Saturday, 29 October 2016
និយាយការពិតរំលឹកជាតិខ្មែរ ដោយ : ខេម រិន្ទ
បងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* នេះគឺជារូបភាពមួយដែលបង្ហាញឱ្យឃើញនូវ ស្ថាប័នជាតិ និង ស្ថាប័នអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ ដែលមានភារកិច្ច (កាតព្វកិច្ច) ក្នុងការជំរុញរុញច្រានឱ្យរដ្ឋាភិបាល ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស យួន - ចិន គោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យបានពេញលេញ និង ស្វែងរកក្រុមឃាតករពិត និង ក្រុមអ្នកពាក់ព័ន្ធពិតក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរទាំងអតីតកាល និង បច្ចុប្បន្នកាលយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។


រាជវាំងថៃបើកឲ្យមហាជនចូលថ្វាយបង្គំសពក្សត្រ ភូមិបុល អាដុលយ៉ាតេជ
រាជវាំងថៃបើកឲ្យមហាជនចូលថ្វាយបង្គំសពក្សត្រ ភូមិបុល អាដុលយ៉ាតេជ: ពលរដ្ឋថៃចំនួន ១ម៉ឺននាក់ នឹងត្រូវបានអនុញ្ញាតឲ្យចូលថ្វាយបង្គំសពព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ នៅអាសនៈដម្កល់សពនៅប្រាសាទតុសិត នៅរៀងរាល់ថ្ងៃ។ នេះដោយយោងតាមសេចក្ដីប្រកាសរបស់រាជវាំងថៃ ដែលត្រូវបានកាសែតបាងកក ប៉ុស្តិ៍ដកស្រង់យកមកចុះផ្សាយ។
អ្នកស្រី គ្លីនតុន ប្រឈមការស៊ើបអង្កេតពី FBI ឡើងវិញជុំវិញអ៊ីម៉ែលផ្ទាល់ខ្លួន
អ្នកស្រី គ្លីនតុន ប្រឈមការស៊ើបអង្កេតពី FBI ឡើងវិញជុំវិញអ៊ីម៉ែលផ្ទាល់ខ្លួន: ការិយាល័យស៊ើបអង្កេតសហព័ន្ធ បានបើកការស៊ើបអង្កេតទៅលើអ៊ីម៉ែលផ្ទាល់ខ្លួនរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន ខណៈដែលអ្នកស្រីកំពុងធ្វើយុទ្ធនាការចុងសប្ដាហ៍នេះ សម្រាប់រយៈពេល ១០ថ្ងៃចុងក្រោយនៃការប្រកួតប្រជែងតំណែងប្រមុខសេតវិមាន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Park កំពុងប្រឈមនឹងរឿងអាស្រូវអនុញ្ញាតឲ្យមិត្តភក្តិលូកលាន់កិច្ចការរដ្ឋ
អ្នកស្រី Park កំពុងប្រឈមនឹងរឿងអាស្រូវអនុញ្ញាតឲ្យមិត្តភក្តិលូកលាន់កិច្ចការរដ្ឋ: ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geu-Hye កាន់តែរងសម្ពាធខ្លាំងឡើងនៅថ្ងៃនេះ នៅមុនការតវ៉ាទ្រង់ទ្រាយធំមួយ ជុំវិញការទម្លាយថា អ្នកស្រីបានអនុញ្ញាតឲ្យមិត្តភក្តិម្នាក់ដែលមិនមានតំណែងក្នុងរដ្ឋាភិបាល លូកលាន់ក្នុងកិច្ចការរដ្ឋ។
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ: មន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តចិន២រូប ត្រូវបានបណ្តេញចេញពីតួនាទី និងបើកផ្លូវឲ្យមន្ត្រីជំនាញស៊ើបអង្កេតបន្ថែម បន្ទាប់ពីររកឃើញថាអ្នកទាំងពីរនោះជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយនៅក្នុងតំណែង។
តំណាងបក្សប្រឆាំងនៅអាមេរិកគាំទ្រការបញ្ចេញមតិរិះគន់មេដឹកនាំបក្ស
តំណាងបក្សប្រឆាំងនៅអាមេរិកគាំទ្រការបញ្ចេញមតិរិះគន់មេដឹកនាំបក្ស: តំណាងគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បានបង្ហាញជំហគាំទ្រការថ្លែងរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី។
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែតុលា បានបង្ហោះសារនៅលើ Twitter របស់នាងថា មួយឆ្នាំក្រោយមក លោក សម រង្ស៊ី អាចប្រកាសពីការនិរទេសខ្លួនជាផ្លូវការ និងមានហេតុផលស្របច្បាប់ដើម្បីបន្តនៅឯបរទេស។
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែតុលា បានបង្ហោះសារនៅលើ Twitter របស់នាងថា មួយឆ្នាំក្រោយមក លោក សម រង្ស៊ី អាចប្រកាសពីការនិរទេសខ្លួនជាផ្លូវការ និងមានហេតុផលស្របច្បាប់ដើម្បីបន្តនៅឯបរទេស។
តុលាការកោះហៅចៅសង្កាត់រងបក្សប្រឆាំងនិងប្រធានសមាគមមួយទាក់ទងនឹងបាតុកម្ម
