Saturday, 26 November 2016
អូស្ត្រាលីអះអាងថា ភេរវជនឈាមជ័រខ្មែរនៅរស់នៅឡើយ តែត្រូវចាប់ខ្លួននៅតួកគី
អូស្ត្រាលីអះអាងថា ភេរវជនឈាមជ័រខ្មែរនៅរស់នៅឡើយ តែត្រូវចាប់ខ្លួននៅតួកគី: ភេរវជន Neil Prakash ដែលអូស្ត្រាលីតាមស្វែងរកចាប់បំផុតនោះ ត្រូវបានគេបញ្ជាក់ថា នៅរស់នៅឡើយទេ ហើយត្រូវបានគេចាប់ខ្លួននៅឯប្រទេសតួកគី។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន ABC របស់អូស្ត្រាលី តាមរយៈការដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី និងតួកគី។
មេបដិវត្ដន៍គុយបា ហ្វីដែល កាស្ត្រូ ទទួលមរណភាពនៅថ្ងៃនេះ
មេបដិវត្ដន៍គុយបា ហ្វីដែល កាស្ត្រូ ទទួលមរណភាពនៅថ្ងៃនេះ: លោក ហ្វីដែល កាស្ត្រូ មេដឹកនាំបដិវត្តន៍គុយបាដែលបានកសាងរដ្ឋកុម្មុយនីស្តនៅជិតបង្កើយនឹងសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំអស់រយៈពេល ៥ទសវត្សរ៍ ប្រឆាំងនឹងការប៉ុនប៉ងទម្លាក់រូបលោកពីសំណាក់សហរដ្ឋអាមេរិកនោះ ពេលនេះបានទទួលមរណភាពហើយ ក្នុងជន្មាយុ ៩០ឆ្នាំ។
ពលរដ្ឋកូរ៉េខាងត្បូងបន្តបាតុកម្មប្រឆាំងអ្នកស្រី ផាក នៅល្ងាចថ្ងៃនេះ
ពលរដ្ឋកូរ៉េខាងត្បូងបន្តបាតុកម្មប្រឆាំងអ្នកស្រី ផាក នៅល្ងាចថ្ងៃនេះ: ពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់ គ្រោងនឹងចុះផ្លូវតវ៉ាជាថ្មីម្ដងទៀតនៅថ្ងៃនេះ ដើម្បីស្រែកទាមទារឲ្យប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះចេញពីតំណែង។
រុស្ស៊ីពង្រាយមីស៊ីលលើកោះមានជម្លោះ ខណៈជប៉ុនថាជារឿង «គួរឲ្យសោកស្ដាយ»
រុស្ស៊ីពង្រាយមីស៊ីលលើកោះមានជម្លោះ ខណៈជប៉ុនថាជារឿង «គួរឲ្យសោកស្ដាយ»: នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃនេះ បានថ្លែងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីនៅលើបណ្ដាកោះនៅសមុទ្រប៉ាស៊ីហ្វិចភាគខាងលិច គឺជារឿង «គួរឲ្យសោកស្ដាយ»។
កម្ពុជាថានឹងចាត់វិធានការច្បាប់លើឧត្តមស្នងការសិទ្ធិមនុស្ស ករណីអនុស្សារណៈផុតកំណត់
កម្ពុជាថានឹងចាត់វិធានការច្បាប់លើឧត្តមស្នងការសិទ្ធិមនុស្ស ករណីអនុស្សារណៈផុតកំណត់: រដ្ឋាភិបាលកម្ពុជាថានឹងចាត់វិធានការច្បាប់ លើឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយថា បើស្ថាប័នអន្តរជាតិមួយនេះមិនព្រមពិនិត្យឡើងវិញ លើអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលផុតសុពលភាព កាលពីចុងខែធ្នូ ឆ្នាំ២០១៥។
លោក អេង ឆៃអ៊ាង ថាគ្មានយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាទេ
លោក អេង ឆៃអ៊ាង ថាគ្មានយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាទេ: មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា មិនមានយន្តហោះណា ដឹកលោក សម រង្ស៊ី វិលមកប្រទេសកម្ពុជាទេ ទោះបីជាម្ដាយក្មេកលោកទទួលមរណភាពក៏ដោយ ខណៈស្ថានការណ៍នយោបាយនៅតែតានតឹង។
តុលាការលើកពេលសវនាការ លោក សម រង្ស៊ី
តុលាការលើកពេលសវនាការ លោក សម រង្ស៊ី: សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវការលោក សម រង្ស៊ី និងជំនួយការរបស់គាត់ពីរនាក់ទៀត ពាក់ព័ន្ធនឹងករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម ប៉ុន្តែសវនាការនេះត្រូវបានលើកពេលទៅថ្ងៃទី៩ ខែធ្នូ ខាងមុខនេះវិញ។
បក្សប្រឆាំងបារម្ភថារដ្ឋាភិបាលគ្រោងខ្ចីលុយបរទេសខ្វះការគ្រប់គ្រង នឹងបង្កើនអំពើពុករលួយ
បក្សប្រឆាំងបារម្ភថារដ្ឋាភិបាលគ្រោងខ្ចីលុយបរទេសខ្វះការគ្រប់គ្រង នឹងបង្កើនអំពើពុករលួយ: គណបក្សសង្គ្រោះជាតិបង្ហាញការព្រួយបារម្ភ ករណីរដ្ឋសភាអនុម័តឲ្យរដ្ឋាភិបាលខ្ចីពីបរទេសជាង១ពាន់លានដុល្លារសម្រាប់ចំណាយនៅឆ្នាំ២០១៧ថា អាចផ្តល់ឱកាសច្រើនឲ្យមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយ ដោយថាច្បាប់ថវិកាជាតិមិនចែងលម្អិតពីការចំណាយ។
ប្រធានសភាកម្ពុជា-ឡាវពិភាក្សាពីការជំរុញកិច្ចសហការនិងបោះបង្គោលព្រំដែន
