Saturday 27 May 2017

តារាល្បីរបស់អាមេរិកគ្រោងវិលទៅសម្តែងនៅ​Manchesterកន្លែងវាយប្រហារម្តងទៀត

តារាល្បីរបស់អាមេរិកគ្រោងវិលទៅសម្តែងនៅ​Manchesterកន្លែងវាយប្រហារម្តងទៀត: តារាចម្រៀង និង សម្តែងល្បីរបស់អាមេរិកនាង Ariana Grandeថ្លែងថា នាងមានគម្រោងទៅសម្តែងនៅទីក្រុង Manchesterនៃប្រទេសអង់គ្លេសម្តងទៀត ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយសារការវាយប្រហារនៅកន្លែងប្រគំតន្ត្រីកាលពីថ្ងៃចន្ទ

អូស្ត្រាលីថា US កំពុងបារម្មខ្លាំងការប្រកួតប្រជែងនុយក្លេអ៊ែនៅអាស៊ីប៉ាស៊ីភិច

អូស្ត្រាលីថា US កំពុងបារម្មខ្លាំងការប្រកួតប្រជែងនុយក្លេអ៊ែនៅអាស៊ីប៉ាស៊ីភិច: រដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី លើកឡើងថា ពេលនេះសហរដ្ឋអាមេរិកកំពុងមានការភ័យខ្លាច ចំពោះការប្រណាំងប្រជែងលើអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលបច្ចុប្បន្នកំពុងតែបង្កឡើងដោយរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។​

ហ្វីលីពីនរកឃើញជនបរទេសកំពុងចួលរួម IS នៅភាគខាងត្បូង

ហ្វីលីពីនរកឃើញជនបរទេសកំពុងចួលរួម IS នៅភាគខាងត្បូង: មេបញ្ជាការកងទ័ពរបស់ហ្វីលីពីនអះអាងនៅថ្ងៃសុក្រនេះថា ជនបរទេសផ្សេងរួមទាំងជនជាតិ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីផង​កំពុងធ្វើសកម្មភាពជាមួយក្រុម IS ហើយបើកការវាយប្រហារជាមួយ កម្លាំងទាហានហ្វីលីពីននៅក្នុងទីក្រុង Marawi នៅកោះមីនដាណាវ។​

សមយុទ្ធនៅតៃវ៉ាន់រៀនរបៀបទប់ទល់ការឈ្លានពានពីចិន

សមយុទ្ធនៅតៃវ៉ាន់រៀនរបៀបទប់ទល់ការឈ្លានពានពីចិន: តៃវ៉ាន់រៀបចំធ្វើសមយុទ្ធដោយរៀនពីវិធីសាស្ត្រក្នុងការត្រៀមទប់ទល់ជាមួយចិនករណីមានការឈ្លានពានកើតឡើង ដោយឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង។​

លោក ឈាង វុន ចោទអាមេរិកថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាល

លោក ឈាង វុន ចោទអាមេរិកថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាល: មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនលើកឡើងថា មានមនុស្ស និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកំពុងចូលរួមក្នុងចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយថា ពួកគេមានការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ទូតអាមេរិកបដិសេធការចោទរបស់លោក ឈាង វុន ដែលថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌

ទូតអាមេរិកបដិសេធការចោទរបស់លោក ឈាង វុន ដែលថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌: ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) បានច្រាលចោលការចោទប្រកាន់របស់មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាម្នាក់ ដែលថា ​សហរដ្ឋមេរិកជាអ្នកនៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលកម្ពុជា។

លោកហ៊ុន សែន​៖យើងមិនអាចជឿលើបក្សតូចៗដែលមិនបានកសាងអ្វីសម្រាប់ប្រទេស

លោកហ៊ុន សែន​៖យើងមិនអាចជឿលើបក្សតូចៗដែលមិនបានកសាងអ្វីសម្រាប់ប្រទេស: លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំណាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿ លើគណបក្សតូចៗ ដែលលោកថា បានតែសន្យាហើយមិនបានធ្វើអ្វីទាំងអស់សម្រាប់ប្រទេសជាតិនោះទេ

