Friday, 26 July 2013

បំភឺ្លការពិតដល់ បណ្ឌិត សម រង្សី

ដោយ: ខេម រិន្ទ : រដ្ឋាភិបាលខែ្មរដែលដឹកនាំដោយពួក(កម្មុយនិស្ត)និយម ចិន-យួន អស់រយៈ ពេលជាច្រើន ទសវត្សរ៍មកហើយនោះ បើយើងប្រៀបទៅនឹងមនុស្សគឺ វាមានសភាព ដូចជា (មនុស្សដែលមាន ដំបៅសុះរលុះរលួយ)ពេញទាំងខ្លួនបើយើង គ្រាន់តែយក(ឈើចាក់ធេ្មញ) ទៅចាក់នៅលើ(ដំបៅ)អស់ទាំងនោះ នោះ(ឈាមដែលជាគម្រង់ គគ្រិចស្មោកគ្រោក)វានិងហូរ ខ្សោះខ្លួនស្លាប់បាត់ទៅហើយ ។ គឺជាច្រើនលើកច្រើនសា ដដែលជាដដែល ម្ដងហើយម្តងទៀតទាំងអតីតកាល រហូតដល់បច្ចុប្បន្នកាល អ្នកនយោបាយខ្មែរយើង (ទាំងស្ដេចទាំងរាស្ត្រ)តែងតែប្រកាសកែ្តងៗថា ខ្លួនជាអ្នក សេ្នហាជាតិ ជាអ្នកប្រជាធិបតេយ្យសេរីពិត ជាអ្នក(ស្អប់កម្មុយនិស្តស្អប់ផ្តាច់ ការ) ជាអ្នកដឹកនាំប្រជាជាតិដើម្បីផ្តួលរំលំ(ពួកជនក្បត់ជាតិទាំងនោះ)។ល។និង។ល។ ប៉ុនែ្តហេតុអី្វ បានជាពួកគេនៅតែមានជីវិតបន្ដ បំផ្លិចបំផ្លាញជាតិនិងមាតុភូមិខែ្មរ យើងរហូតមកដល់សព្ធថៃ្ងនេះ ? ។ ចម្លើយ៖ គឺពួកអ្នកនយោបាយទាំងអស់នោះហើយដែលជាអ្នក(ជួយព្យាបាល ជួយលិតដំបៅ) ដែលកំពុងរលេះរលួយពេញទាំងខ្លួនរហូតបានធូរស្រាល (ប្រាំឆ្នាំៗ) ដោយ បានទទួលរង្វាន់ បន្លោមចិត្តដូចជា ៖ 1- បង្កើតរបប(រាជាកម្មុយនិស្តនិយម)ថ្មីឲ្យស្ដេចកម្មុយនិស្ត នរោត្ដម សីហនុ ដែលជាស្តេច(ក្បត់ជាតិ ក្បត់ប្រជាជន)ជាស្ដេចគ្មាន( ទសពិធរាជធម៍ )ជាស្តេច កំសាក សេ្តច ដែលបានក្លាយទៅជា (ឧក្រិដ្ឋជន)នយោបាយរបស់ពិភពលោក ។ 2- ផ្ដល់តំណែង ផ្តល់លុយរាប់សិបលានដុល្លារ៍ ដល់ នរោត្តម ឬណរិទ្ធិ នៅ ក្រោយការបោះឆ្នោតឆ្នាំ 1998 និង ឆ្នាំ 2003 (បើមិនជឿសួរលោក សម រង្សី )។ 3- ឥឡូវនេះដល់ពេលឬដល់វេនរបស់លោក សម រង្សី វិញម្ដងដែលប្រជា ជាតិខ្មែរយើងមួយភាគធំកំពុងផ្ដល់ការគាំទ្រទាំងស្រុងក្នុងការ(កំចាត់)របប(កម្មុយនិស្ដផ្ដាច់ការ) ដែលកំពុងដឹកនាំដោយពួក(កម្មុយនិស្ត)អាយ៉ងខ្ញុំកញ្ជះបរទេស ចិន-យួន នាពេលនេះ គឺប្រៀប បាននិង(អម្រែករំដោះជាតិ)កំពុងពាក់នៅលើ(ស្មា)របស់លោក សម រង្សី ទាំងស្រុងហើយ ។ ឥឡូវនេះពួកគាត់(រង្សី)កំពុងលើកយករឿង ( សាមកុក ) ( FUNCINPEC )(ឫណរិទិ្ធ)។ល។និង។ល។មកបើកកកាយដើម្បីសមែ្តងប្រាប់គេឯងថាខ្លួនដឹង ខ្លួន ឆ្លាតប៉ុនែ្តរឿង ទាំងអស់ហ្នឹង នរណាក៏ គេបានដឹងបានឮដែរកន្លងមកនេះពីព្រោះ ហ៊ុន សែន គេនិយាយ ប្រាប់ដោយខ្លួនគេ ។ បើវាពិតជាដូច្នេះ មែនសូមខែ្មរទាំងអស់គ្នារងចាំមើលថាតើលោក សម រង្សី និងមានវិធីណា ដើម្បីទប់ស្កាត់ (នយោបាយសាមកុក)របស់អាយ៉ងខ្ញុំកញ្ជះ ចិន-យួន មួយនេះ បាន បើមនុស្សរបស់គេមាន នៅ ពាសពេញក្នុងគណបក្ស( សង្គ្រោះជាតិ)រួចទៅហើយនោះ សួរថា (តើមាននរណាខ្លះ)? ។ សូមមេត្ដាក្រឡេកមើលទៅក្រោយក្នុងឆ្នាំ1993(FUNCINPEC) អ៊ុង ផន និង បក្ខពួក + ទន់ ចាយ និង បក្ខពួក ចំណែកបក្ស(សង្គ្រោះជាតិ)(យួន)វិញគឺមាន ប៉ែន សុវណ្ណ - ស៊ីសុវត្ថ ធម្មិកោ និង បក្ខពួក+កឹម សុខា - ស៊ុន ឆៃ និង បក្ខពួក ។ រឿងទាំអស់នេះនិងកើតឡើងនៅ ក្រោយថ្ងៃ បោះ ឆ្នោតនេះយ៉ាងពិតប្រាកដ ហើយវាមិនមែនជាការបំបែកខ្លួនដូចកាលសម័យ នៃ(FUNCINPEC)ទេ ។. ប៉ុន្ដែគេនិងបណេ្ដញលោក សម រង្សី ដូចកាល (ញ៉ឹក ប៊ុនឆៃ) បណ្ដេញ (នរោត្តម ឫណរិទិ្ធ) ។

No comments:

Post a Comment