ប្រធានសភាកម្ពុជា-ឡាវពិភាក្សាពីការជំរុញកិច្ចសហការនិងបោះបង្គោលព្រំដែន: ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ពិភាក្សាគ្នាក្នុងការជំរុញអោយរដ្ឋាភិបាលពង្រឹងកិច្ចសហការតាមព្រំដែន និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២។
អ្នកឃ្លាំមើលនិងសិទ្ធិមនុស្សប្រតិកម្មនឹងការព្រមានបិទការិយាល័យអ.ស.បសិទ្ធិមនុស្ស
អ្នកឃ្លាំមើលនិងសិទ្ធិមនុស្សប្រតិកម្មនឹងការព្រមានបិទការិយាល័យអ.ស.បសិទ្ធិមនុស្ស: អ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាលនឹងរងការរិះគន់ថា គ្មានឆន្ទៈគោរពសិទ្ធិមនុស្សឡើយ ប្រសិនបើរដ្ឋាភិបាលសម្រេចបិទទ្វារការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
Wednesday, 23 November 2016
តុលាការថៃចោទប្រកាន់សង្ឃមានឥទ្ធិពលជុំវិញការលាងលុយកខ្វក់
តុលាការថៃចោទប្រកាន់សង្ឃមានឥទ្ធិពលជុំវិញការលាងលុយកខ្វក់: អយ្យការប្រទេសថៃ បាននិយាយថា ខ្លួននឹងចោទប្រកាន់ព្រះសង្ឃមានឥទ្ធិពលមួយអង្គ និងជនសង្ស័យ ៤នាក់ផ្សេងទៀត ពីបទលាងលុយកខ្វក់ នៅក្នុងរឿងអាស្រូវមួយ ដែលបានបំបែកបំបាក់សហគមន៍ពុទ្ធសាសនិកថៃ។
ជប៉ុននិងកូរ៉េខាងត្បូងឯកភាពលើការចែករំលែកព័ត៌មានចារកម្មយោធា
ជប៉ុននិងកូរ៉េខាងត្បូងឯកភាពលើការចែករំលែកព័ត៌មានចារកម្មយោធា: កូរ៉េខាងត្បូងនិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចារកម្មយោធាមួយនៅថ្ងៃនេះ ដើម្បីចែករំលែកព័ត៌មានរស៊ើបអំពីការគំរាមកំហែងបង្កឡើងដោយសកម្មភាពនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
មេប៉ូលិសឥណ្ឌូនេស៊ីព្រមានថា បាតុករអាចសម្រុកចូលតវ៉ាក្នុងសភា
មេប៉ូលិសឥណ្ឌូនេស៊ីព្រមានថា បាតុករអាចសម្រុកចូលតវ៉ាក្នុងសភា: មេប៉ូលិសឥណ្ឌូនេស៊ី បានព្រមានកាលពីថ្ងៃម្សិលមិញថា ក្រុមបាតុករអាចព្យាយាមសម្រុកចូលសភា ដើម្បីតវ៉ាប្រឆាំងទៅនឹងអភិបាលក្រុងហ្សាកាតា ដែលក្រុមបាតុករចោទថា បានប្រមាថមើលងាយដល់គម្ពីកូរ៉ាន់។
បក្សប្រឆាំងបារម្ភថារដ្ឋាភិបាលគ្រោងខ្ចីលុយបរទេសខ្វះការគ្រប់គ្រង នឹងបង្កើនអំពើពុករលួយ
បក្សប្រឆាំងបារម្ភថារដ្ឋាភិបាលគ្រោងខ្ចីលុយបរទេសខ្វះការគ្រប់គ្រង នឹងបង្កើនអំពើពុករលួយ: គណបក្សសង្គ្រោះជាតិបង្ហាញការព្រួយបារម្ភ ករណីរដ្ឋសភាអនុម័តឲ្យរដ្ឋាភិបាលខ្ចីពីបរទេសជាង១ពាន់លានដុល្លារសម្រាប់ចំណាយនៅឆ្នាំ២០១៧ថា អាចផ្តល់ឱកាសច្រើនឲ្យមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយ ដោយថាច្បាប់ថវិកាជាតិមិនចែងលម្អិតពីការចំណាយ។
អភិបាលរាជធានីថាបក្សប្រឆាំង «ចូលចិត្តធ្វើអ្វីខុសច្បាប់»
អភិបាលរាជធានីថាបក្សប្រឆាំង «ចូលចិត្តធ្វើអ្វីខុសច្បាប់»: អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានយកពិធីប្រារព្វខួប៦ឆ្នាំនៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ រិះគន់គណបក្សប្រឆាំងថា មិនបានបំពេញតួនាទីជាអ្នកតំណាងរាស្ត្រ និងថាចូលចិត្តធ្វើអ្វីៗខុសនឹងរដ្ឋធម្មនុញ្ញ។
មេដឹកនាំគណបក្សប្រឆាំងបន្តអវត្តមានពីកិច្ចប្រជុំសភា
មេដឹកនាំគណបក្សប្រឆាំងបន្តអវត្តមានពីកិច្ចប្រជុំសភា: មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្នាក់នៅតែក្នុងស្នាក់ការបក្សដោយថាមកពីការភ័យខ្លាចនោះ បានបន្តអវត្តមាននៅក្នុងពេលបើកសម័យប្រជុំសភាពេញអង្គនៅថ្ងៃនេះ បើទោះជាមុនថ្ងៃបើកកិច្ចប្រជុំនេះ មានព័ត៌មានមួយចំនួនបង្ហើបថា លោក កឹម សុខា មានបំណងចូលប្រជុំសភាវិញបន្ទាប់ពីខកខានប្រមាណជាង៥ខែមកនោះ។
KI Media - Khmer Intelligence: Debate at the National Assembly on the Budget law ...
KI Media - Khmer Intelligence: Debate at the National Assembly on the Budget law ...: Sam Rainsy | ២៣ វិច្ឆិកា ២០១៦ / 23 November 2016 - Debate at the National Assembly on the Budget law for 2017. (ភាគបញ្ចប់) កិច្ចប្រជុំរដ...