លោក ហ៊ុន សែន ថាបើផ្ទេរអំណាច គឺផ្ទេរឲ្យកូនចៅលោក មិនមែនបក្សប្រឆាំង

លោក ហ៊ុន សែន ថាបើផ្ទេរអំណាច គឺផ្ទេរឲ្យកូនចៅលោក មិនមែនបក្សប្រឆាំង: អ្នកឯងថាខ្ញុំក្រាញអំណាច តែខ្ញុំបន្តអំណាចទេ ប៉ុន្តែអ្នកឯងទេដែលមកដណ្តើមអំណាចគណបក្សប្រជាជនបន្តការអភិវឌ្ឍនិងសន្តិភាព។ កុំសង្ឃឹមថាបានទៅលើអ្នកឯងឲ្យសោះ។ បើគេផ្ទេរ គឺផ្ទេរឲ្យ កូនទេវត្តាហើយ ហើយគណបក្សប្រជាជន ក៏នឹងផ្ទេរទៅឲ្យមនុស្សជំនាន់ក្រោយរបស់បក្សដែរ...

សមាជិកសភាអាមេរិកព្រួយបារម្ភពីសារនយោបាយលោក ហ៊ុន សែន ព្រមានរឿងសង្គ្រាម

សមាជិកសភាអាមេរិកព្រួយបារម្ភពីសារនយោបាយលោក ហ៊ុន សែន ព្រមានរឿងសង្គ្រាម: សមាជិកសភាសហរដ្ឋអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមានច្រើនដងពីរឿងផ្ទុះសង្គ្រាមនៅកម្ពុជា ខណៈការបោះឆ្នោតកំពុងខិតចូលមកដល់។

លោក ហ៊ុន សែន ព្រមាន លោក កឹម សុខា រឿងឃោសនា

លោក ហ៊ុន សែន ព្រមាន លោក កឹម សុខា រឿងឃោសនា: ចុះឬមិនចុះ? បើមិនចុះ​ទេ​អង្រួនឲ្យ​ចុះ។ ខ្ញុំបានព្រមានត្រង់ៗថា បើពេលនោះឯកឧត្តមធ្វើ ថ្ងៃនេះគឺជាថ្ងៃ​បុណ្យខ្មោ​ច​របស់ឯក​ឧត្តម! ខ្ញុំមិនខ្លាចនឹងធ្វើជាមួយការ​បំផ្លាញណាមួយចាប់​បង្ខំឲ្យរដ្ឋាភិបាលស្រប​ច្បាប់​ត្រូវ​​រំលាយនោះទេ...

សមាជិកសភាអាមេរិកព្រួយបារម្ភពីសារនយោបាយលោក ហ៊ុន សែន ព្រមានរឿងសង្គ្រាម

សមាជិកសភាអាមេរិកព្រួយបារម្ភពីសារនយោបាយលោក ហ៊ុន សែន ព្រមានរឿងសង្គ្រាម: សមាជិកសភាសហរដ្ឋអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមានច្រើនដងពីរឿងផ្ទុះសង្គ្រាមនៅកម្ពុជា ខណៈការបោះឆ្នោតកំពុងខិតចូលមកដល់។

គណបក្សថ្មីមួយថាមិនចែកលុយនិងសារ៉ុងឲ្យពលរដ្ឋដើម្បីបានជាប់ឆ្នោតទេ

គណបក្សថ្មីមួយថាមិនចែកលុយនិងសារ៉ុងឲ្យពលរដ្ឋដើម្បីបានជាប់ឆ្នោតទេ: មន្ត្រីរបស់គណ​​បក្សប្រ​ជាធិបតេយ្យមូលដ្ឋាន អះអាងបែបបញ្ឆិតបញ្ឆៀងថា យុទ្ធនាការឃោសនារក​សំ​ឡេ​ងឆ្នោត នៅពេល​ខាងមុ​ខនេះ​ សារនយោបាយសម្រាប់ទាក់ទាញ គឺជំរុញការអភិវឌ្ឍភូមិ ឃុំគំរូ ដោយ​ថា​មិ​ន​​​ចុះ​ចែក​លុយ ​​សារ៉ុ​ង ឬប៊ីចេងដូចគណបក្សមួយចំនួនទេ។

KI Media - Khmer Intelligence: លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​ បន្ត​​​វាយប្រហារគណ...

KI Media - Khmer Intelligence: លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​ បន្ត​​​វាយប្រហារគណ...: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរលើវេទិកាក្នុងពិធីសំណេះសំណាលនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ក្នុងរូបភាពបង្ហោះតាមទំព័រហ្វេសប៊ុករប...

KI Media - Khmer Intelligence: លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​កុំ​ចង់​ល​រឿង​ធ្វ...

KI Media - Khmer Intelligence: លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​កុំ​ចង់​ល​រឿង​ធ្វ...: លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ដើរ​ខាង​មុខ) អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​...

Wednesday 17 May 2017

Cambodia​ Today: Insuring Cambodia: Manulife, Prudential andpeers...

Cambodia​ Today:

Insuring Cambodia: Manulife, Prudential andpeers...
: Insuring Cambodia: Manulife, Prudential and peers move into a ripe new market Industry boosting awareness, hoping to ride nation&#3...

អាមេរិកព្រមានដាក់ទណ្ឌកម្មប្រទេសដែលគាំទ្រកូរ៉េខាងជើង​

អាមេរិកព្រមានដាក់ទណ្ឌកម្មប្រទេសដែលគាំទ្រកូរ៉េខាងជើង​: មន្ត្រីទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី Nikki Haley ថ្លែងថា ប្រសិនជាប្រទេសណាមួយគាំទ្រកូរ៉េខាងជើងគឺបង្ហាញថា ប្រទេសនោះគាំទ្រឲ្យមានភាពគ្រោះថ្នាក់នៅក្នុងតំបន់ ហើយអាចនឹងត្រូវទទួលទណ្ឌកម្មផង។

កូរ៉េខាងត្បូងថ្លែងថាបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើងត្រូវចាប់ផ្តើមឡើងវិញ

កូរ៉េខាងត្បូងថ្លែងថាបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើងត្រូវចាប់ផ្តើមឡើងវិញ: ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរថ្លែងនៅថ្ងៃពុធនេះថា មូលដ្ឋាននៃការទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែរក្សាទុក ហើយត្រូវបើកចំហការជជែកគ្នាឡើងវិញ ខណៈប្រធានាធិបតីថ្មីលោក​ Moon Jae-in កំពុងស្វែងរកគោលនយោបាយសម្រុះសម្រួលជាមួយកូរ៉េខាងជើង។

មេដឹកនាំ​អាមេរិកនិងតួកគី​ជួបគ្នាបានផលល្អច្រើនក្នុងការបន្ថយភាពតានតឹង

មេដឹកនាំ​អាមេរិកនិងតួកគី​ជួបគ្នាបានផលល្អច្រើនក្នុងការបន្ថយភាពតានតឹង: ប្រធានាធិបតីតួកគី លោក​ Tayyip Erdogan ថ្លែងប្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរបស់លោក​ មិនអាចទទួលយកបានចំពោះការវាយប្រហាររបស់ពលរដ្ឋស៊ីរីនៅតំបន់ឃឺតបានទេ។​

ត្រាំចែករំលែកព័ត៌មានសំខាន់​អំពីពួកISទៅអ្នកការទូតរុស្ស៊ី​

ត្រាំចែករំលែកព័ត៌មានសំខាន់​អំពីពួកISទៅអ្នកការទូតរុស្ស៊ី​: ប្រធានាធិបតីអាមេរិកលោកដូណល ត្រាំ បានបង្ហាញពីព័ត៌មានសំខាន់ទាក់ទងក្រុមភេរវកម្មដែលគេស្គាល់ថា កំពុងធ្វើឲ្យពិភពលោកថ្កោលទោស និងភ័យខ្លាចគឺពួកISទៅ រដ្ឋមន្ត្រីការបរទេស និង បេសកជនពិសេសរបស់រុស្ស៊ី។​

