Saturday, 28 January 2017
ប្រធានាធិបតីអាមេរិកបញ្ជាឲ្យកសាងអំណាចយោធាឡើងវិញ
ប្រធានាធិបតីអាមេរិកបញ្ជាឲ្យកសាងអំណាចយោធាឡើងវិញ: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃនេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ឲ្យចាប់ផ្ដើមឡើងវិញនូវអ្វីដែលលោកហៅថា “ការកសាងកម្លាំងទ័ពដ៏អស្ចារ្យឡើងវិញ” ដោយសន្យាផ្ដល់យន្តហោះចម្បាំង នាវាចម្បាំងថ្មីៗ និងធនធានបន្ថែមទៀតសម្រាប់កងទ័ព
ប្រធានាធិបតីអាមេរិកសម្រេចផ្អាកផ្ដល់ទិដ្ឋាការដល់ពលរដ្ឋប្រទេសមូស្លីមចំនួន៧
ប្រធានាធិបតីអាមេរិកសម្រេចផ្អាកផ្ដល់ទិដ្ឋាការដល់ពលរដ្ឋប្រទេសមូស្លីមចំនួន៧: ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាថ្មីមួយ នៅថ្ងៃនេះ ដោយបានផ្អាករាល់ការទទួលយកជនភៀសខ្លួនទាំងអស់ និងបានដាក់វិធានការគ្រប់គ្រងថ្មីដ៏តឹងរឹង ទៅលើអ្នកដំណើរមកពីបណ្ដាប្រទេសមូស្លីមចំនួន ៧
អាមេរិកកំណត់ពន្ធនាំចូលពីម៉ិចស៊ិក២០%ដើម្បីយកសាងសង់ជញ្ជាំងព្រំដែន
អាមេរិកកំណត់ពន្ធនាំចូលពីម៉ិចស៊ិក២០%ដើម្បីយកសាងសង់ជញ្ជាំងព្រំដែន: សេតវិមានរបស់អាមេរិកបានប្រកាសថា អាចនឹងកំណត់យកតម្លៃពន្ធនាំចូលទំនិញពីម៉ិចស៊ិកក្នុងការនាំចូល ចំនួន២០% ដើម្បីយកឲ្យជួយចេញការចំណាយលើគម្រោងសាងសង់ជញ្ជាំងតាមព្រំដែន ដែលមន្ត្រីអាមេរិកបញ្ជាក់ថានេះ ជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនទៀត។
ម៉ិចស៊ិកបញ្ជាក់ជំហរមិនចរចាជាមួយអាមេរិកករណីសាងសង់ជញ្ជាំងព្រំដែនទេ
ម៉ិចស៊ិកបញ្ជាក់ជំហរមិនចរចាជាមួយអាមេរិកករណីសាងសង់ជញ្ជាំងព្រំដែនទេ: រដ្ឋមន្ត្រីការបរទេសរបស់ម៉ិចស៊ិកបញ្ជាក់ជំហរថា ពួកគេមិនចរចាជាមួយអាមេរិក ករណីការចំណាយលើការសាងសង់ជញ្ជាំងតាមព្រំដែននោះទេ គឺមានការពិភាក្សាតែលើចំណុចពង្រឹងចំណងទាក់ទង ក្នុងនាមប្រទេសជិតខាងគ្នាតែប៉ុណ្ណោះ។
ពលករបរទេសនៅជប៉ុនកើនដល់ជាង១លាននាក់ជាលើកដំបូង
ពលករបរទេសនៅជប៉ុនកើនដល់ជាង១លាននាក់ជាលើកដំបូង: ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ចំនួនពលករបរទេសបម្រើការងារនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ទៅចំនួន ១លាននាក់ ជាលើកដំបូង កាលពីឆ្នាំមុន ខណៈប្រទេសកំពុងខ្វះខាតកម្លាំងពលកម្មមួយនេះ ព្យាយាមស្វែងរកពលករជប៉ុនឲ្យបានគ្រប់គ្រាន់។
បក្សប្រឆាំងម៉ិចស៊ិកមានបំណងប្តឹងទៅUNករណី ត្រាំ កសាងជញ្ជាំងតាមព្រំដែន
បក្សប្រឆាំងម៉ិចស៊ិកមានបំណងប្តឹងទៅUNករណី ត្រាំ កសាងជញ្ជាំងតាមព្រំដែន: មេដឹកនាំបក្សប្រឆាំងនៅម៉ិចស៊ិកជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ ប្រឆាំងរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក ត្រាំ ដែលរៀបចំការសាងសង់ជញ្ជាំងតាមព្រំដែននៃប្រទេសទាំងពីរ ដែលរក្សាឲ្យប្រទេសម៉ិកស៊ិកក្លាយជាកន្លែងរក្សាទុកជនអន្តោប្រវេសន៍ខុសច្បាប់។
រដ្ឋាភិបាល បំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់
