Tuesday 1 December 2015

និយាយការពិតរំលឹកជាតិខ្មែរ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * មកទល់និងពេលនេះទៅហើយនៅមាន " មនុស្សខ្មែរ " យើងមួយចំនួនធំដែលនៅតែមិនហ៊ានមើលការពិត មិនហ៊ាននិយាយការពិត មិនហ៊ានស្ដាប់ការពិត និង មិនហ៊ានទទួលស្គាល់ការពិត ដោយពួកគេទាំងនោះនៅតែមានក្តីសង្ឃឹមថា នរោត្ដម សីហមុនី ដែលឥឡូវនេះកំពុងតែមានវត្ដមាននៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងអាចជួយ " ដោះស្រាយបញ្ហានយោបាយ " រវាង សម រង្សី និង ហ៊ុន សែន បាន ។ * ថ្ងៃនេះខ្ញុំ ខេម រិន្ទ សូមរំលឹកដល់ប្រជាជាតិខ្មែរទូទាំងពិភពលោកឲ្យបានជ្រាបថា នរោត្ដម សីហមុនី ដែលយើងហៅថា " ព្រះមហាក្សត្រខ្មែរ ឬស្តេចខ្មែរ " នាបច្ចុប្បន្នកាលនេះគឺ គ្រាន់តែជា " ស្តេចទីមោង " របស់ CPP - យួន និង ចិន តែប៉ុណ្ណោះ គ្មានសិទ្ធិ គ្មានអំណាច និង គ្មានតម្លៃ ទៅធ្វើអី្វ ឬដោះស្រាយអ្វីបានទេ បើគ្មានការអនុគ្រោះ ឬអនុញ្ញាតិ ពី ហ៊ុន សែន និង CPP នោះ ពីព្រោះ " ដំណោះសា្រយនយោបាយខ្មែរយើង " នាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ សម រង្សី រួចទៅហើយ គឺ ហ៊ុន សែន និង CPP គេបាន " បោះដំណោះស្រាយ - ត្រឡាចក្តៅ " លើកនេះទៅឲ្យ សម រង្សី តាំងពីថ្ងៃទី ២១ វិច្ឆិកា ២០១៥ មកម្ល៉េះនៅប្រទេស Philippines ប៉ុន្តែដោយមើលឃើញថា " បញ្ហា ឬត្រឡាចក្តៅ " លើនេះវាធ្ងន់ធ្ងរពេក ឬវាក្ដៅពេក មិនហ៊ានត្របាក់បាន ទើប សម រង្សី " ស្ទុះស្ទារ និង ស្រែកឆោឡោ " ឲ្យពិភពលោកគេជួយដូចដែលយើងកំពុងតែឃើញនៅពេលនេះហ្នឹងឯង ។ * ឥឡូវនេះ " ត្រឡាចក្តៅ " មួយផ្លែនេះកំពុងស្ថិតនៅលើ " ដើមទ្រូង " របស់អ្នក់នយោបាយដែលជាមហាបណ្ខិតខាង " បោកប្រាស " មកពីស្រុកបារាំងឈ្មោះ សម រង្សី សួរថាតើមហាបណ្ឌិតរូបនេះនៅ " រងចាំ " ឲ្យបរទេសដែលជាប្រទេសសេរី ប្រជាធិបតេយ្យគេជួយលើកយក " ត្រឡាចក្ដៅ " មួយផ្លែនេះចេញពីលើ " ដើមទ្រូង " របស់ខ្លួន ឬលើកចេញដោយខ្លួនឯង ឬសំពះអង្វរសុំឲ្យ ហ៊ុន សែន - CPP - យួន និង ចិន ជួយលើកចេញឲ្យ.......? ។