Monday, 21 November 2016
តុលាការនឹងបញ្ចប់សំណុំរឿងទី២នៃរឿងក្ដីក្ដាំអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃទី២៣វិច្ឆិកា
តុលាការនឹងបញ្ចប់សំណុំរឿងទី២នៃរឿងក្ដីក្ដាំអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃទី២៣វិច្ឆិកា: សាលាក្ដីខ្មែរក្រហម ធ្វើសន្និសីទកាសែតបញ្ជាក់នៅថ្ងៃទី២១ វិច្ឆិកា ថា តុលាការកំពូលនឹងប្រកាសសាលដីកាស្ថាពរលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២ វគ្គ១ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន និង នួន ជា នៅថ្ងៃពុធ ទី២៣ វិច្ឆិកា សប្ដាហ៍នេះ។
ក្រុមអតីតស្ត្រីបឹងកក់ដាក់បណ្ដាសាធនាគារពិភពលោករឿងផ្ដល់កម្ចីឲ្យរដ្ឋាភិបាល
ក្រុមអតីតស្ត្រីបឹងកក់ដាក់បណ្ដាសាធនាគារពិភពលោករឿងផ្ដល់កម្ចីឲ្យរដ្ឋាភិបាល: ក្រុមអតីតស្ត្រីបឹងកក់ ដែលត្រូវគេបណ្ដេញដោយបង្ខំប្រមាណ ៣០នាក់ នៅថ្ងៃទី២១ វិច្ឆិកា នាំគ្នាធ្វើពិធីដាក់បណ្ដាសាធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) បន្ទាប់ពីដឹងថា ស្ថាប័នអន្តរជាតិមួយនេះមិនខ្វាយខ្វល់ពីញត្តិរបស់ពួកគេដែលដាក់អស់ជាច្រើនខែមក។
អូបាម៉ា ថាមេដឹកនាំពិភពលោកចង់ឲ្យបន្តកិច្ចព្រមព្រៀង TPP
អូបាម៉ា ថាមេដឹកនាំពិភពលោកចង់ឲ្យបន្តកិច្ចព្រមព្រៀង TPP: ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំនានាដែលមកពីបណ្តាលប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្រេចឲ្យបន្តកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិចបន្តទៀត ដែលកិច្ចព្រមព្រៀងនេះប្រឆាំងដោយលោក ត្រាំ ទើបជាប់ឆ្នោត។
តៃវ៉ាន់នឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងចុងខែនេះ
តៃវ៉ាន់នឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងចុងខែនេះ: ឆ្មាំសមុទ្ររបស់តៃវ៉ាន់បានថ្លែងថា ពួកគេនឹងរៀបចំការធ្វើសមយុទ្ធពីរបៀបជួយសង្រ្គោះនៅជុំវិញទីក្រុងតៃប៉ិក ដែលសមយុទ្ធនេះគ្រោងធ្វើឡើងនៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលមានទាំងកងទ័ពជើងទឹកចូលរួមផង។
ចិនបង្កើនទាហានប្រុងជើងការនៅព្រំដែនជាមីយ៉ាន់ម៉ា
ចិនបង្កើនទាហានប្រុងជើងការនៅព្រំដែនជាមីយ៉ាន់ម៉ា: ចិនបានអះអាងថា ពួកគេបន្ថែមទាហានប្រចាំការដោយប្រុងប្រយ័ត្ននៅព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីមានករណីវាយប្រហារលើប៉ុស្តិ៍នគរបាលនិងបន្ទាយទាហារបស់មីយ៉ាន់ម៉ា ក្នុងគោលបំណងការពារប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិនៅតំបន់នោះ។
ផ្ទះជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់ខ្នងទៀតនៅភាគខាងជើងមីយ៉ានម៉ាត្រូវបំផ្លាញ
ផ្ទះជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់ខ្នងទៀតនៅភាគខាងជើងមីយ៉ានម៉ាត្រូវបំផ្លាញ: អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានអះអាងថា ផ្ទះប្រជាពលរដ្ឋជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១០០០ខ្នងបន្ថែមទៀត នៅភាគខាងជើងត្រូវបានដុតបំផ្លាញ ពេលដែលក្រុមយោធាចូលទៅបង្ក្រាបស្វែងរកអ្នកដែលវាយប្រហារលើប៉ុស្តិ៍យាមរបស់នគរបាល៣កន្លែង។
Friday, 18 November 2016
នាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា លោកមានទំនុកចិត្តយ៉ាងខ្លាំងពេល ត្រាំ ជាប់ជាប្រធានាធិបតី
នាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា លោកមានទំនុកចិត្តយ៉ាងខ្លាំងពេល ត្រាំ ជាប់ជាប្រធានាធិបតី: នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកពេញចិត្តចំពោះ ត្រាំ ជាប់ជាប្រធានាធិបតី ធ្វើឲ្យលោកមានទំនុកចិត្តយ៉ាងខ្លាំងបំផុត។
នាយករដ្ឋមន្ត្រីវៀតណាមគាំទ្រឲ្យចាកចេញពីTPPដែលដឹកនាំដោយអាមេរិក
នាយករដ្ឋមន្ត្រីវៀតណាមគាំទ្រឲ្យចាកចេញពីTPPដែលដឹកនាំដោយអាមេរិក: វៀតណាមនឹងមិនផ្តល់សន្យាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីភិចTPPដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបញ្ជាក់ថាខ្លួននៅតែចង់មានទំនាក់ទំនងល្អជាមួយរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោននិងបណ្តាប្រទេសជាសមាជិកផ្សេងៗទៀត។
ម្ចាស់ក្សត្រីថៃកំពុងព្យាបាលជំងឺសួតនៅក្នុងមន្ទីរពេទ្យ
ម្ចាស់ក្សត្រីថៃកំពុងព្យាបាលជំងឺសួតនៅក្នុងមន្ទីរពេទ្យ: មន្ត្រីព្រះបរមរាជវាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ម្ចាស់ក្សត្រីរបស់ថៃ Sirikit កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺរលាកសួត។