រដ្ឋាភិបាល បំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបំពាក់មេដាយឲ្យទាហ៊ានវៀតណាមជាច្រើននាក់ទៀត ដោយថាពួកគេបានជួយបំពាក់បំប៉ន និងបណ្ដុះបណ្ដាលកងយោធាកម្ពុជាកាលពីកន្លងមក។
តុលាការនិងមន្ត្រីរដ្ឋាភិបាលប៉ះសំដីគ្នាករណីចាប់បានចោរប្លន់ជាមនុស្សដដែលៗ
តុលាការនិងមន្ត្រីរដ្ឋាភិបាលប៉ះសំដីគ្នាករណីចាប់បានចោរប្លន់ជាមនុស្សដដែលៗ: ទំនងជាលើកដំបូងហើយ ដែលមន្ត្រីរដ្ឋាភិបាល និងតុលាការ បានប្រើបណ្តាញសង្គម វាយបកគ្នាទៅវិញទៅមក ទាក់ទិនទៅនឹងការចុះបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ ប៉ះចំលើក្រុមចោរដដែលៗ ។
កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧នេះ មានករណីប្លន់ប្រដាប់អាវុធមួយទៀត បានកក្រើកឡើង នៅជិតផ្សាទំនើប សុវណ្ណា ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧នេះ មានករណីប្លន់ប្រដាប់អាវុធមួយទៀត បានកក្រើកឡើង នៅជិតផ្សាទំនើប សុវណ្ណា ក្នុងរាជធានីភ្នំពេញ។
អ្នកវិភាគថាកម្ពុជាអាចជួបវិបត្តិធ្ងន់ធ្ងរ ក្រោយពីបក្សកាន់អំណាចបោះបង់ជំនួបជាមួយបក្សប្រឆំាង
អ្នកវិភាគថាកម្ពុជាអាចជួបវិបត្តិធ្ងន់ធ្ងរ ក្រោយពីបក្សកាន់អំណាចបោះបង់ជំនួបជាមួយបក្សប្រឆំាង: អ្នកវិភាគលើកឡើងថា ការសម្រេចរបស់ថ្នាក់ដឹកនាំបក្សកាន់អំណាចបោះបង់ជំនួប ដើម្បីដោះស្រាយបញ្ហាជាតិជាមួយបក្សប្រឆាំង អាចធ្វើឲ្យប្រទេសកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរនិងខូចមុខមាត់រដ្ឋាភិបាល។
KI Media - Khmer Intelligence: UN អំពាវនាវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងជ...
KI Media - Khmer Intelligence: UN អំពាវនាវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងជ...: មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤ នាក់ និង មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ទៀត ត្រូវបានតុលាការស...
Saturday, 21 January 2017
នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ជំហរពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកក្រោមការដឹកនាំរបស់ ត្រាំ
នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ជំហរពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកក្រោមការដឹកនាំរបស់ ត្រាំ: នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថ្លែងនៅក្នុងសភា ប៉ុន្មានម៉ោងមុន ប្រធានាធិបតីអាមេរិកលោក ត្រាំចូលកាន់តំណែងជាផ្លូវការនៅថ្ងៃសុក្រនេះថា លោកចង់បន្តរឹតចំណងទាក់ទងជាមួយសម្ព័ន្ធមិត្តអាមេរិក។
រដ្ឋមន្ត្រីវប្បធម៌របស់កូរ៉េខាងត្បូងត្រូវឃាត់ខ្លួន
រដ្ឋមន្ត្រីវប្បធម៌របស់កូរ៉េខាងត្បូងត្រូវឃាត់ខ្លួន: រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូង ត្រូវបានឃាត់ខ្លួន នៅពីថ្ងៃសៅរ៍ទី២១ ដែលចោទថា បង្កើតសិល្បៈជិត១០០០ ដែលស្ថិតក្នុងបញ្ជីខ្មៅ សម្រាប់សម្តែងរិះគន់ ការបោះឆ្នោតដកសេចក្តីទុកចិត្ត ប្រធានាធិបតីប៉ាក ឃឿន ហេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុងហាប់។
