Tuesday, 29 April 2014
Monday, 28 April 2014
Sunday, 27 April 2014
Saturday, 26 April 2014
KI Media: Russian jets make repeated crossings into Ukraine ...
KI Media: Russian jets make repeated crossings into Ukraine ...: By LOLITA C. BALDOR, April 25, 2014 WASHINGTON (AP) — U.S. officials say Russian fighter jets flew into Ukrainian airspace a handful ...
Friday, 25 April 2014
Thursday, 24 April 2014
Monday, 21 April 2014
Thursday, 17 April 2014
Tuesday, 15 April 2014
Sunday, 13 April 2014
តើ សីហនុ និង សីហមុនី គឺជាស្ដេចដែលគួរឲ្យជាតិខែ្មរយើងនៅ បន្ដ ( គោរព និង លើកតម្កើង ) តទៅមុខទៀតឬ.......... ?
សីហនុ ជាស្តេចក្បត់ជាតិ បំផ្លាញជាតិ លក់ជាតិឲ្យយួន អ្វីដែលជាភាត្ដុតាងចុងក្រោយដែលប្រជាជាតិខ្មែរយើងអាចចងចាំ
បាននោះគឺ នៅឆ្នាំ 1993 សីហនុបាន ( ស៊ុំគ្រលំក្បត់ជាតិ ) ជាថ្មីម្ដងទៀតជាមួយយួនដោយបានតែងតាំងអាយ៉ង
កញ្ជះយួន ហ៊ុន សែន ( CPP ) ជានាយករដ្ឋមន្ដ្រីទីពីរ ដើម្បីរក្សាអំណាចរបស់ពួកកម្មុយនិស្តផ្តាច់ការឲ្យនៅគង់វង្ស
បានរហូតដល់ឆ្នាំ 1997 ។
សីហនុ ក្នុងនាមខ្លួនជាស្តេចកំពុង ( គ្រងរាជ្យ ) បានបញ្ជាឲ្យពួកកម្មុយនិស្ដកញ្ជះយួន ដែលខ្លួន ( សីហនុ ) បានបីបាច់រក្សាតាំងពីឆ្នាំ 1993 រហូតមក ឲ្យធ្វើ ( រដ្ឋប្រហារបង្ហូរឈាម ) ដើម្បីសម្លាប់អ្នកស្នេហាជាតិខ្មែរយើងបានសម្រេចជាស្ថាពរ
នៅថៃ្ងទី 05 - 06 កក្កដា 1997 ហើយនេះគឺជាការប្រគល់ ( អំណាចផ្តាច់ការ និង ផ្ដាច់មុខ ) ទៅឲ្យយួន
គឺប្រៀបបាននិង ( ប្រគល់ជាតិមាតុភូមិទៅឲ្យយួនតែម្ដង ) ។
ស្ដេច ( ក្បត់ជាតិ ) នរោត្ដម សីហនុ ជានិច្ចជាកាលតែងតែនិយាយប្រាប់ថា ( យួនជាសត្វក្រពើ ) ប៉ុនែ្ដ សីហនុ មិនបាន
និយាយប្រាប់ថាខ្លួនជាអ្នក ( ចិញ្ចឹម - បីបាច់រក្សា និង ជាអ្នកបង្គាប់បញ្ជា ) ឲ្យសត្វក្រពើយួននោះសម្លាប់ជាតិខ្មែរយើងទេ ។
សួរថា ស្តេច ( ក្បត់ជាតិ ) ស្តេច ( សម្លាប់ជាតិ ) ខ្លួនឯង ដើម្បី បំរើតែផលប្រយោជន៏ពួកកម្មុយនិស្ត ( ចិន - យួន )
ដូចជា សីហនុ នេះ តើគួរឲ្យជាតិខ្មែរយើងដែលជាអ្នករងគ្រោះនៅ ( គោរព និងលើកតម្កើង ) ថាជា ( សម្តេចតា )
( ជាព្រះមហាវីរៈក្សត្រ ) ឬជា ( ព្រះបរមរតនកោដ្ឋ ) ស្អីគេនោះ ?