ជម្លោះរវាងរដ្ឋអំណាចចិននិងហុងកុងឈានដល់ចំណុចប្រកាសអាសន្ន
ជម្លោះរវាងរដ្ឋអំណាចចិននិងហុងកុងឈានដល់ចំណុចប្រកាសអាសន្ន: របាយការណ៍របស់សភាអាមេរិកបានព្រមានថា ការជ្រៀតជ្រែករបស់ចិនលើរដ្ឋបាលដែនដីហុងកុងខ្លាំងពេក កំពុងមានប្រតិកម្មឡើងឈានដល់ចំណុចប្រកាសអាសន្នហើយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរសេដ្ឋកិច្ចពិភពលោក។
គ្លីន តុន៖ យើងប្រយុទ្ធប្រឆាំងដើម្បីតម្លៃរួម មិនមែនឲ្យជាតិបែកបាក់ទេ
គ្លីន តុន៖ យើងប្រយុទ្ធប្រឆាំងដើម្បីតម្លៃរួម មិនមែនឲ្យជាតិបែកបាក់ទេ: បេក្ខជនប្រធានាធិបតីអាមេរិកចាញ់ឆ្នោត លោកស្រី ហ៊ីល ឡារីគ្លីនតុន កាលពីថ្ងៃពុធម្សិលមិញអំពាវនាវឲ្យអ្នកគាំទ្រខ្លួនមានការពិនិត្យឡើងវិញថា ការប្រយុទ្ធឆាំងគ្នាពេលឃោសនាបោះឆ្នោតគឺដើម្បីតម្លៃរបស់ជាតិរួមគ្នា មិនមែនធ្វើឲ្យជាតិបែកបាក់ដោយសារតែលទ្ធផលនៃការបោះឆ្នោតចាញ់នោះទេ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់រយនាក់រត់គេចពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាទៅបង់ក្លាដេស
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់រយនាក់រត់គេចពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាទៅបង់ក្លាដេស: ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់រយនាក់រត់គេចចេញពីការបង្ក្រាបនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីការបាញ់បង្ក្រាបពីក្រុមយោធា ខណៈចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបកើនឡើងជាង១៣០នាក់។
តំណាងរាស្ត្រអាមេរិកដែលរិះគន់លោក ហ៊ុន សែន នឹងបានតួនាទីជារដ្ឋមន្ត្រីការបរទេស
តំណាងរាស្ត្រអាមេរិកដែលរិះគន់លោក ហ៊ុន សែន នឹងបានតួនាទីជារដ្ឋមន្ត្រីការបរទេស: តំណាងរាស្ត្រអាមេរិកមួយរូបដែលធ្លាប់តែរិះគន់មេដឹកនាំកម្ពុជា កំពុងស្ថិតក្នុងការពិចារណាផ្តល់តួនាទីជារដ្ឋមន្ត្រីការបរទេសអាមេរិក ខណៈលោក ដូណាល់ ត្រាំ ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មីនៅចុងឆ្នាំ២០១៦នេះ។
North Korean Leader Called ‘Pig,’ ‘Incompetent,’ by Residents in Capital
North Korean Leader Called ‘Pig,’ ‘Incompetent,’ by Residents in Capital: Resentment of Kim's rule prompts insults spoken widely in private, sources say.
Wednesday, 16 November 2016
សិស្សនិស្សិតអាមេរិករាប់ពាន់នាក់បន្តបាតុកម្មប្រឆាំងលោក ត្រាំ ក្នុងសប្ដាហ៍ទីពីរ
សិស្សនិស្សិតអាមេរិករាប់ពាន់នាក់បន្តបាតុកម្មប្រឆាំងលោក ត្រាំ ក្នុងសប្ដាហ៍ទីពីរ: បាតុកម្មប្រឆាំងនឹងជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានឈានដល់សប្ដាហ៍ទីពីរហើយនៅថ្ងៃនេះ ដោយនិស្សិតរាប់ពាន់នាក់ បានស្រែកថា “មិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” បន្ទាប់ពីពួកគេដើរចេញពីសាលារៀននៅទូទាំងប្រទេស។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាភូមាថា អំពើហិង្សានៅរដ្ឋរ៉ាក់ឃីសម្លាប់មនុស្សជិត៧០នាក់
យោធាភូមាថា អំពើហិង្សានៅរដ្ឋរ៉ាក់ឃីសម្លាប់មនុស្សជិត៧០នាក់: យោធាភូមា បានឲ្យដឹងថា កម្លាំងសន្តិសុខភូមា បានសម្លាប់មនុស្សជិត ៧០នាក់ ចាប់តាំងពីគ្រប់គ្រងទៅលើរដ្ឋរ៉ាក់ឃីនកាលពីខែមុន ដោយបន្ថែមថា ព័ត៌មានស្ដីពីមហន្តរាយដ៏ធំធេងនៅតំបន់នោះ គឺជាព័ត៌មានខុសឆ្គង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
មេបញ្ជាការថ្លែងថាទំនាក់ទំនងយោធាអាមេរិកនិងហ្វីលីពីនល្អគ្មានអ្វីប្រែប្រួលទេ
មេបញ្ជាការថ្លែងថាទំនាក់ទំនងយោធាអាមេរិកនិងហ្វីលីពីនល្អគ្មានអ្វីប្រែប្រួលទេ: មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិកថ្លែងកាលពីម្សិលមិញថា កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និង ហ្វីលីពីននៅតែល្អមិនមានអ្វីប្រែប្រួលទេ បើទោះជាមានការវាយប្រហារត្រង់ៗពីសំណាក់ប្រធានាធិបតីហ្វីលីពីនទៅលើប្រធានាធិបតីអាមេរិកលោក អូបាម៉ាក៏ដោយ។
KI Media - Khmer Intelligence: US won't turn away from Asia: admiral
KI Media - Khmer Intelligence: US won't turn away from Asia: admiral: AFP News16 November 2016 The United States will not end up turning away from Asia in coming years, a top US military official said Tuesd...
