Thursday 11 September 2014

តើ កឹម សុខា និង ហ៊ុន សែន មួយណាមានរិទិ្ធជាងគេ ...???

ជនរួមជាតិ រួមឈាម និង រួមទុក្ខ្ខ ជាទីគោរព ស្រឡាញ់ . ក្រោយពី កឹម សុខា ស្រែកប្រកាសថា ខ្លួននឹងកំចាត់អំពើពុករលួយជំវិញខ្លួន ហ៊ុន សែន ឲ្យអស់រួចមក យើងឃើញមានប្រតិកម្មភ្លាម ៗ ចំនួន 2 ក្រុមគឺ ៖ (1) -ក្រុម ប្រជាជាតិខ្មែរដែលចង់បានការផ្លាស់ប្ត្តូរ ។ (2) - ក្រុមអាយ៉ងកញ្ជះយួន ហ៊ុន សែន ដែលជាអ្នកកាន់អំណាចផ្តាច់ការ និង ផ្តាច់មុខ ដែលយើងហៅថា ( អំណាចប្រមូលផ្តុំ ) នោះ ។ . ទាំងពីក្រុមនេះគឺ ក្រុមទីមួយចង់បាន ប៉ុនែ្ដក្រុមទីពីរមិនឲ្យ ដូច្នេះហើយទើបយើងឮសម្រែកពួកគេសែ្រកស្ទើរបែកផែនដី នៅអី្វដែលពួកគេចង់បាន ចំណែកអត្ថបទខាងក្រោមនេះយើងសូមធ្វើការបំភ្លឺ អំពី ( លទ្ធផល ) ដែលគួរមាននាពេលខាងមុខ ។ (1) - តើ កឹម សុខា អាចធ្វើបានតាមសម្តីដែលខ្លួនបាន ( អួតអាង ) ឬទេ ? ចម្លើយ : គឺអត់បានទេ ។ - ព្រោះរឿងនេះជាធំ ជា ( ឆ្នាំងបាយ ) របស់ ហ៊ុន សែន - CPP - ចិន ហើយនិង យួន ហើយយើងជឿជាក់ថា សម រង្សី និង កឹម សុខា មិនហ៊ាន ( ផ្សងព្រេង ) និង សម្រែកគំរាមរបស់ ហ៊ុន សែន ទេ ព្រោះវាសំដៅទៅលើ ( ជីវិតនយោបាយ ) របស់ពួកគេនាពេលអនាគត ។ វាគ្រាន់តែជាការ ( បិទបាំង ) នូវកំហុសដ៏ធំមហិមាររបស់ពួកគេដែលបានក្បត់ម្ចាស់ឆ្នោត ម្ចាស់អំណាច និង ម្ចាស់ជោគវាសនាអនាគតជាតិកន្លងមកនេះ ។ (2) - តើ ហ៊ុន សែន អាចដក កឹម សុខា ចេញពីតំណែងដូចការគំរាមរបស់ខ្លួនដែរទេ....??? ចម្លើយ : ពិតជាបាន . បានយ៉ាងស្រួល ដូច ( បកចេក ) បើ កឹម សុខា អស់ប្រយោជន៍សម្រាប់គេ អំណាចប្រមូលផ្ដុំរបស់ ហ៊ុន សែន អាចធ្វើអ្វីក៏បានដែរឲ្យតែគេចង់បាន សួរថាតើ អំណាចប្រមូលផ្តុំរបស់ ហ៊ុន សែន នឹងបាត់បង់ដោយស្នាដៃ សម រង្សី និង កឹម សុខា ឬ ? គ្មានថ្ង្ងៃទេ ។ . ( ឱកាស ) សម្រាប់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍គណបក្សសាងគ្រោះឲ្យជាតិខ្មែរ ហ្នឹងគឺ ( ចប់ហើយ ) អស់លក្ខណ៍តែត្រឹឹមហ្នឹងហើយ ។ . ចំណែកអ្នកវិភាគ មួយចំនួនដែលយក ( ច្បាប់ ) មកអាងថា ហ៊ុន សែន ពិបាកនិងធើ្វនោះ យើងមិនដែលដឹង មិនដែលឮ ថាអាយ៉ងកញ្ជះយួនមួយក្បាលនេះ ( ខ្លាចច្បាប់ ) ស្រុកខ្មែរនោះឡើយ ពួកបណិ្ឌតអ្នកវិភាគដែលធើ្វការវិភាគទាំង ( ងងឹតងងល់ ) អស់ហ្នឹងមិនដឹងថាពួកគេជាមនុស្ស ( ពិការ ) ភែ្នក - ត្រចៀក - ច្រមុះ ឬយ៉ាងណា ទើបមិនដឹងថា ( ច្បាប់ ) ស្រុកខែ្មរនៅក្នុងមាត់របស់ ហ៊ុន សែន ...... ??? ។ . ការសំអាងទៅលើ ( ស្ថាប័ន្ត ) ទាំងបី មិនជ្រៀតជ្រែកគ្នាស្អីគេនោះ វាពិតជាការគួរឲ្យចង់សើចណាស់ ម្ចាស់ថៃ្លអើយ តើដល់ពេលណាទើបពួក ( បណិ្ឌត ) ទាំងឡាយហ្នឹងព្រមនិយាយការពិត ដើម្បីឲ្យពលរដ្ឋបាន ( ស្តាប់ ) ការពិតខ្លះផង........???? កុំចោលម្សៀតពេក ។ . ពួកយើងគ្រប់ ៗ គ្នានរណាក៏ដឹងដែរថាបើចង់កំចាត់អំពើពុករលួយ បើចង់ឲ្យមានយុត្តិធម៍ក្នុងសង្គម បើចង់ឲ្យមានរបបប្រជាធិបតេយ្យសេរីពិត លុះត្រាតែគ្មាន ហ៊ុន សែន - CPP ។

No comments:

Post a Comment