ប្រជាជាតិខ្មែរគឺជាមនុស្ស មនុស្សដែលមាន ( សតិសម្បជ្ជញ្ញះ )ជាមនុស្ស មិនមែនជា ( សត្វតិរច្ឆាន ) នោះទេ ប៉ុន្ដែ
ហេតុអ្វីបានមានខែ្មរមួយចំនួននៅតែ ( ឆ្កួតលីលា ) ទទួលស្គាល់ និង លើកតម្កើង សីហនុ ដល់ថ្នាក់ហ្នឹង ?
សម្រាប់ខ្ញុំ ខេម រិន្ទ ( សីហនុ ) និង ( សីហមុនី ) គឺជា ( ឆែ្កតឿ ) របស់រដ្ឋាភិបាលកម្មុយនិស្ត ( ចិន - យួន )
តែប៉ុណ្ណោះសូមប្រជាជាតិខ្មែរទាំងមូល ( ចាំឲ្យច្បាស់ ) ហើយមេត្ដា (បើក ភែ្នក ) ( បើកត្រចៀក ) និង ( បើកខួរ )
ព្រមទទួលយកការពិត ព្រមស្ដាប់ការពិត និង ព្រមនិយាយការពិត នោះទើបជាតិយើងរស់ ។
Saturday, 12 April 2014
Cambodia Today: លោក កែម ឡី៖ សមរង្ស៊ី បើបានកាន់អំណាចផ្...
Cambodia Today:
លោក កែម ឡី៖ សមរង្ស៊ី បើបានកាន់អំណាចផ្...: លោក កែម ឡី៖ សម រង្ស៊ី បើបានកាន់អំណាចផ្តាច់ការជាង ហ៊ុន សែន ទៀត ( អត្ថបទចុះផ្សាយនៅថ្ងៃ 11-04-2014, 11:47 a...
លោក កែម ឡី៖ សមរង្ស៊ី បើបានកាន់អំណាចផ្...: លោក កែម ឡី៖ សម រង្ស៊ី បើបានកាន់អំណាចផ្តាច់ការជាង ហ៊ុន សែន ទៀត ( អត្ថបទចុះផ្សាយនៅថ្ងៃ 11-04-2014, 11:47 a...
Cambodia Today: សូមស្តាប់ហើយ សូមពិចារណា
Cambodia Today: សូមស្តាប់ហើយ សូមពិចារណា: សូមស្តាប់ ហើយ សូមពិចារណា
Cambodia Today: វិទ្យុបដិវត្តន៍ ផ្កា ឈូកថ្ងែទី ១២ មេសា ២០១៤http:...
Cambodia Today: វិទ្យុបដិវត្តន៍ ផ្កា ឈូកថ្ងែទី ១២ មេសា ២០១៤http:...: វិទ្យុបដិវត្តន៍ ផ្កា ឈូក ថ្ងែទី ១២ មេសា ២០១៤ http://www.khmerlotusrevolution.com សូមស្តាប់សេចក្តីអធិប្បាយរបស់...
Cambodia Today: La Radio Khmer Lotus Revolution du 12 Avril 2014,...
Cambodia Today: La Radio Khmer Lotus Revolution du 12 Avril 2014,...: La Radio Khmer Lotus Revolution du 12 Avril 2014, via Internet. http://www.khmerlotusrevolution.com Chers Tous, Sam Rai...
Tuesday, 8 April 2014
Khmer Politics: បំភ្លឺការពិតដល់ ( មហាបណ្ឌិត ) សម រង្សី
Khmer Politics: បំភ្លឺការពិតដល់ ( មហាបណ្ឌិត ) សម រង្សី: ដោយ : ខេម រិន្ទ . វាពិតជាការគួរឲ្យសោកស្តាយណាស់ចំពោះប្រជាជាតិ និង មាតុភូមិ កម្ពុជាយើងដែលមាន( មហាបណ្ឌិតដ៍កំសាក និង ចោលម្សៀត ) ដូចជា សម...
KI Media: លោក ហ៊ុន សែន បង្ហើបពីការចរចាតាមទូរស័ព្ទជាមួយ...