តុលាការកោះហៅចៅសង្កាត់រងបក្សប្រឆាំងនិងប្រធានសមាគមមួយទាក់ទងនឹងបាតុកម្ម: តុលាការខេត្ដបន្ទាយមានជ័យចេញដីកាកោះហៅប្រធានសមាគមមួយនិងចៅសង្កាត់រងប៉ោយប៉ែតមកពីគណបក្សប្រឆាំងឲ្យចូលឆ្លើយបំភ្លឺនៅដើមខែវិច្ឆិកាខាងមុខ ដោយចោទថាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ បន្ទាប់ពីមានបាតុកម្មរបស់កម្មអូសរទេះ នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។
គណៈកម្មាធិការសភាអនុម័តសេចក្ដីសម្រេចដាក់វិន័យលើតំណាងរាស្ដ្របក្សប្រឆាំង
គណៈកម្មាធិការសភាអនុម័តសេចក្ដីសម្រេចដាក់វិន័យលើតំណាងរាស្ដ្របក្សប្រឆាំង: គណៈអចិន្ដ្រៃយ៍រដ្ឋរដ្ឋសភាដែលភាគច្រើនជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានអនុម័តលើសេចក្ដីសម្រេចថ្មីមួយ ដើម្បីបន្ថែមទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ដ្រដែលអវត្តមាន ខណៈបក្សប្រឆាំងយល់ថាបង្កើតឡើងក្រោមហេតុនយោបាយ។
តុលាការកំពូលមិនអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងទៅក្រៅប្រទេស
តុលាការកំពូលមិនអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងទៅក្រៅប្រទេស: តុលាការកំពូលនៅថ្ងៃពុធនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ ដោយមិនអនុញ្ញាតឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស ដោយសំអាងថា បារម្ភខ្លាចសកម្មជនរូបនោះបង្កអសន្តិសុខដល់ប្រទេសជាតិ។
គណៈកម្មាធិការសភាច្រានចោលសំណើរបក្សប្រឆំាងដែលសុំវិសោធនកម្មច្បាប់ទាក់ទងប្រព័ន្ធយុត្តិធម៌
គណៈកម្មាធិការសភាច្រានចោលសំណើរបក្សប្រឆំាងដែលសុំវិសោធនកម្មច្បាប់ទាក់ទងប្រព័ន្ធយុត្តិធម៌: រដ្ឋសភា បានច្រានចោលសំណើរបក្សប្រឆំាងដែលស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ចំនួន៣ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌ ដោយថាសំណើរនោះធ្វើឡើងខុសនីតិវិធី។
ច្បាប់ចំនួនបីនោះរួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងករប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ច្បាប់ចំនួនបីនោះរួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងករប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សវនាការលើមន្រ្តីបក្សប្រឆាំងមានការពន្យារពេល ខណៈឆ្មាំគុកនាំជនជាប់ចោទមកច្រឡំ
សវនាការលើមន្រ្តីបក្សប្រឆាំងមានការពន្យារពេល ខណៈឆ្មាំគុកនាំជនជាប់ចោទមកច្រឡំ: ឆ្មាំគុកព្រៃសរបានដឹកជនជាប់ចោទមកចូលរួមសវនាការដោយមានការភ័ន្ដច្រឡំ ពោលមិនបានដឹកលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំងមកកាន់សវនាការនៅព្រឹកនេះតាមពេលកំណត់នោះទេ។
UN ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបកស្រាយរឿងមិនឲ្យលោក សម រង្ស៊ី ចូលស្រុក
UN ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបកស្រាយរឿងមិនឲ្យលោក សម រង្ស៊ី ចូលស្រុក: តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបកស្រាយពីការចេញវិធានការទប់ស្កាត់មិនឲ្យប្រធានបក្សប្រឆាំងវិលត្រលប់មកកកម្ពុជាវិញមុនពេលបោះឆ្នោត ដោយអះអាងថាសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះគឺមិនសមហេតុផល។
លិខិតមិត្តអ្នកអាន៖ ថ្ងៃលិចទិសខាងលិច
លិខិតមិត្តអ្នកអាន៖ ថ្ងៃលិចទិសខាងលិច: ថ្វីត្បិតតែច្បាប់ស្នងរាជ្យឆ្នាំ១៩២៤ របស់រាជវាំង បានបើកផ្លូវអោយបុត្រា វីជីរ៉ា ឡុងកន មានរាជសិទ្ធិឡើងសោយរាជ្យហើយត្រូវបិតាទ្រង់តែងតាំងជារាជទាយាទតាំងពីឆ្នាំ១៩៧២ក្តី ក៏មិនប្រាកដថាគ្មានឧបសគ្គនោះឡើយ។ ដំណាក់កាលបួន ដែលត្រូវឆ្លងកាត់៖ ...
KI Media - Khmer Intelligence: បក្សប្រឆាំងថាលិខិតទាមទារដកកូនលោក កឹម សុខា ម...
KI Media - Khmer Intelligence: បក្សប្រឆាំងថាលិខិតទាមទារដកកូនលោក កឹម សុខា ម...: ដោយ អ៊ុង សេរីវុទ្ធ RFA 2016-10-27 គណបក្សសង្គ្រោះជាតិ បដិសេធចំពោះលិខិតមួយច្បាប់ដែលអះអាងថា ជាតំណាងយុវជនខ្លួនដែលទាមទារឲ្យដក...
Subscribe to:
Posts (Atom)