KI Media - Khmer Intelligence: One year later, Rainsy's ‘escape’ remains divisive...
KI Media - Khmer Intelligence: One year later, Rainsy's ‘escape’ remains divisive...: Alex Willemyns, The Phnom Penh Post Wed, 16 November 2016 A year ago today, opposition leader Sam Rainsy turned his back on a promise t...
KI Media - Khmer Intelligence: Democratic Sen. Boxer plans bill to scrap Electora...
KI Media - Khmer Intelligence: Democratic Sen. Boxer plans bill to scrap Electora...: To be ratified, the amendment would need support from two-thirds of both houses, followed by approval by 38 of the 50 states (three-fourt...
KI Media - Khmer Intelligence: Election Body Ponders Registration Extension
KI Media - Khmer Intelligence: Election Body Ponders Registration Extension: Khmer Times/Taing Vida Wednesday, 16 November 2016 The National Election Committee (NEC) says it will consider prolonging voter regist...
Sunday, 13 November 2016
អ្នកស្រី គ្លីនតុន បន្ទោសនាយក FBI ធ្វើឲ្យអ្នកស្រីបរាជ័យ
អ្នកស្រី គ្លីនតុន បន្ទោសនាយក FBI ធ្វើឲ្យអ្នកស្រីបរាជ័យ: អ្នកស្រី ហ៊ីលឡារី គ្លីនតុន បានបន្ទោសទៅលើនាយក FBI លោក James Comey ចំពោះបរាជ័យរបស់អ្នកស្រី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារកន្លងមកនេះ
រដ្ឋអាជ្ញាកូរ៉េខាងត្បូងគ្រោងសាកសួរអ្នកស្រី ផាក នៅសប្ដាហ៍នេះជុំវិញរឿងអាស្រូវនយោបាយ
រដ្ឋអាជ្ញាកូរ៉េខាងត្បូងគ្រោងសាកសួរអ្នកស្រី ផាក នៅសប្ដាហ៍នេះជុំវិញរឿងអាស្រូវនយោបាយ: រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាកសួរប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ នៅសប្ដាហ៍នេះ ជុំវិញរឿងអាស្រូវនយោបាយ ដែលកំពុងរួមរិតតំណែងរបស់គាត់នៅពេលនេះ
ឌូទើតេព្រមានប្រើវិធានការតឹងរឹងដើម្បីសម្រេចសង្គ្រាមប្រឆាំងគ្រឿងញៀន
ឌូទើតេព្រមានប្រើវិធានការតឹងរឹងដើម្បីសម្រេចសង្គ្រាមប្រឆាំងគ្រឿងញៀន: ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានព្រមានថា លោកថាប្រើប្រាស់អំណាចរបស់លោក ដើម្បីព្យួរច្បាប់មួយប្រឆាំងនឹងការចាប់ឃុំខ្លួនដោយតុលាការ ហើយលោកនឹងប្រើប្រាស់វិធានការចាប់បង្ខំ និងធ្វើដំណើរទៅពន្ធនាគារ ដើម្បីសម្រេចសង្គ្រាមគ្រឿងញៀនរបស់លោក
ជប៉ុន និងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល
ជប៉ុន និងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល: ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សាយថា ប្រទេសជប៉ុន និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលដ៏ចម្រូងចម្រាស់មួយកាលពីថ្ងៃម្សិលមិញ ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុននាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ ទៅកាន់មហាយក្សអាស៊ីខាងត្បូងមួយនេះ ខណៈដែលប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។
KI Media - Khmer Intelligence: NEC issuing appeal to all Khmer citizens to regist...
KI Media - Khmer Intelligence: NEC issuing appeal to all Khmer citizens to regist...: សេចក្ដីអំពាវនាវ៖ គ.ជ.ប សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត...
KI Media - Khmer Intelligence: 2,642,870 citizens have yet registered to vote, 17...
KI Media - Khmer Intelligence: 2,642,870 citizens have yet registered to vote, 17...: 7,021,346 people registered to vote as of NOV 11 ប្រជារាស្ដ្រចំនួន ២.៦៤២.៨៧០រូបនៅមិនទាន់ចុះឈ្មោះបោះឆ្នោតនៅឡើយ ហើយនៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោ...
Friday, 11 November 2016
កូរ៉េខាងជើងព្រមានថាបើរដ្ឋការលោក ត្រាំ មិនដូរគោលនយោបាយទេនឹងប្រឈមមុខអាវុធនុយក្លេអ៊ែ
កូរ៉េខាងជើងព្រមានថាបើរដ្ឋការលោក ត្រាំ មិនដូរគោលនយោបាយទេនឹងប្រឈមមុខអាវុធនុយក្លេអ៊ែ: កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា រដ្ឋាភិបាលលោក ត្រាំ នឹងប្រឈមមុខគ្រោះថ្នាក់ដោយសារអាវុធនុយក្លេអ៊ែរបស់ខ្លួន បើសិនជាទីក្រុងវ៉ាស៊ីនតោននៅតែធ្វើនយោបាយចង់បំផ្លាញអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងទៀតនោះ។
អូបាម៉ា និង ត្រាំ ជជែកគ្នាដោយរលូននៅសេតវិមាន
អូបាម៉ា និង ត្រាំ ជជែកគ្នាដោយរលូននៅសេតវិមាន: លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីជិតផុតអាណត្តិនិងលោក ដូណាល់ ត្រាំ ជិតចូលជំនួសតំណែងនេះនៅដើមឆ្នាំក្រោយ បានពិភាក្សាគ្នាយ៉ាងល្អរយៈពេល៩០នាទី នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ផ្តោតលើដំណើរការលទ្ធិប្រជាធិបតេយ្យ។
សភាជប៉ុនអនុម័ត TPP ទោះ ត្រាំ មិនគាំទ្រ
សភាជប៉ុនអនុម័ត TPP ទោះ ត្រាំ មិនគាំទ្រ: សភាជាន់ទាបរបស់ជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀង សេដ្ឋកិច្ចអន្តរប៉ាស៊ីភិចនៃភាពជាដៃគូ (TPP) ជាគោលការណ៍ក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចដោយសេរីជាមួយដៃគូ ខណៈ ប្រធានាធិបតីថ្មីអាមេរិកដែលទើបជាប់ឆ្នោតលោក ត្រាំ ជំទាស់។
គ្លីនតុនអំពាវនាវឲ្យអ្នកគាំទ្រខ្លួនបើកចិត្តឲ្យ ត្រាំ ដឹកនាំ
គ្លីនតុនអំពាវនាវឲ្យអ្នកគាំទ្រខ្លួនបើកចិត្តឲ្យ ត្រាំ ដឹកនាំ: លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសអបអរនិងប្តេជ្ញាសហការធ្វើការជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកថ្មីដែលទើបជាប់ឆ្នោត ហើយលោកស្រីក៏បានជំរុញឲ្យអ្នកគាំទ្ររបស់លោកស្រី អនុញ្ញាតឲ្យលោក ត្រាំ ដឹកនាំប្រទេស។
អ្នកវិភាគ៖ អាមេរិកនឹងបន្តជំរុញកម្ពុជាឲ្យគោរពសិទ្ធិមនុស្សទោះមានប្រធានាធិបតីថ្មី
អ្នកវិភាគ៖ អាមេរិកនឹងបន្តជំរុញកម្ពុជាឲ្យគោរពសិទ្ធិមនុស្សទោះមានប្រធានាធិបតីថ្មី: អ្នកវិភាគនិងអង្គការសង្គមស៊ីវិលលើកឡើងថា សហរដ្ឋអាមេរិកនៅតែជំរុញកម្ពុជាឲ្យគោរពសិទ្ធិមនុស្ស តាមគោលការណ៍ប្រជាធិបតេយ្យ បើទោះបីប្រទេសមហាអំណាចមួយនេះមានប្រធានាធិបតីថ្មីក៏ដោយ។
អ្នកនយោបាយកម្ពុជាសារទលាយឡំនឹងការបារម្ភ ខណៈ ដូណាល់ ត្រាំ ឈ្នះឆ្នោត
អ្នកនយោបាយកម្ពុជាសារទលាយឡំនឹងការបារម្ភ ខណៈ ដូណាល់ ត្រាំ ឈ្នះឆ្នោត: អ្នកនយោបាយនៅកម្ពុជាមួយចំនួន បានសំដែងការអបអសារទ លាយឡំនឹងការបារម្ភ ខណៈមហាសេដ្ឋីអាមេរិកលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី៨ ខែវិច្ចិកា ម៉ោងនៅអាមេរិក។
KI Media - Khmer Intelligence: ថ្ងៃរំឭកបុណ្យឯករាជជាតិមិនមានការថ្លែងសុន្ទ...
KI Media - Khmer Intelligence: ថ្ងៃរំឭកបុណ្យឯករាជជាតិមិនមានការថ្លែងសុន្ទ...: ទូច សុខា ភ្នំពេញ ប៉ុស្តិ៍ Thu, 10 November 2016 ភ្នំពេញៈ នៅក្នុងទិវារំឭកខួបលើកទី ៦៣ នៃបុណ្យឯករាជជាតិ ៩ វិច្ឆិកាពីម្សិលមិញ...
Wednesday, 9 November 2016
អឺរ៉ុបសម្លឹងទៅរកខ្លួនទីពឹងខ្លួនក្រោយលោក ត្រាំ ឈ្នះការបោះឆ្នោត
អឺរ៉ុបសម្លឹងទៅរកខ្លួនទីពឹងខ្លួនក្រោយលោក ត្រាំ ឈ្នះការបោះឆ្នោត: នៅឯសហគមន៍អឺរ៉ុបឯណោះវិញ តើមានអ្វីកើតឡើងបន្ទាប់ពីលោក ត្រាំ ឈ្នះការបោះឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិក? ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានថ្លែងថា អឺរ៉ុបត្រូវតែទទួលខុសត្រូវចំពោះការធ្វើទំនាក់ទំនងជាមួយនឹងរុស្ស៊ី ទ្វីបអាហ្វ្រិក និងតំបន់មជ្ឈឹមបូព៌ា សម្រាប់ “គោលនយោបាយភាពជាអ្នកជិតខាង”របស់ខ្លួន បន្ទាប់ពី លោក ត្រាំ ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិក។
នាយករដ្ឋមន្ត្រីអង់គ្លេសថា រំពឹងធ្វើការជាមួយលោក ត្រាំ
នាយករដ្ឋមន្ត្រីអង់គ្លេសថា រំពឹងធ្វើការជាមួយលោក ត្រាំ: បន្ទាប់ពីលោក ត្រាំ ឈ្នះការបោះឆ្នោត នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បានថ្លែងអបអរសាទរដល់ជ័យជម្នះនេះ ដោយអ្នកស្រីថា អង់គ្លេស និងសហរដ្ឋអាមេរិក នឹងនៅតែជាដៃគូជិតស្និទ្ធ និងរឹងមាំ ខាងពាណិជ្ជកម្ម សន្តិសុខ និងយោធា
លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី
លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី: បន្ទាប់ពីយុទ្ធនាការយ៉ាងស្វិតស្វាញបំផុតនៅក្នុងប្រវត្តិសាស្ត្របោះឆ្នោតអាមេរិក ទីបំផុតទៅបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅថ្ងៃនេះ បានយកឈ្នះលើអ្នកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីក្លាយទៅជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។
ថៃគ្រោងបញ្ជូនរដ្ឋធម្មនុញ្ញសុំការអនុម័តពីរាជវាំងដើម្បីឆ្ពោះទៅរកការបោះឆ្នោត២០១៧
ថៃគ្រោងបញ្ជូនរដ្ឋធម្មនុញ្ញសុំការអនុម័តពីរាជវាំងដើម្បីឆ្ពោះទៅរកការបោះឆ្នោត២០១៧: នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានថ្លែងថា រដ្ឋាភិបាលយោធានឹងបញ្ជូនរដ្ឋធម្មនុញ្ញឲ្យទៅព្រះមហាក្សត្រនៅថ្ងៃនេះ ជាជំហានថ្មីមួយដែលគួរតែបើកផ្លូវដល់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៧។
តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់២៥លានរៀលរឿងរិះគន់ Facebook លោក ហ៊ុន សែន
តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់២៥លានរៀលរឿងរិះគន់ Facebook លោក ហ៊ុន សែន: សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានប្រកាសសាលក្រមកំបាំងមុខ បង្គាប់ឲ្យ មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេស លោក សម រង្ស៊ី បង់ប្រាក់សរុប២៥លានរៀល ក្នុងសំនុំរឿង រិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន។
តុលាការនឹងប្រកាសសាលក្រមនៅម៉ោង៣រសៀលនេះករណី លោក ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី
តុលាការនឹងប្រកាសសាលក្រមនៅម៉ោង៣រសៀលនេះករណី លោក ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី: សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមទាក់ទិននឹងសំនុំរឿងដែល លោក ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅម៉ោង៣រសៀលនេះ ទាក់ទងរឿងចំនួនអ្នកចុច Likes ហ្វេសប៊ុក។
លោក ហ៊ុន សែន ប្រតិកម្មលើអ្នកដែលនិយាយថាមានជនផ្តាច់ការនានាគាំទ្រ Trump
លោក ហ៊ុន សែន ប្រតិកម្មលើអ្នកដែលនិយាយថាមានជនផ្តាច់ការនានាគាំទ្រ Trump: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មនៅព្រឹកនេះ លើអ្នកវិភាគមួយចំនួនដែលលើកឡើងថា មានមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោក បង្ហាញជំហរគាំទ្រលោក ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ថាជាមនុស្សដែលមិនយល់ពីនយោបាយ។
Saturday, 5 November 2016
លោក ហ៊ុន សែន បង្ហាញការឈឺចាប់ពេលការបាត់បង់កូន ខណៈឃាតកម្មក្នុងរបបលោកមិនទាន់មានយុត្តិធម៌
លោក ហ៊ុន សែន បង្ហាញការឈឺចាប់ពេលការបាត់បង់កូន ខណៈឃាតកម្មក្នុងរបបលោកមិនទាន់មានយុត្តិធម៌: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការឈឺចាប់ចំពោះការបាត់បង់ជីវិតកូនប្រុសដំបូងរបស់លោកឈ្មោះថា ហ៊ុន កំសត់ ក្នុងរបប ប៉ុល ពត ខណៈដែលក្នុងរបបលោកកំពុងដឹកនាំនេះ កើតមានឃាតកម្មជាច្រើនករណី ដោយសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់មកដាក់ទោសនៅឡើយ។
សង្គ្រាមគ្រឿងញៀនហ្វីលីពីនសម្លាប់អភិបាលក្រុងម្នាក់ទៀតនៅក្នុងគុក
សង្គ្រាមគ្រឿងញៀនហ្វីលីពីនសម្លាប់អភិបាលក្រុងម្នាក់ទៀតនៅក្នុងគុក: អភិបាលក្រុងហ្វីលីពីន ដែលប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ ចោទថាជាជនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នោះ ត្រូវបានគេបាញ់សម្លាប់នៅក្នុងពន្ធនាគារនៅថ្ងៃនេះ ដែលនេះគឺជាមន្ត្រីថ្នាក់តំបន់ទីពីរហើយ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ នៅក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ។
អាមេរិកសម្រេចរាំងខ្ទប់មិនឲ្យកូរ៉េខាងជើងចូលទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ
អាមេរិកសម្រេចរាំងខ្ទប់មិនឲ្យកូរ៉េខាងជើងចូលទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ: ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃម្សិលមិញនេះ អាមេរិកបានសម្រេចហាមឃាត់ជាផ្លូវការនូវរាល់ស្ថាប័នហិរញ្ញវត្ថុអាមេរិកទាំងអស់ មិនឲ្យបើក ឬរក្សាទុកគណនីធនាគារណាមួយ ដែលត្រូវបានបង្កើតឡើងក្នុងនាមធនាគារកូរ៉េខាងជើង។
បាតុកររាប់ម៉ឺននាក់ទាមទារឲ្យអ្នកស្រី ផាក ហ្គឹនហេ ចុះចេញពីតំណែង
បាតុកររាប់ម៉ឺននាក់ទាមទារឲ្យអ្នកស្រី ផាក ហ្គឹនហេ ចុះចេញពីតំណែង: ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ បានចេញតវ៉ានៅកណ្ដាលទីក្រុងសេអ៊ូលនៅល្ងាចថ្ងៃសៅរ៍នេះ នៅក្នុងបាតុកម្មធំបំផុតមួយរបស់ប្រទេសនេះ ដែលទាមទារឲ្យប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះចេញពីតំណែងជុំវិញរឿងអាស្រូវពុករលួយ។
KI Media - Khmer Intelligence: 2,879,508 citizens have yet registered to vote, 25...
KI Media - Khmer Intelligence: 2,879,508 citizens have yet registered to vote, 25...: 6,784,708 people registered to vote as of NOV 03 ប្រជារាស្ដ្រចំនួន ២.៨៧៩.៥០៨រូប នៅមិនទាន់ចុះឈ្មោះបោះឆ្នោតនៅឡើយ ហើយនៅសល់តែ ២៥ថ្ងៃទៀតប៉ុណ្ណ...
KI Media - Khmer Intelligence: Does Cambodia Really Care About Its Disabled?
KI Media - Khmer Intelligence: Does Cambodia Really Care About Its Disabled?: The evidence suggests that more attention needs to be given to the problem. The Diplomat, by David Hutt, November 3, 2016 Image Cred...