KI Media: លោក ហ៊ុន សែន បង្ហើបពីការចរចាតាមទូរស័ព្ទជាមួយ...: Jendhamuni: We should not rush to believe Hun Sen too soon, without having enough evidence. This devil loves to manipulate things to destro...
Sunday, 6 April 2014
បំភ្លឺការពិតដល់ ( មហាបណ្ឌិត ) សម រង្សី
ដោយ : ខេម រិន្ទ .
វាពិតជាការគួរឲ្យសោកស្តាយណាស់ចំពោះប្រជាជាតិ និង មាតុភូមិ កម្ពុជាយើងដែលមាន( មហាបណ្ឌិតដ៍កំសាក និង ចោលម្សៀត ) ដូចជា សម រង្សី ធើ្វជាមេដឹកនាំក្នុងការ ( តស៊ូ ) ដើម្បី ( រំដោះជាតិ និង មាតុភូមិ ) ឲ្យរួចផុតពី ( គ្រោះមហន្តរាយន៍ )ដែលកំពុងឈានចូលមក ( យាយី ) អាយុជីវិតជាតិ និង មាតុភូមិកម្ពុជា យើងនាអនាគតដ៍ខ្លីខាងមុខនេះ ។
សម រង្សី មានអាវុធដ៏មាន ( កម្លាំងឋាមពល ) ដែលអាចយកឈ្នះពួកកម្មុយនិស្ដដែលជា ( ឧក្រិដ្ឋជន ) បំផ្លាញជាតិ និង សម្លាប់ជា តិខែ្មរយើងតាំងពី
( អតិតរហូតមកដល់បច្ចុប្បន្នកាល ) បានដោយ ( ងាយស្រួល និង ស្របច្បាប់ ) ដែលពួក ( ក្បត់ជាតិ ) ទាំងសេ្ដច ទាំងរាស្ដ្រ មិនអាចតស៊ូបាន ។
ប៉ុន្តែមូលហេតុអ្វីបានជា សម រង្សី ដែលជាបុគ្គលដ៏មាន (មហិទ្ធិឫទ្ធិ ) ម្នាក់នេះមិនបានដឹកនាំគណបក្សដើម្បី ( សង្គ្រោះជាតិ )ដើរឆ្ពោះទៅរកសេច្ចក្តី ប្រាថ្នាចង់បាន របស់ប្រជាជាតខែ្មរ ដែលជាម្ចាស់ឆ្នោត ប៉ុនែ្តបែជា ( ប្រែក្លាយទៅជាសង្គ្រោះចោរទៅវិញ ) ?
គឺមានហេតុផលជាច្រើន ប៉ុន្ដែថ្ងៃនេះខ្ញុំសូមលើកយកហេតុផលសំខាន់ៗមួយចំនួនដែលបងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ អាចដឹងអាចឮរួចមក
ហើយដូចជា ៖
1 - សម រង្សី មានតំណែងជាប្រធានគណបក្ស ប៉ុន្ដែគ្មានអំណាច ។
2 - អ្នកដែលមានអំណាចពិតក្នុងគណបក្សគឺ កឹម សុខា - សុន ឆ័យ និង បក្ខពួកវរិវារ៍ របស់ពួកគេដែល ( ហ៊ុន សែន - ជា ស៊ីម -
ហេង សំរិន ) បានបញ្ចូលមកបង្កប់ក្នុងគណបក្ស ( សម រង្សី ) ( សិទ្ធិមនុស្ស ) និង ( សង្គ្រោះជាតិ ) តាមរបៀបក្បួនច្បាប់
( សាមកុក ) យ៉ាងមានប្រសិទ្ធិភាពដែល សម រង្សី មិនអាចទប់ទល់បាន ។
3 - មិនស្គាល់ ( មិត្ដ ) មិនស្គាល់ ( សត្រូវ ) ។
4 - ត្រចៀកស្រាល មិនហ៊ាននិយាយការពិត មិនហ៊ានស្ដាប់ការពិត និង មិនហ៊ានទទួលស្គាល់ការពិត ។
5 - ហ៊ានបញ្ជោត ហ៊ានបោកប្រាស ហ៊ានបំភ្លេចរាល់ពាក្យសន្យាដែលខ្លួនធ្លាប់បាននិយាយនៅមុនការបោះឆ្នោត និង ក្រោយការបោះឆ្នោត ។
6 - នៅបន្តធ្វើនយោបាយក្រោមការ ( បង្គាប់បញ្ជា ) របស់ ( ម៉ូនិកសីហនុ ) ដែលប្រជាជាតិខ្មែរគ្រប់គ្នាទទួលស្គាល់ថាជា ( ចារនារី ) ដ៏ឆ្នើមម្នាក់របស់
សីហនុ ) ដែលប្រជាជាតិខ្មែរគ្រប់គ្នាទទួលស្គាល់ថាជា ( ចារនារី ) ដ៏ឆ្នើមម្នាក់របស់ ( ហូជីមីុញ ) លើកលែងតែពួកកម្មុយនិស្តកញ្ជះយួន ។
សួរថា តើប្រជាជាតិខ្មែរអ្នកដែលស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់ភាពយុត្ដិធម៍ ដែលកំពុងត្រូវការ ( ការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ) នោះនៅមានសង្ឃឹម
មកលើបុគ្គល ដូចជា សម រង្សី ទៀតឬ ?