អ្នកពន្លត់អគ្គីភ័យ៣០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះអាគារនៅអ៊ីរ៉ង់
អ្នកពន្លត់អគ្គីភ័យ៣០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះអាគារនៅអ៊ីរ៉ង់: ភ្លើងឆេះ និងបាក់រលំអាគារខ្ពស់ជាប្រវត្តិសាស្ត្រនៅកណ្តាលទីក្រុង តេអេរ៉ង់ របស់អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបណ្តាលឲ្យបាក់រលំមានការភ្ញាក់ផ្អើលខ្លាំង មានផ្សែងអាប់អួរពេញមេឃនោះ បានបណ្តាលឲ្យក្រុមអ្នកពន្លត់អគ្គីភ័យ៣០នាក់បានស្លាប់ពេលពួកគេចូលប្រតិបត្តិការជួយសង្គ្រោះ។
វៀតណាមចាប់ពលរដ្ឋខ្លួន២០នាក់ដែលតវ៉ាប្រឆាំងចិនករណីជម្លោះដែនកោះ
វៀតណាមចាប់ពលរដ្ឋខ្លួន២០នាក់ដែលតវ៉ាប្រឆាំងចិនករណីជម្លោះដែនកោះ: នគរបាលវៀតណាម បានបញ្ឈប់សកម្មភាពតវ៉ានិងចាប់ខ្លួនមនុស្ស២០នាក់ ដែលចូលរួមកាលពីម្សិលមិញ ក្នុងការរំឭកពីការប៉ះទង្គិចគ្នារវាងចិននិងវៀតណាម លើជម្លោះដែនកោះនៅសមុទ្រចិនខាងត្បូង កាលពីជា៤ទសវត្សរ៍មុន។
នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាមបង្ហាញគំនិតផ្ទុយគ្នាចំពោះវត្តមានអាមេរិក
នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាមបង្ហាញគំនិតផ្ទុយគ្នាចំពោះវត្តមានអាមេរិក: នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការយល់ឃើញផ្ទុយគ្នាចំពោះវត្តមានសហរដ្ឋអាមេរិកក្នុងការទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយមេដឹកនាំកម្ពុជាថា អាមេរិកនាំឲ្យគ្រោះថ្នាក់ ចំណែកខាងវៀតណាមថា ជាការល្អមានការចូលរួមពីប្រទេសច្រើន។
លោក កឹម សុខា៖គេមិនត្រូវការជួបចរចាជាមួយ យើងនាំគ្នាទៅនិយាយជាមួយប្រជាពលរដ្ឋ
លោក កឹម សុខា៖គេមិនត្រូវការជួបចរចាជាមួយ យើងនាំគ្នាទៅនិយាយជាមួយប្រជាពលរដ្ឋ: ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនចង់ជជែកជាមួយដើម្បីដោះស្រាយបញ្ហាប្រឈមនោះទេ លោកនឹងនាំមន្ត្រីផ្សេងៗទៀតទៅនិយាយជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើតាមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង។
អ្នកនាំពាក្យរដ្ឋសភា៖ សភាអាចនឹងមានការកោះប្រជុំបន្ទាន់លើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង
អ្នកនាំពាក្យរដ្ឋសភា៖ សភាអាចនឹងមានការកោះប្រជុំបន្ទាន់លើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង: អ្នកនាំពាក្យរដ្ឋសភាថាសភាអាចនឹងត្រូវកោះប្រជុំជាវិសាមញ្ញលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធទៅនឹងតួនាទីលោក កឹម សុខា បន្ទាប់ពីមានការលើកឡើងរបស់នាយករដ្ឋមន្ត្រី។
KI Media - Khmer Intelligence: ទស្សនៈជុំវិញគម្រោងផ្លាស់ប្ដូរទីតាំងទីលានប្រជ...
KI Media - Khmer Intelligence: ទស្សនៈជុំវិញគម្រោងផ្លាស់ប្ដូរទីតាំងទីលានប្រជ...: កម្លាំងអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងលោក កែវ ភីរម្យ យកចូលទៅក្នុង...
