Tuesday 28 June 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * អេង ឆៃអ៊ាង​ បានរំលឹកថាសង្គ្រោះ​ជាតិ អាច​សម្រេច​ធ្វើបាតុកម្មជាថ្មី​បើ​នៅតែ​គ្មាន​ដំណោះស្រាយ​នយោបាយ​ ។ * ក្រោយពីការកា្របលុនតួអង្វរសុំ " ការចរចាដើម្បីសុំការអនុគ្រោះ " ពីពួកកុម្មុយនិស្តអាយ៉ងខ្ញុំកញ្ជះយួន និង ចិន មិនបានសម្រេច ឥឡូវនេះដល់ពេលក្រុមសង្គ្រោះចោរ បែទៅរកប្រជាជាតិខែ្មរដែលម្ចាស់ឆ្នោត ម្ចាស់ប្រទេស និង ជាម្ចាស់នៃជោគវាសនាអនាគតជាតិឱ្យជួយម្ដងទៀតហើយឬ........? ។ * ប្រជាជាតិខែ្មរយើងគ្រប់ៗគ្នាពិតជាបានដឹង បានឮ នឹង បានជ្រាបរួចមកហើយថាអ្វីៗ ដែល សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ និយាយ ឬ សន្សា គឺវាបានក្លាយទៅជាការ ( កុហក់បោកប្រាស ) ព្រោះធ្វើមិនបាន.....? ឬមិនបានធ្វើ.......??? ។ * ដូច្នេះបើយើងមើល និង ពិនិត្យពិចារណាឲ្យបានល្អិតល្អន់នៅជម្រៅនយោបាយរបស់ខ្មែរយើងដែលពោរពេញទៅដោយ ( ការកុហក់បោកប្រាស និង ការកេងប្រវ័ញ្ចយកចំណេញលើផលប្រយោជន៍ជាតិ ) របស់អ្នកនយោយខែ្មរយើងដែលជាខ្ញុំកញ្ជះបរទេស និងអ្នកនយោបាយបង្គ្រប់កិច្ច ដើម្បីបំរើតែផលប្រយោជន៍សម្រាប់ខ្លួនគេ - ក្រុមគ្រួសារគេ - បក្ខពួកគេ និង ចៅហ្វាយនាយគេដែលជាបរទេស ( ចិន - យួន ) អញ្ចឹង តើយើងនៅមានសង្ឃឹមទៅលើអ្នកនយោបាយ ( ស៊ុមគ្រលំក្បត់ជាតិ ) ទាំងអស់នោះទៀតឬ ថាពួកគេអាចនាំមកនូវ របបប្រជាធិបតេយ្យ - សេរីភាព និង យុតិ្តធម៍ ជូនដល់សង្គមជាតិខ្មែរយើងបាន ? ។ * សូមរំលឹកជាថ្មីម្តងទៀតដល់ប្រជាជាតិខ្មែរដែលកំពុងត្រូវបាន សម រង្សី - កឹម សុខា និង បក្ខបរិវារ៍ ( បញ្ឆោតបោកប្រាស់ ) ម្ដងហើយម្ដងទៀត ឲ្យបានជ្រាបថា ចាប់តាំងពីថ្ងៃ បោះឆ្នោត 28 កក្កដា ឆ្នាំ 2013 រហូតមកទល់និងពេលនេះគឺមានរយះពេល 1063 ថ្ងៃទៅហើយ ប៉ុនែ្តយើងមិនទាន់ឃើញនូវអ្វីដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាជាតិខែ្មរដែលម្ចាស់ឆ្នោត ម្ចាស់ប្រទេស និង ជាម្ចាស់នៃជោគវាសនាអនាគតជាតិ បានទទួលពីអ្នកនយោបាយ ដូចជា សម រង្សី និង កឹម សុខា នោះឡើយ ។ * ពាក្យសន្យាដែលពួកគេ អួតក្ដែងៗៗកន្លងមកថាខ្លួនជាអ្នក កំចាត់របបផ្ដាច់ការ កំចាត់ ហ៊ុន សែន និងបក្ខពួកឲ្យបានសម្រេច ដើម្បីនាំមកនូវ របបប្រជាធិតេយ្យ - សេរីភាព និង យុតិ្ដធម៍ ជូនសង្គមខ្មែរយើងឲ្យបាននោះ គឺកំពុងក្លាយទៅជា ( អតីត ) ពួកគេកំពុងបំភ្លេចនូវពាក្យសន្យា បំភ្លេចនូវ ការតស៊ូទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងគំនិត និង កម្លាំងទ្រព្យ ដែលប្រជាជាតិខែ្មរយើងបានរួមគ្នាធ្វើកន្លងមក ហើយបែជាងាកទៅចូលរួមក្នុងតុកចរចារដើម្បី ( ស៊ុមគ្រលំចែកអំណាច ) ជាមួយពួក ( ចោរក្បត់ជាតិកញ្ជះ ចិន- យួន ) ទៅវិញ ។ * មកទល់និងពេលនេះ យើងមើលឃើញយ៉ាងច្បាស់ថា ( ល្ខោននយោបាយរបស់ពួកគេកំពុងជិតដល់ទីបញ្ចប់ហើយ គឺនិង បញ្ចប់ទៅជាមួយនិងប្រជាប្រីយភាពនិងជីវិតនយោបាយ ) របស់ សម រង្សី ផងដែរ ។ * តើ សម រង្សី និង កឹម សុខា នៅបន្ដដាក់ខ្លួនធ្វើជាសត្វក្របីដើម្បីអូសរទេះឲ្យពួក ( ចោរក្បត់ជាតិកញ្ជះបរទេស ) ជិះចំឡងភុកដល់ពេលណាទៀត ??? ។ * មានពាក្យសុភាសិតមួយដំណាលថា ៖ បើឈឺហើយចាំគឺ ( មនុស្ស ) បើឈឺហើយជជុះគឺ ( សត្វក្របី ) ។

No comments:

Post a Comment