Saturday 10 January 2015

និយាយការពិត រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ *** ថ្ងៃនេះខ្ញុំ ខេម រិន្ទ សូមលើយកអត្ថបទចាស់មួយដែលខ្ញុំបានសរសេរក្នុងកាលកន្លងមកមកជម្រាបរំលឹកដល់ប្រជាជាតិខ្មែរទាំងមូលដើម្បីមើលឲ្យឃើញនូវ " ជម្រៅនយោបាយ " ដែលពោរពេញទៅដោយ " ល្បិចកល់នៃការបោកប្រាស " របស់ពួកគេ សម រង្សី - កឹម សុខា - ហ៊ុន សែន - ជា សីម - ចិន ហើយនិងយួន នាពេលកន្លងមក និងទៅថ្ងៃអនាគត់ ។ *** ដូចអី្វដែលខ្ញុំ ខេម រិន្ទ បានសរសេរ បានជម្រាបជាញ៉ឹកញយ ម្ដងហើយ ម្ដងទៀត ក្នុងកាល កន្លងមកថា ក្រុមគណបក្ស « សង្គ្រោះចោរ » ហ្នឹងមិនអាចធើ្វអី្វបានក្រៅតែពីដើរ តាម (គំនូស) ដែលយួនគេបាន (គូស)ឲ្យដើរនោះឡើយ ។. *** រដ្ឋាភិបាលកុ្រង « ប៉េកាំង និងក្រុង ហាណូយ » បានយករូបលោក សម រង្សី ធើ្វជា (នុយ) ក្នុងដំណើរការ បោះឆ្នោតក្នុងប្រទេសខ្មែរយើងដែលបាន រៀបចំឡើង ដោយគណបក្ស ប្រជាជន - ហ៊ុន សែន លើកនេះ. *** ដូច្នេះលោក សម រង្សី ហ្នឹង គាត់គ្មានសិទ្ធិ គា្មនអំណាចអ្វី ក្នុងការចាត់ចែង កិច្ចការក្នុងគណបក្ស សង្គ្រោះចោរ នោះទេ អី្វដែល សម រង្សី កំពុងនិងធើ្វនាពេលនេះគឺគ្រាន់តែធើ្វទៅតាមផ្លូវដែល « ហ៊ុន សែន និង អាយ៉ង » របស់គេឈ្មោះកឹម សុខា ហឹ្នង អនុញ្ញាតិឲ្យធើ្វតែប៉ុណ្ណោះ ។. *** វាពិតជាគ្មានការផ្លាស់ប្តូរឡើយ ព្រោះ « នាយករដ្ឋមន្ត្រី » នៃប្រ ទេសខ្មែរយើងក្នុងអាណតិ ប្រាំឆ្នាំខាងមុខ នេះគឺ « ហ៊ុន សែន » មិនមែន « សម រង្សី » ទេ ។. *** ខ្ញុំសូមរំលឹកជាថី្មម្ដងទៀតថា ក្រុមលោក ហ៊ុន សែនកំពុងដើរ ទៅតាម « គន្លងចាស់់ » របស់ខ្មោច ប៉ុល ពត ចំណែកក្រុម លោកសម រង្សី ក៏កំពុងដើរទៅតាម « គន្លងចាស់់ » របស់ នរោត្ដម ឫណរិទិ្ធ នោះដែរ ។. *** ពួកគេទាំងពីរក្រុមនេះ « Hun Sen-Sam Rainsy » និង វិនាសអន្ដរាយន៍នាពេលខាងមុខមិនឆ្ងាយនេះ ដោយ ស្នាដៃ យួន ហើយក្រុម លោក ជា ស៊ីមដែលជាក្រុម (ខែ្មរយៀកម៉ិញ)និងឡើងមកមានអំណាចជំនួសវិញ ក្នុងប្រទេសខែ្មរយើង ប៉ុនែ្ដ ( រដ្ឋាភិបាលចិនកម្មុយនិស្ដ ) ពិតជាមិនព្រមដោយងាយៗ នោះទេ ។ ថៃ្ងទី 23.05.2013

No comments:

Post a Comment