Saturday, 14 January 2017
ចិនថាគំនិតអភិរក្សនិយមរបស់ ត្រាំ នឹងធ្វើឲ្យប៉ះពាល់ការនាំចេញទំនិញចិន
ចិនថាគំនិតអភិរក្សនិយមរបស់ ត្រាំ នឹងធ្វើឲ្យប៉ះពាល់ការនាំចេញទំនិញចិន: មន្ត្រីផ្នែកគយគ្រប់គ្រងការនាំទំនិញចេញចូលរបស់ចិនបានហៅថា គំនិតអភិរក្សនិយមរបស់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកថា នឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការនាំចេញរបស់ខ្លួន ចំពោះវិធានការតឹងរឹងទាំងនេះ។
ប្រេសិតអាមេរិកព្រមានពីហានិភ័យបើអាមេរិកកាត់ជំនួយទៅអង្គការសហប្រជាជាតិ
ប្រេសិតអាមេរិកព្រមានពីហានិភ័យបើអាមេរិកកាត់ជំនួយទៅអង្គការសហប្រជាជាតិ: អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Samantha Power បានព្រមាននៅថ្ងៃនេះថា ការកាត់បន្ថយជំនួយរបស់អាមេរិក ទៅអង្គការសហប្រជាជាតិ នឹងក្លាយទៅជារឿងដ៏គ្រោះថ្នាក់ដល់ផលប្រយោជន៍អាមេរិក
សភាថៃអនុម័តការស្នើរបស់ស្តេចសុំកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញនាំឲ្យការបោះឆ្នោតត្រូវពន្យារ
សភាថៃអនុម័តការស្នើរបស់ស្តេចសុំកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញនាំឲ្យការបោះឆ្នោតត្រូវពន្យារ: សភាយោធាថៃ បោះឆ្នោតសំឡេងច្រើនលើសលុប នៅថ្ងៃសុក្រនេះ ក្នុងការអនុម័តគាំទ្រការធ្វើវិសោធនកម្មលើ រដ្ឋធម្មនុញ្ញតាមការស្នើឡើងរបស់ក្សត្រថ្មីទើបគ្រងរាជ្យសម្បត្តិ ដែលការអនុម័តនេះ បង្ហាញថា ការបោះឆ្នោតសកលតាមគម្រោងនៅចុងឆ្នាំនេះនឹងត្រូវពន្យារពេល។
មន្ត្រីបក្សប្រឆាំងនៅសៀមរាបត្រូវបានចាប់ខ្លួន ខណៈជិតបោះឆ្នោត
មន្ត្រីបក្សប្រឆាំងនៅសៀមរាបត្រូវបានចាប់ខ្លួន ខណៈជិតបោះឆ្នោត: សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីបក្សប្រឆាំងម្នាក់នៅខេត្តសៀមរាប ដោយចោទថាបានបូមខ្សាច់លក់ដោយគ្មានការអនុញ្ញាត តែគណបក្សប្រឆាំងចាត់ទុកថានេះ ជារឿងនយោបាយ ខណៈដែលសមាជិកខ្លួនរូបនេះត្រៀមឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំនាពេលខាងមុខ។
អ្នកជាប់ឃុំថាសុខចិត្តបន្តជាប់គុក ដោយមិនឲ្យបក្សកាន់អំណាចដាក់លក្ខខណ្ឌទេ
អ្នកជាប់ឃុំថាសុខចិត្តបន្តជាប់គុក ដោយមិនឲ្យបក្សកាន់អំណាចដាក់លក្ខខណ្ឌទេ: មន្ត្រីជាន់ខ្ពស់និងសកម្មជនបក្សប្រឆំាង ដែលជាប់ឃុំជិត២០នាក់ បានប្រាប់ទៅមេដឹកនាំខ្លួនជាថ្មីទៀតថា ពួកគេសុខចិត្តរស់នៅក្នុងគុក ដោយមិនសុខចិត្តឲ្យគណបក្សកាន់អំណាចដាក់លក្ខខណ្ឌជាមួយគណបក្សសង្រ្គោះជាតិ ដែលពួកគេចាត់ទុកថា នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនោះឡើយ។
អាដហុកបញ្ចប់កិច្ចសន្យាលោក ឆាយ ធី មុនកំណត់ ដោយសារចេញមុខគាំទ្របក្សជាចំហ
អាដហុកបញ្ចប់កិច្ចសន្យាលោក ឆាយ ធី មុនកំណត់ ដោយសារចេញមុខគាំទ្របក្សជាចំហ: សមាគមអាដហុកបានសម្រេចបញ្ចប់កិច្ចសន្យាការងារបុគ្គលិកម្នាក់ប្រចាំខេត្តរតនគិរីមុនកាលកំណត់ ដោយសារលោក ឆាយ ធី បានចេញមុខធ្វើសន្និសីទសារព័ត៌មានគាំទ្រគណបក្សប្រជាជនកម្ពុជាជាចំហ ខណៈលោកមិនទាន់បានបញ្ចប់ការងារពីអាដហុកនៅឡើយ។
យុង ខេមរា ជាអ្នកអានព័ត៌មានគាំទ្ររដ្ឋាភិបាលពាក់ស័ក្ក៤
យុង ខេមរា ជាអ្នកអានព័ត៌មានគាំទ្ររដ្ឋាភិបាលពាក់ស័ក្ក៤: កញ្ញា យុង ខេមរា ដែលជាអ្នកអានព័ត៌មានដ៏ល្បីម្នាក់ប្រចាំទូរទស្សន៍អប្សរា ហើយដែលរិះគន់បក្សប្រឆាំងមិនសំចៃមាត់នោះ បានបង្ហាញខ្លួនដោយសំលៀកបំពាក់ជាទាហានពាក់ស័ក្ត៤ ក្នុងកម្មវិធីតាំងពិព័រណ៍កីឡាកងយោធពលខេមរភូមិន្ទនិងរំឭកខួបថ្ងៃ៧មករានៅកោះពេជ្រ។
Subscribe to:
Posts (Atom)