Sunday 13 April 2014

តើ សីហនុ និង សីហមុនី គឺជាស្ដេចដែលគួរឲ្យជាតិខែ្មរយើងនៅ បន្ដ ( គោរព និង លើកតម្កើង ) តទៅមុខទៀតឬ.......... ?

សីហនុ ជាស្តេចក្បត់ជាតិ បំផ្លាញជាតិ លក់ជាតិឲ្យយួន អ្វីដែលជាភាត្ដុតាងចុងក្រោយដែលប្រជាជាតិខ្មែរយើងអាចចងចាំ បាននោះគឺ នៅឆ្នាំ 1993 សីហនុបាន ( ស៊ុំគ្រលំក្បត់ជាតិ ) ជាថ្មីម្ដងទៀតជាមួយយួនដោយបានតែងតាំងអាយ៉ង កញ្ជះយួន ហ៊ុន សែន ( CPP ) ជានាយករដ្ឋមន្ដ្រីទីពីរ ដើម្បីរក្សាអំណាចរបស់ពួកកម្មុយនិស្តផ្តាច់ការឲ្យនៅគង់វង្ស បានរហូតដល់ឆ្នាំ 1997 ។ សីហនុ ក្នុងនាមខ្លួនជាស្តេចកំពុង ( គ្រងរាជ្យ ) បានបញ្ជាឲ្យពួកកម្មុយនិស្ដកញ្ជះយួន ដែលខ្លួន ( សីហនុ ) បានបីបាច់រក្សាតាំងពីឆ្នាំ 1993 រហូតមក ឲ្យធ្វើ ( រដ្ឋប្រហារបង្ហូរឈាម ) ដើម្បីសម្លាប់អ្នកស្នេហាជាតិខ្មែរយើងបានសម្រេចជាស្ថាពរ នៅថៃ្ងទី 05 - 06 កក្កដា 1997 ហើយនេះគឺជាការប្រគល់ ( អំណាចផ្តាច់ការ និង ផ្ដាច់មុខ ) ទៅឲ្យយួន គឺប្រៀបបាននិង ( ប្រគល់ជាតិមាតុភូមិទៅឲ្យយួនតែម្ដង ) ។ ស្ដេច ( ក្បត់ជាតិ ) នរោត្ដម សីហនុ ជានិច្ចជាកាលតែងតែនិយាយប្រាប់ថា ( យួនជាសត្វក្រពើ ) ប៉ុនែ្ដ សីហនុ មិនបាន និយាយប្រាប់ថាខ្លួនជាអ្នក ( ចិញ្ចឹម - បីបាច់រក្សា និង ជាអ្នកបង្គាប់បញ្ជា ) ឲ្យសត្វក្រពើយួននោះសម្លាប់ជាតិខ្មែរយើងទេ ។ សួរថា ស្តេច ( ក្បត់ជាតិ ) ស្តេច ( សម្លាប់ជាតិ ) ខ្លួនឯង ដើម្បី បំរើតែផលប្រយោជន៏ពួកកម្មុយនិស្ត ( ចិន - យួន ) ដូចជា សីហនុ នេះ តើគួរឲ្យជាតិខ្មែរយើងដែលជាអ្នករងគ្រោះនៅ ( គោរព និងលើកតម្កើង ) ថាជា ( សម្តេចតា ) ( ជាព្រះមហាវីរៈក្សត្រ ) ឬជា ( ព្រះបរមរតនកោដ្ឋ ) ស្អីគេនោះ ? ប្រជាជាតិខ្មែរគឺជាមនុស្ស មនុស្សដែលមាន ( សតិសម្បជ្ជញ្ញះ )ជាមនុស្ស មិនមែនជា ( សត្វតិរច្ឆាន ) នោះទេ ប៉ុន្ដែ ហេតុអ្វីបានមានខែ្មរមួយចំនួននៅតែ ( ឆ្កួតលីលា ) ទទួលស្គាល់ និង លើកតម្កើង សីហនុ ដល់ថ្នាក់ហ្នឹង ? សម្រាប់ខ្ញុំ ខេម រិន្ទ ( សីហនុ ) និង ( សីហមុនី ) គឺជា ( ឆែ្កតឿ ) របស់រដ្ឋាភិបាលកម្មុយនិស្ត ( ចិន - យួន ) តែប៉ុណ្ណោះសូមប្រជាជាតិខ្មែរទាំងមូល ( ចាំឲ្យច្បាស់ ) ហើយមេត្ដា (បើក ភែ្នក ) ( បើកត្រចៀក ) និង ( បើកខួរ ) ព្រមទទួលយកការពិត ព្រមស្ដាប់ការពិត និង ព្រមនិយាយការពិត នោះទើបជាតិយើងរស់ ។

No comments:

Post a Comment