សម រង្សី បច្ចុប្បន្ននេះបើយើងប្រៀបធៀបទៅនឹងអ្នកបើកបរ ( រថយន្ដ ) គឺប្រៀបបាននិងមនុស្ស ( ពិការភ្នែក និង ពិការជើង ) ហើយប្រៀបធៀប
ទៅនិងឈើដែលយកមកធ្វើជា( ទូក ) វិញនោះគឺប្រៀបបាននឹងឈើពុកអញ្ចឹងគឺអន្តរាយន៍ណាស់ ។
សូមលោក សម រង្សី និង បរិវារ៍ ចងចាំឲ្យបានច្បាស់ថា ប្រជាជាតិខ្មែរនាសម័យកាលនេះ ( INTERNETT ) ( មិនល្ងង់ខ្លៅ ) ដូច
ជាពួកលោកឯងគិតនោះទេ ( ទូកអណ្ដែតដោយសារទឹក - ខ្លែងហោះដោយសារខ្យល់ ) ។
ថៃ្ងទី 05 . 04 . 2014
Saturday, 5 April 2014
តើ សម រង្សី នៅបន្តសុំគ្រលំលេងល្ខោននយោបាយជាមួយ ( ឧក្រិដ្ឋជន ) ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស ( ចិន - យួន ) ដើម្បីបំផ្លាញជាតិខែ្មរយើង ដល់ណាទៀត ?
ដោយ : ខេម រិន្ទ .
នេះគឺជាសំណួរមួយនៃសំណួរជាច្រើនដែល សម រង្សី ត្រូវតែឆ្លើយបំភ្លឺដល់ប្រជាជាតិខ្មែរដែលជាម្ចាស់ឆ្នោត និង ជាអ្នកត្រូវការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ។
បើមិនដូច្នោះទេ សម រង្សី អើយ ត្រៀមខ្លួនដើរតាមគន្លងចាស់របស់ នរោត្តម រណឬទ្ធិ ដែល ហ៊ុន សែន គេត្រៀមទុកឲ្យហើយទៅ ។
គឺមានន័យថា ប្រជាជាតិខែ្មរយើងគាត់ (មិនល្ងង់ មិនភ្លើ ) ទៅបោះឆ្នោតឲ្យមនុស្ស ( កំសាក និង ចោលម្សៀត ) ដូចជា សម រង្សី ដែលកំពុងបញ្ជោត បោកប្រាសមកលើសេចក្ដីទុកចិត្ដរបស់ពួកគាត់នាអណតិ្ដ 2018 នោះទៀតឡើយ ។
នេះគឺជា ( សញ្ញាអន្ដរាយន៍ ) សម្រាប់ សម រង្សី ដែល ( និយាយហើយ សន្យាហើយ ) មិនបានធើ្វ ឬ ធើ្វមិនបាន ។
Thursday, 3 April 2014
Tuesday, 1 April 2014
Subscribe to:
Posts (Atom)