Friday, 10 January 2014
នយោបាយ កំសាក និង ចោលម្សៀត របស់ សម រង្សី និង នរោត្ដម អរុណរសី្ម
រំលឹកប្រជាជាតិខែ្មរ !
ដោយ ខេម រិន្ទ :
មកដល់ពេលនេះ បងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខខែ្មរយើងពិតជាបានយល់ បានដឹង និងបានឮ មួយ កម្រិតទៀតនូវ ( នយោបាយ ) ដ៏កំសាក និង ចោលម្សៀត របស់ប្រធានគណបក្ស ( FUNCINPEC ) នរោត្ដម អរុណរស្មី និង ប្រធានគណបក្ស ( សង្គ្រោះជាតិ ) សម រង្សី ។
មូលហេតុអី្វបានជាខ្ញុំ ខេម រិន្ទ ហ៊ាននិយាយថាពួកគេទាំងពីរ សម រង្សី និង នរោត្ដម អរុណរសី្ម ជាមនុស្ស ( កំសាក និង ចោលម្សៀត ) មិនបានយកប្រយោជន៏ជាតិជាធុំ ?
ព្រោះថា ៖
1- នរោត្ដម អរុណរស្មី កំពុងអង្វរសុំអន្ដរាគមន៍ពី ( នរោត្តម សីហមុនី ) ដែលខ្មែរយើងសូម្បីតែ ( ក្មេងបៅដៃ ) ក៍បានដឹងដែរថា ( ស្ដេចខែ្មរ ) អង្គនេះគឺជា ( ស្ដេចទីងមោង ) មួយក្បាលរបស់ រដ្ឋាភិបាលកម្មុយនិស្ត ( ក្រុងប៉េកាំង និង ក្រុងហាណូយ ) តែប៉ុណោះ តើគេអាចជួយដោះស្រាយអ្វី ដើម្បីប្រយោជន៍ ជាតិខែ្មរ យើងបាន ? ( សូមក្រឡេកមើលក្រោយថៃ្ងបោះឆោ្នត ) ។
2- សម រង្សី កំពុងតែ ( អង្វរសុំអន្ដរាគមន៍ ) ពីរដ្ឋាភិបាលចិនកម្មុយនិស្ត ក្រុងប៉េកាំង ដែលជា ( ចៅហ្វាយនាយធុំ ) របស់ ហ៊ុន សែន និង CPP ដើម្បីជួយសម្រួល ( ជួយបើកផ្លូវ ) ទៅរកការបែងចែកអំណាចខ្លះ ៗ ដល់ពួកគេ ដោយមិនចាំបាច់ ( ប្រើការចរចារ និង ប្រើការធ្វើបាតុកម្ម ) ជាឡេះ តទៅមុខទៀតព្រោះពួកគេមាន ( ការនឿយណាយ )នឹង ( ល្បិចកល ) ដែលថា ( កោក ៗៗ ឮតែមាត់ត្រដោក ឆែ្អតឯពោះក្របី ) ឬ មានន័យមួយទៀតគឺ ( ថ្លុក រត់ទៅរក ក្របី ) ហ្នឹងឯង ។
សួរថា តើការអង្វរសុំអន្ដរាគមន៍ពី ( សេ្ដចទីងមោង - ឡឺកឺ ៗ ) ដែលជាកូនរបស់ស្ដេច ( ក្បត់ជាតិ ) នរោត្ដម សីហនុ និង ( ចិនក្រុងប៉េកាំង ) នាពេលនេះហ្នឹង ( ផលចំណេញ ) នឹង បានទៅលើ ( នរណា ) ? ។
ចមើ្លយគឺ ៖ ( ហ៊ុន សែន - CPP - ចិន និង យួន ) ទាំងស្រុង ។
ពួកគេ សម រង្សី និង អរុណរស្មី ហេតុអ្វីមិន ( សុំអន្ដរាគមន៍ ) ពីបណ្តាប្រទេសលោកសេរី ប្រជាធិបតេយ្យ ដែលជាប្រទេសដែលពួកគេបាន (រស់នៅ និង រៀនសូត្រ ) អំពីមនោគមវិជ្ជា ( លទិ្ធប្រជាធិបតេយ្យ សេរី ) ពិតប្រាកដ តាំងតែពី ( កំណើតមក ) ???? ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment