Tuesday, 29 March 2016
លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្មប្រឆាំងរូបលោក
លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្មប្រឆាំងរូបលោក: កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត បានសម្រេចថាលោកនឹងមិនទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធីចូលឆ្នាំ ក្រោយពីប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសថានឹងធ្វើបាតុកម្មប្រឆាំងរូបលោក។ លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានអញ្ជើញដោយគណៈកម្មាធិការបុរីកម្ពុជាទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។
បក្សប្រឆាំងកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់
បក្សប្រឆាំងកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់: គណបក្សសង្គ្រោះជាតិបានកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់និងមិនតបតចំពោះអ្វីដែលកំពុងកើតមានមកលើគណបក្សមួយនេះ ដោយបក្សនេះថាដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនិង”ការផ្លាស់ប្តូរដោយវិជ្ជមាន”។កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ គណបក្សប្រឆាំងបានបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់ខ្លួន ដោយមានសមាជិកប្រមាណ១៥០០នាក់ចូលរួម។ ក្រោយបញ្ចប់សន្និបាតនេះ គណបក្សបានចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិងគោលនយោបាយរបស់ខ្លួនចំនួន១២ចំណុចដែលចំណុចសំខាន់ៗមានដូចជាប្រកាន់គោលការណ៍អហិង្សា មិនគុំគួន មិនយកខ្មែរណាធ្វើជាសត្រូវនិងប្រកាន់នូវគោលការណ៍មិនឈ្លោះ មិនឆ្លើយនិងមិនឆ្លងជាដើម។
យុវជន ស្រី ចំរើន ថាសាលាក្រុងអនុញ្ញាតឲ្យដង្ហែញត្តិទៅផ្ទះលោក កឹម សុខា
យុវជន ស្រី ចំរើន ថាសាលាក្រុងអនុញ្ញាតឲ្យដង្ហែញត្តិទៅផ្ទះលោក កឹម សុខា: យុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែកនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែករដ្ឋបាលនៃសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយថាសាលារាជធានីបានអនុញ្ញាតឲ្យមានការហែញត្តិនោះ។ លោកបន្តថា៖ “ខ្ញុំដាក់លិខិតនៅព្រឹកមិញនេះ គាត់(ផ្នែករដ្ឋបាល)ទទួលហើយអនុញ្ញាត។ គេគ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វីទេ”។
រដ្ឋសភាក្រើនរំឭកឲ្យលោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន
រដ្ឋសភាក្រើនរំឭកឲ្យលោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន: អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា។អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះបានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។
បក្សប្រឆាំងរៀបចំប្តឹងក្រុមយុវជនពីការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស ពេលតវ៉ាប្រឆាំងលោក កឹម សុខា
បក្សប្រឆាំងរៀបចំប្តឹងក្រុមយុវជនពីការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស ពេលតវ៉ាប្រឆាំងលោក កឹម សុខា: ណបក្សសង្រ្គោះជាតិបានប្រកាសថាខ្លួនកំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរឿន ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមានសញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។នៅរសៀលនេះ លោក ស្រី ចំរើន បានដឹកនាំយុវជនមួយក្រុមហែក្បួនដាក់ញ្ញតិទៅកាន់រដ្ឋសភា ស្នាក់ការអង្គការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិងផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមនេះសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។
អ្នកច្បាប់ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺបំពានច្បាប់
អ្នកច្បាប់ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺបំពានច្បាប់: ក្រុមអ្នកច្បាប់លើកឡើងថាករណីសភាបញ្ជួនលិខិតឲ្យលោក កឹម សុខា បំភ្លឺទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿងអាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។
បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃការពារសុវត្ថិភាព ក្រោយដឹងពីគម្រោងតវ៉ារបស់ក្រុមយុវជន
បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃការពារសុវត្ថិភាព ក្រោយដឹងពីគម្រោងតវ៉ារបស់ក្រុមយុវជន: គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹងថាយុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅផ្ទះរបស់លោក កឹម សុខា នៅរសៀលថ្ងៃអង្គារនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះអាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញត្តិពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួចបន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅទួលគោក។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាមលទ្ធភាពដែលមាន។
អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច
អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច: អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីគណបក្សកំពុងគ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង និងការប្រើអំណាចរដ្ឋាភិបាល រំលោភលើស្ថាប័នជាតិកំពូលៗរួមមានរដ្ឋសភានិងតុលាការជាដើម។
លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយមិនស្គាល់ពីតួនាទីរបស់ខ្លួន
លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយមិនស្គាល់ពីតួនាទីរបស់ខ្លួន: ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើករណី លោក កឹម សុខា អនុប្រធានគណបក្សជារឿងគ្មានប្រយោជន៍ដល់សាធារណៈនិងថាអង្គភាពនេះមិនស្គាល់ពីតួនាទីរបស់ខ្លួន។កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
North Korean Authorities Step Up Probes of Anti-Kim Leaflets And Graffiti
North Korean Authorities Step Up Probes of Anti-Kim Leaflets And Graffiti: News of one incident that occurred in Yanggang province has spread across the country, putting a damper on the idolization of leader Kim Jong Un.
Saturday, 26 March 2016
និយាយការពិតរំលឹកជាតិខ្មែរ : ដោយ ខេម រិន្ទ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
ក្នុងពិធីបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងទៅកាន់សមាជិក សមាជិកាប្រមាណ១៥០០នាក់ ដែលមកពី២៥រាជធានី/ខេត្តថា គណបក្សខ្លួននៅតែឆ្លងកាត់ព្យុះភ្លៀងជាមួយដៃគូប្រជែងរបស់ខ្លួនជាច្រើនទៀត រហូតដល់ការបោះឆ្នោត២០១៧នឹង២០១៨ខាងមុខ។

* ប៉ុន្តែសម្រាប់ខ្ញុំ ខេម រិន្ទ បានមើលឃើញយ៉ាងច្បាស់នូវ " ក្រឡាចាញ់ " មួយចំនួនរបស់ " CNRP "ក្នុង " ការបោះឆ្នោតបង្គ្រប់កិច្ច " នៅឆ្នាំ2018 ខាងមុខនេះ ដូចដែលបានរៀបរាប់ជូនខាងក្រោមនេះ ៖
1) - ការបោះឆ្នោត ដែលរៀបចំឡើងដោយ " រដ្ឋាភិបាលឯកបក្ស - CPP " និង គណបក្ស " ប្រឆាំងបង្គ្រប់កិច្ច - CNRP មិន « សេរី និង យុត្តិធម៍ » ដូចកាលមុន ៗ ។
2) - " CPP - យួន និង ចិន " ពិតជាមិនព្រមចុះចាញ់ដូចកាលមុន ៗ ដោយពួកគេនឹងប្រើប្រាស គ.ជ.ប ថ្មីរបស់ " CNRP " និង " CPP " ឲ្យបំរើ មហិច្ឆិតាបន្តអំណាចរបស់ពួកគេ 05 ឆ្នាំទៅមុខទៀតគឺ គ.ជ.ប ថ្មីនេះមិនអាច ឯករាជ្យ បានទេបើ " CPP " មើលឃើញថាខ្លួនកំពុងចាញ់ប្រៀបនោះ ។
3) - មេដឹកនាំរបស់ " CNRP " គ្មានគោលការណ៍ - គោលជំហ និង គោលដៅនយោបាយច្បាស់លាស់ក្នុងការតស៊ូដើម្បីយកឈ្នះ " CPP - យួន និង ចិន " ។
4) - ភាព " កំសាក និង ចោលម្សៀត " របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ ។
5) - ការដណ្ដើមអំណាចគ្នារវាង " ក្រុមសម រង្សី និង ក្រុម កឹម សុខា នាពេលអនាគត ។
6) - ផ្ទៃក្នុងរបស់ " CNRP " ពោរពេញទៅដោយ " មនុស្សស្នូល - មនុស្សបង្កប់ " របស់ ហ៊ុន សែន - ជា ស៊ីម (ស ខេង) ហេង សំរិន - យួន និង ចិន គឺ
ពួកគេទាំងនោះកំពុងតែបន្តធ្វើនយោបាយជួយជ្រោមជ្រែងអំណាចឱ្យ CPP - យួន និង ចិន គ្មាន " យុទ្ធសាស្ត្រថ្មី " អី្វក្រៅតែពីគោលជំហរមិនយកខ្មែរណាជាសត្រូវ - មិនឈ្លោះ - មិនឆ្លើយ និង មិនឆ្លង ដែលជាយុទ្ធសាស្ត្រ កំសាក និង ចោលម្សៀត ហ្នឹងនោះ ។
7) - ចូលដៃចូលជើង " ស៊ុមគ្រលុំក្បត់ជាតិ " បង្កើតច្បាប់បន្ថែមអំណាចឲ្យគណបក្សយួន " CPP " ដូចជាការ កែប្រែរដ្ឋធម្មនុញ្ញ - បង្កើតច្បាប់បោះឆ្នោត - បង្កើតច្បាប់សម្រាប់ដាក់ទោសលើអង្គការសង្គមស៊ីវិល " NGO " និងច្បាប់ផេ្សងៗទៀតទៅតាមអ្វីដែលជា " បំណងប្រាថ្នា - ចង់បាន " របស់ CPP - យួន និង ចិន ដើម្បីរារាំងនិងកាត់បន្ថយនូវ " សិទ្ធិសេរីភាព - អំណាច " របស់ប្រជាពលរដ្ឋ និង NGO ។
8) - ជនជាតិយួនចូលមកក្នុងប្រទេសកម្ពុជាយើងកាន់តែច្រើនឡើង ៗ ចាប់តាំងពីឆ្នាំ 2016 នេះក្នុងក្របខណ្ឌអាស៊ាន ហើយពួកយួនទាំងអស់នោះ
នឹងមាន " សិទ្ធិសេរីភាព " ពេញលេញក្នុងការរស់នៅ - ប្រកបរបររកស៊ី និង បោះឆ្នោត តាមបញ្ញតិនៃច្បាប់បោះឆ្នោតថ្មី ដែលសរសេរឡើងដោយ " CNRP និង CPP " កន្លងមក ។
9) - " កិច្ចព្រមព្រៀងនយោបាយ " រវាង សម រង្សី និង ហ៊ុន សែន កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 គឺជា " កិច្ចព្រមព្រៀងស៊ុមគ្រលំក្បត់ជាតិ " ជាថ្មីម្តងទៀតដើម្បី " បន្តនយោបាយឈ្នះ ឈ្នះ " របស់ ហ៊ុន សែន និង បន្ថែមអំណាចឲ្យកាន់តែ " រឹងប៉ឹង មាំមួន និង ខ្លាំងក្លា " ថែមទៀតដល់ " ហ៊ុន សែន - CPP - យួន និង ចិន ក្នុងការ " កាន់កាប់គ្រប់គ្រង និង បំផ្លិចបផ្លាញ " ជាតិ និង មាតុភូមិកម្ពុជាយើង ទៅថ្ងៃអនាគត ។
10) -" កិច្ចព្រមព្រៀងនយោបាយ " រវាង សម រង្សី និង ហ៊ុន សែន កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 គឺប្រៀបបាននឹង " នយោបាយមុមចង្ក្រាន " របស់ពួកគេ « សែន - ស៊ី - ខា » គឺស្មើនឹងយក " ច្រវ៉ាក់ពាក់លើ - ក " របស់ សម រង្សី នឹង កឹម សុខា ដើម្បីមិនឲ្យ " CNRP " ធ្វើអ្វីបាន ឬ និយាយអ្វីបាន ក្រៅតែពីទន្ទិញពាក្យថា " វប្បធម៍សន្ទនា " ៗៗៗនឹងគោលជំហរមិនយកខ្មែរណាជាសត្រូវ - មិនឈ្លោះ - មិនឆ្លើយ និង មិនឆ្លង ដែលជាយុទ្ធសាស្ត្រ កំសាក និង ចោលម្សៀត ហ្នឹងនោះ ។
11) - " នយោបាយមុមចង្ក្រាន " របស់ពួកគេ « សែន - ស៊ី - ខា » គឺជានយោបាយយកក្បាលខ្មែរ " ដាំតែអុង "ជាថ្មីម្តងទៀត នៅយុគ្គសម័យថ្មីនេះ


និយាយការពិតរំលឹកជាតិខ្មែរ : ដោយ ខេម រិន្ទ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* គណបក្ស " សង្គ្រោះជាតិ - CNRP " ដែលបានសង្គ្រោះចោររួចមកបាននឹងកំពុងក្លាយជា " វាំងនន និងជា រនាំង " ដ៏រឹងមាំដើម្បី បិទបាំងនូវទង្វើ " ក្បត់ជាតិ " របស់ ហ៊ុន សែន - CPP និង កំពុងបិទបាំងនូវទង្វើ " ឈ្លានពាន បំផ្លេចបំផ្លាញ និង លេបទឹកដី " ខ្មែរយើងពីសំណាក់សត្រូវ យួន និង ចិន បន្ថែមលើគណបក្ស ប្រជាជនកម្ពុជា - CPP ។
* គឺពួកគេទាំងពីក្រុមនេះ " CNRP + CPP " កំពុងចាប់ដៃគ្នាសាងប្រវត្តិសាស្ដ្រថ្មីមួយទៀតបន្ទាប់ពី " FUNCINPEC " ដើម្បីបន្តគ្រប់គ្រងអំណាចតាមរូបភាពប្រជាធិបតេយ្យផ្តាច់ការដដែល គ្រាន់តែមានការផ្លាស់ប្តូរពី " FUNCINPEC " ចូលរួមបំរើយួន ទាំងក្នុង " រដា្ឋភិបាលចោរ និង សភាចោរ " មកជា " CNRP " គណបក្ស សាងគ្រោះឲ្យជាតិថ្មី ចូលរួមបំរើ យួន តែនៅក្នុង " សភាចោរ " តែប៉ុណ្ណោះ គឺបានន័យថា " ចាញ់ប្រៀប FUNCINPEC មួយកំរិត ប៉ុនែ្ត " ចាញ់CPP និង យួន ដូចគ្នាគឺ " ចាញ់ស្លាប់ " តែម្តង ។
* ជ័យជំនះដែល " CNRP " គណបក្សដែលកំពុងជួយឲ្យ " ហ៊ុន សែន - CPP - យួន និង ចិន " បន្ដសាងគ្រោះថ្មី ៗ បន្ថែមមកលើ ប្រជាជាតិ និង មាតុភូមិខ្មែរ នាពេលបច្ចុប្បន្ន និង អនាគត គឺបានមកពី " សេចកី្ដប្រថ្នាចង់បាននូវការផ្លាស់ប្តូរ " របស់ប្រជាជាតិខ្មែរ ទៅតាមអ្វីដែល សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ដែលជា " អាយ៉ង របស់អាយ៉ងខ្ញុំកញះយួន " ហ៊ុន សែន បានស្រែក បាននិយាយ បានសន្យា យ៉ាងកងរំពងពេញផ្ទៃប្រទេសកម្ពុជាក្នុងកាលកន្លងមក ។
* សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ នែគណបក្ស សាងគ្រោះឲ្យជាតិ នាពេលបច្ចុប្បន្នកាលនេះហ្នឹង មិនមែនគ្រាន់តែក្លាយទៅជា ( អាយ៉ងរបស់អាយ៉ងកញ្ជះយួន ) ប៉ុណ្ណោះទេ ជាការពិតគឺពួកគេបានក្លាយទៅជា ( អ្នកនាំពាក្យ និង ជារនាំងជញ្ជាំង ) ដ៏រឹងមាំរបស់ CPPថែមទៅទៀត ដូដ្នេះចាប់ពីពេលនេះទៅពួកកម្មុយនិស្តផ្តាច់ការ ហ៊ុន សែន - CPP និងយកគណបក្ស សាងគ្រោះអោយជាតិ របស់ សម រង្សី និង កឹម សុខា នេះទៅ ( ជល់ - ទប់ទល់) ជាមួយនិងប្រជាជាតិខ្មែរនៅគ្រប់ស្ថានការណ៍ដែលកើតមានឡើងទាំង ( ក្នុងប្រទេស និង ក្រៅប្រទេស ) ជំនួសពួកគេ CPP ។
* គឺបានសេចក្ដីថា គណបក្សសាងគ្រោះអោយជាតិជាអ្នកទប់ស្កាត់នូវរាល់បញ្ហាជំនួសឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងរូបភាពផ្សេងៗ ដើម្បីកុំឲ្យមានបញ្ហាដែលអាចបង្កឲ្យមាន ( កង្វល់ ឬ សេចក្ដីក្ដៅក្រហាយ ឬ អាចនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍ ) ដ៏មហាសាលរបស់ពួកគេ ហ៊ុន សែន - សម រង្សី - កឹម សុខា - ចិន និង យួន ។ល។ នាពេលអនាគត ។

Thursday, 3 March 2016
Subscribe to:
Posts (Atom)