គណបក្សសង្គ្រោះជាតិនឹងជ្រើសរើសអនុប្រធានម្ដងទៀតនៅសប្តាហ៍នេះ

គណបក្សសង្គ្រោះជាតិនឹងជ្រើសរើសអនុប្រធានម្ដងទៀតនៅសប្តាហ៍នេះ: គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំជ្រើសរើសអនុប្រធានម្ដងទៀត បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លក្ខន្ដិកៈថ្មីរបស់គណបក្ស។

រដ្ឋាភិបាលថាបានទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា

រដ្ឋាភិបាលថាបានទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា: មន្រ្ដីជាន់ខ្ពស់កងកម្លាំងនគរបាលជាតិអះអាងថា រដ្ឋាភិបាលបានការពារសន្ដិសុខសណ្ដាប់ធ្នាប់ជាតិ អំពើភេរវកម្ម និងទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តន៍ព័ណ៌នៅកម្ពុជាដោយជោគជ័យ។ ប៉ុន្ដែអ្នកវិភាគថា ការលើកឡើងនេះជាការដោះសារ និងគេចវេសពីការទទួលខុសត្រូវចំពោះទុក្ខលំបាករបស់ពលរដ្ឋ។

លោកនាយករដ្ឋមន្ត្រីចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវនៅចិន​២ថ្ងៃ

លោកនាយករដ្ឋមន្ត្រីចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវនៅចិន​២ថ្ងៃ: លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូរបស់កម្ពុជា ទៅចូលរួមវេទិកា ខ្សែក្រវ៉ាត់ និង ផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែ ឧសភានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។​​តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោក បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែឧសភានេះ

លោក ហ៊ុន សែន អះ​អាង​ថា​លោក​នៅ​តែ​ខ្លាំងបន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​

លោក ហ៊ុន សែន អះ​អាង​ថា​លោក​នៅ​តែ​ខ្លាំងបន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​: លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន អះ​អាង​ថា​លោក​នៅ​តែ​មាន​សុខភាព​ល្អ​ បន្ទាប់​ពីលោក​បានទៅ​សម្រាកនិងពិនិត្យសុខាភាព នៅ​មន្ទីរ​ពេទ្យមួយក្នុងប្រទេស​សិង្ហបុរីជា​បន្ទាន់កាលពី​សប្តាហ៍​មុន នឹងបាន​ថ្លែងព្រមានទៅ​កាន់ក្រុម​អ្នក​ដែល​ប្រមាថជីវិត​លោក​ថា ​កុំ​ឲ្យ​សង្ឃឹម​ពីព័ត៌មាន​នៃ​​ការ​ស្លាប់​របស់​លោ​កឲ្យ​សោះ។

Saturday 6 May 2017

បេក្ខជនលេចធ្លោ៣រូបសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង

បេក្ខជនលេចធ្លោ៣រូបសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង: នៅសល់មិនដល់១សប្តាហ៍ទៀតទេ គឺនៅថ្ងៃទី៩ខែឧសភាខាងមុខនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅអាស៊ីនឹងមកដល់ ទន្ទឹមនឹងនេះ បេក្ខជន៣រូបគេមើលឃើញលេចធ្លោសម្រាប់តំណែងនេះ​។

អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​ខែ​មុន

អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​ខែ​មុន: អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក បាន​ធ្លាក់​ចុះ​មក​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ងើប​ឡើង​វិញ​ដ៏​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ការងារ​កាល​ពី​ខែ​មេសា ដែល​នាំ​មក​នូវ​អារម្មណ៍​រំសាយមួយ​សម្រាប់​លោក ដូណាល់ ត្រាំ បន្ទាប់​ពី​ខក​បំណង​នឹង​បញ្ហា​​កំណើន​សេដ្ឋកិច្ច​​នៅ​ដើម​អាណត្តិ​របស់​លោក