Wednesday 27 May 2015

និយាយការពិតរំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * ដូចអ្វីដែលខ្ញុំ ខេម រិន្ទ ធ្លាប់បានជម្រាប រំលឹក ជាច្រើនលើក ច្រើនដងរួចមកហើយថា បច្ចុប្បន្នកាលនេះយើងឃើញជនជាតិយួនដែលចេះខ្មែរ និង ជនជាតិខ្មែរដែលជាឆែ្កបំរើយួនរបស់ « CNRP & CPP » បាននឹងកំពុងធ្វើសកម្មភាព យ៉ាងខ្លាំងក្លាតាមបណ្ដញសង្គម Facebook ដើម្បីការពារនូវភាព " កំសាក និង ចោលម្សៀត " របស់ សម រង្សី និង កឹម សុខា ហើយនិងកំពុងតែការពារភាព " ក្លាហាន " របស់ ហ៊ុន សែន ដែលហ៊ាន " ប្លន់អំណាច " ពី " CNRP " ក្នុងកាលកន្លងមក ។ * ដោយពួកគេធ្វើការ បំផុះស្មារតីប្រជាពលរដ្ឋខ្មែរដែលកំពុងតែបែកខែ្ញកគ្នាជាចម្រៀកៗក្រោយពីគណបក្ស សង្រោះជាតិ ចូលទៅ សង្គ្រោះចោររួចមក ឲ្យងាកមកគាំទ្រ " CNRP " វិញដោយព្យាយាមប្រើប្រាស់នូវពាក្យថាយើងត្រូវ បញ្ចប់នូវវប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី និងពាក្យថា វប្បធម៍សន្ទនា ដើម្បីសន្តិភាព វឌ្ឍនភាព និង ប្រជាធិបតេយ្យ ដែលផ្ទុយស្រឡះពីវប្បធម៌សង្គ្រាម វប្បធម៌ហិង្សា និងវប្បធម៌ប្រើប្រាស់អំណាចផ្ដាច់ការ ។ល។ នឹង។ល។ ។ * ពីព្រោះពួកគេបានប្រាកដក្នុងចិត្ដរបស់ពួកគេអស់ទៅហើយថា ប្រជាពលរដ្ឋខ្មែរបោះឆ្នោតឲ្យ " CNRP " គឺដូចជាបោះឆ្នោតឲ្យ " CPP " អញ្ចឹងដែរ គឺបោះឲ្យ " CNRP " តែ " CPP " ជាអ្នកឈ្នះតែដដែលហ្នឹង ។ * " យុទ្ធវិធីបំផ្លាញជីវិតនយោបាយ សម រង្សី " របស់ពួកគេ ហ៊ុន សែន - CPP គឺចាប់ផ្តើមតាំងតែ សម រង្សី ចាប់ដៃជាមួយ ហ៊ុន សែន ( បង្កើតកិច្ចព្រមព្រៀងនយោបាយ ) ប្រល័យ " CNRP " កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 កន្លងនោះមកម៉្លេះ ។ * " កិច្ចព្រមព្រៀង " ដែលខ្ញុំ ខេម រិន្ទ តែងតែហៅជាប់មាត់ក្នុងកាលកន្លងមកថាជា " យុទ្ធសាស្ត្រគៀងក្របីបញ្ចូលក្រោល " ហើយចាប់ខ្លុះម្តងមួយ ម្តងមួយ ហ្នឹងគឺប្រៀបបាននិងក្រោលដែលពួកគេ ហ៊ុន សែន - CPP - យួន និង ចិន កសាងឡើងមកដើម្បីបង្ខាំង " CNRP " មិនឲ្យធ្វើអ្វីបានក្រៅតែពី " ស្តាប់ និង អនុវត្ដន៍ " តាមបង្គាប់បញ្ជារបស់ពួកគេតែប៉ុណ្ណោះ ដូចដែលយើងឃើញ យើងដឹង យើងឮ គ្រប់ៗគ្នាហើយនៅពេលនេះ ។ * បច្ចុប្បន្នកាលនេះយើងឃើញហើយថា សម រង្សី និង កឹម សុខា ប្រៀបបាននឹង ( សត្វក្របីកំពុងតែជាប់កន្លុះ ) មិនអាចរើបំរះខ្លួនបាន ដោយសុខចិត្ដ ដោយសុខកាយថ្វាយជីវិត " បិទភ្នែក បិទត្រចៀក " ព្យាយាមជឿ ព្យាយាមអនុវត្ដន៍នូវ " កិច្ចព្រមព្រៀង " ដែលមិនគួរឲ្យជឿ គ្មានសច្ចះភាព គ្មានភាពស្មោះត្រង់ ពីភាគី ហ៊ុន សែន និង CPP បន្តិចសោះឡើយនោះ។ * ក្រោយពី " សភាចោរខ្ញុំកញ្ជះយួន " បានសម្រេចទទួលយកសមាសភាព ( គ.ប.ប ) គណះកម្មាធិការ " បក្ស " រៀបចំការបោះឆ្នោតរបស់គណបក្ស " CPP និង CNRP " រួចមក ឥឡូវនេះយើងឃើញពួកគេ " CNRP " ធ្វើការយ៉ាងសស្រាកសស្រាំនៅតាមមូលដ្ឋានដើម្បីពន្យល់ និង បង្ហាញអំពីអ្វីដែលពួកគេហៅថាជា " ជ័យជំនះ " លើ CPP គឺពួកគេកំពុងតែព្យាយាមយក " ក្រដាសទៅខ្ចាប់ភ្លើង " ដែលកំពុងតែ " ឆេះរោលរាលយ៉ាងសន្ធោរសន្ធៅ " នៅក្នុងបេះដូង ក្នុងដួងចិត្ដ របស់ប្រជាជាតិខ្មែរយើងដែលត្រូវបានពួកគេ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ " បោកប្រាស " ម្តងហើយ ម្តងទៀត ឥតមានការអៀនខ្មាស់ ។

No comments:

Post a Comment