KI Media - Khmer Intelligence: សាលក្រមនៃសំណុំរឿងលោក ស៊ុត ឌីណា នឹងត្រូវប្រកា...
KI Media - Khmer Intelligence: សាលក្រមនៃសំណុំរឿងលោក ស៊ុត ឌីណា នឹងត្រូវប្រកា...: ដោយ ម៉ម មុនីរតន៍ RFA 2016-11-04 តុលាការក្រុងភ្នំពេញ បានបើកការជំនុំជម្រះករណីអតីតមន្ត្រីទូតប្រចាំប្រទេសកូរ៉េខាងត្បូង នៅថ្ងៃ...
KI Media - Khmer Intelligence: តំណាងរដ្ឋសភាទៅគោរពវិញ្ញាណក្ខន្ធ ប៉ែន សុវណ្ណ
KI Media - Khmer Intelligence: តំណាងរដ្ឋសភាទៅគោរពវិញ្ញាណក្ខន្ធ ប៉ែន សុវណ្ណ: មុននឹងទទួលបានដំណែងក្នុងជួរបក្សប្រជាជន គេសុទ្ធតែខឹតខំប្តេជ្ញា ឲ្យក្លាយជាឧបករណ៏ដាច់ខាតរបស់បក្សឥណ្ឌូចិន ហេតុនេះពួកគេអាចធ្វើអ្វីបានលុះត្រាតែអង្...
KI Media - Khmer Intelligence: Hun Sen Plays His Trump Card
KI Media - Khmer Intelligence: Hun Sen Plays His Trump Card: អាគុកតិរិច្ឆានធ្លាប់ចាក់ការប្រដាល់មិនឲ្យលុយគេម្តងហើយឥឡូវចេញចាប់សេះមុនការប្រគួតក្នុងនាមជាប្រមុខរដ្នាភិបាល. ~reader Khmer Times/Taing Vi...
រដ្ឋាភិបាលចោទមន្ត្រីអ.ស.បផ្នែកសិទ្ធិមនុស្សថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
រដ្ឋាភិបាលចោទមន្ត្រីអ.ស.បផ្នែកសិទ្ធិមនុស្សថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា: រដ្ឋមន្ត្រីការបរទេស ចោទប្រកាន់តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថាបានរំលោភអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយសារតែអ្នកស្រីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បកស្រាយជាបន្ទាន់លើចំណាត់ការហាមឃាត់លោក សម រង្ស៊ី មិនឲ្យវិលចូលស្រុកវិញ។
Thursday, 3 November 2016
Cambodia Today: Julian Assange មិនចេញពីទូត Ecuadorនៅប្រទេសអងគ្លេសព...
Cambodia Today: Julian Assange មិនចេញពីទូត Ecuadorនៅប្រទេសអងគ្លេសព...: Julian Assange មិនចេញពីទូត Ecuador នៅប្រទេសអងគ្លេសព្រោះបានផ្សាយរឿងពិត វាថ្លៃថ្នូរ! តែមេដឹកនាំខ្មែរសង្គ្រោះចោររូបនេះមិនចេញពីមូលដ្ឋានសង្គ្...
Cambodia Today: China to help Cambodia modernize military,says g...
Cambodia Today:
China to help Cambodia modernize military,says g...: China to help Cambodia modernize military, says gov't Prak Chan Thul, Reuters Posted at Oct 17 2016 05:33 PM PHNOM ...
China to help Cambodia modernize military,says g...: China to help Cambodia modernize military, says gov't Prak Chan Thul, Reuters Posted at Oct 17 2016 05:33 PM PHNOM ...
Cambodia Today: China Navy Fleet Visits CambodiaChinese vessels ...
Cambodia Today:
China Navy Fleet Visits CambodiaChinese vessels ...: China Navy Fleet Visits Cambodia Chinese vessels are in the Southeast Asian state for a goodwill visit in a further boost for defense...
China Navy Fleet Visits CambodiaChinese vessels ...: China Navy Fleet Visits Cambodia Chinese vessels are in the Southeast Asian state for a goodwill visit in a further boost for defense...
Cambodia Today: University students head to Cambodia on missiont...
Cambodia Today:
University students head to Cambodia on missiont...: University students head to Cambodia on mission trip EMILY FORD Last updated 09:02, October 21 2016 Two weeks of scorching he...
University students head to Cambodia on missiont...: University students head to Cambodia on mission trip EMILY FORD Last updated 09:02, October 21 2016 Two weeks of scorching he...
Cambodia Today: We’ll always have ParisDespite thelofty goals o...
Cambodia Today:
We’ll always have ParisDespite thelofty goals o...: We’ll always have Paris Despite the lofty goals of the Paris Peace Agreement, 25 years on, Prime Minister Hun Sen has achieved h...
We’ll always have ParisDespite thelofty goals o...: We’ll always have Paris Despite the lofty goals of the Paris Peace Agreement, 25 years on, Prime Minister Hun Sen has achieved h...
Cambodia Today: Cambodia worst in region for rule of law:report20...
Cambodia Today:
Cambodia worst in region for rule of law:report20...: Cambodia worst in region for rule of law: report 20 Oct, 2016 Cristina Maza Cambodia ranked 112 out of 113 countries surveyed gl...
Cambodia worst in region for rule of law:report20...: Cambodia worst in region for rule of law: report 20 Oct, 2016 Cristina Maza Cambodia ranked 112 out of 113 countries surveyed gl...
Cambodia Today: UN envoy says Paris Peace Accords ‘not yetfully f...
Cambodia Today:
UN envoy says Paris Peace Accords ‘not yetfully f...: UN envoy says Paris Peace Accords ‘not yet fully fulfilled in Cambodia’ 20 Oct, 2016 Ananth Baliga and Niem Chheng Rhona Smith ...
UN envoy says Paris Peace Accords ‘not yetfully f...: UN envoy says Paris Peace Accords ‘not yet fully fulfilled in Cambodia’ 20 Oct, 2016 Ananth Baliga and Niem Chheng Rhona Smith ...
Subscribe to:
Posts (Atom)