានយោបាយយកក្បាលខ្មែរ " ដាំតែអុង "ជាថ្មីម្តងទៀត នៅយុគ្គសម័យថ្មីនេះ

និយាយការពិតរំលឹកជាតិខ្មែរ : ដោយ ខេម រិន្ទ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * គណបក្ស " សង្គ្រោះជាតិ - CNRP " ដែលបានសង្គ្រោះចោររួចមកបាននឹងកំពុងក្លាយជា " វាំងនន និងជា រនាំង " ដ៏រឹងមាំដើម្បី បិទបាំងនូវទង្វើ " ក្បត់ជាតិ " របស់ ហ៊ុន សែន - CPP និង កំពុងបិទបាំងនូវទង្វើ " ឈ្លានពាន បំផ្លេចបំផ្លាញ និង លេបទឹកដី " ខ្មែរយើងពីសំណាក់សត្រូវ យួន និង ចិន បន្ថែមលើគណបក្ស ប្រជាជនកម្ពុជា - CPP ។ * គឺពួកគេទាំងពីក្រុមនេះ " CNRP + CPP " កំពុងចាប់ដៃគ្នាសាងប្រវត្តិសាស្ដ្រថ្មីមួយទៀតបន្ទាប់ពី " FUNCINPEC " ដើម្បីបន្តគ្រប់គ្រងអំណាចតាមរូបភាពប្រជាធិបតេយ្យផ្តាច់ការដដែល គ្រាន់តែមានការផ្លាស់ប្តូរពី " FUNCINPEC " ចូលរួមបំរើយួន ទាំងក្នុង " រដា្ឋភិបាលចោរ និង សភាចោរ " មកជា " CNRP " គណបក្ស សាងគ្រោះឲ្យជាតិថ្មី ចូលរួមបំរើ យួន តែនៅក្នុង " សភាចោរ " តែប៉ុណ្ណោះ គឺបានន័យថា " ចាញ់ប្រៀប FUNCINPEC មួយកំរិត ប៉ុនែ្ត " ចាញ់CPP និង យួន ដូចគ្នាគឺ " ចាញ់ស្លាប់ " តែម្តង ។ * ជ័យជំនះដែល " CNRP " គណបក្សដែលកំពុងជួយឲ្យ " ហ៊ុន សែន - CPP - យួន និង ចិន " បន្ដសាងគ្រោះថ្មី ៗ បន្ថែមមកលើ ប្រជាជាតិ និង មាតុភូមិខ្មែរ នាពេលបច្ចុប្បន្ន និង អនាគត គឺបានមកពី " សេចកី្ដប្រថ្នាចង់បាននូវការផ្លាស់ប្តូរ " របស់ប្រជាជាតិខ្មែរ ទៅតាមអ្វីដែល សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ដែលជា " អាយ៉ង របស់អាយ៉ងខ្ញុំកញះយួន " ហ៊ុន សែន បានស្រែក បាននិយាយ បានសន្យា យ៉ាងកងរំពងពេញផ្ទៃប្រទេសកម្ពុជាក្នុងកាលកន្លងមក ។ * សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ នែគណបក្ស សាងគ្រោះឲ្យជាតិ នាពេលបច្ចុប្បន្នកាលនេះហ្នឹង មិនមែនគ្រាន់តែក្លាយទៅជា ( អាយ៉ងរបស់អាយ៉ងកញ្ជះយួន ) ប៉ុណ្ណោះទេ ជាការពិតគឺពួកគេបានក្លាយទៅជា ( អ្នកនាំពាក្យ និង ជារនាំងជញ្ជាំង ) ដ៏រឹងមាំរបស់ CPPថែមទៅទៀត ដូដ្នេះចាប់ពីពេលនេះទៅពួកកម្មុយនិស្តផ្តាច់ការ ហ៊ុន សែន - CPP និងយកគណបក្ស សាងគ្រោះអោយជាតិ របស់ សម រង្សី និង កឹម សុខា នេះទៅ ( ជល់ - ទប់ទល់) ជាមួយនិងប្រជាជាតិខ្មែរនៅគ្រប់ស្ថានការណ៍ដែលកើតមានឡើងទាំង ( ក្នុងប្រទេស និង ក្រៅប្រទេស ) ជំនួសពួកគេ CPP ។ * គឺបានសេចក្ដីថា គណបក្សសាងគ្រោះអោយជាតិជាអ្នកទប់ស្កាត់នូវរាល់បញ្ហាជំនួសឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងរូបភាពផ្សេងៗ ដើម្បីកុំឲ្យមានបញ្ហាដែលអាចបង្កឲ្យមាន ( កង្វល់ ឬ សេចក្ដីក្ដៅក្រហាយ ឬ អាចនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍ ) ដ៏មហាសាលរបស់ពួកគេ ហ៊ុន សែន - សម រង្សី - កឹម សុខា - ចិន និង យួន ។ល។ នាពេលអនាគត ។

អាមេរិក​ថា ខ្លួន​សម្លាប់​បាន​មេទ័ព​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទី​ពីរ​ - ThmeyThmey

អាមេរិក​ថា ខ្លួន​សម្លាប់​បាន​មេទ័ព​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទី​ពីរ​ - ThmeyThmey

អ​.​ស​.​ប​បារម្ភ​ពី​អ្នក​បាត់​សិទ្ធិ​បោះឆ្នោត​ដោយសារ​គ្មាន​អត្តសញ្ញាណប័ណ្ណ​និង​ចំណាកស្រុក​ - ThmeyThmey

អ​.​ស​.​ប​បារម្ភ​ពី​អ្នក​បាត់​សិទ្ធិ​បោះឆ្នោត​ដោយសារ​គ្មាន​អត្តសញ្ញាណប័ណ្ណ​និង​ចំណាកស្រុក​ - ThmeyThmey

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post