Saturday 29 October 2016

និយាយការពិតរំលឹកជាតិខ្មែរ ដោយ : ខេម រិន្ទ បងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * នេះគឺជារូបភាពមួយដែលបង្ហាញឱ្យឃើញនូវ ស្ថាប័នជាតិ និង ស្ថាប័នអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ ដែលមានភារកិច្ច (កាតព្វកិច្ច) ក្នុងការជំរុញរុញច្រានឱ្យរដ្ឋាភិបាល ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស យួន - ចិន គោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យបានពេញលេញ និង ស្វែងរកក្រុមឃាតករពិត និង ក្រុមអ្នកពាក់ព័ន្ធពិតក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរទាំងអតីតកាល និង បច្ចុប្បន្នកាលយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
និយាយការពិតរំលឹកជាតិខ្មែរ ដោយ : ខេម រិន្ទ

រាជ​វាំង​ថៃ​បើក​ឲ្យ​មហាជន​ចូល​ថ្វាយ​បង្គំ​សព​ក្សត្រ​ ភូមិបុល អាដុលយ៉ាតេជ

រាជ​វាំង​ថៃ​បើក​ឲ្យ​មហាជន​ចូល​ថ្វាយ​បង្គំ​សព​ក្សត្រ​ ភូមិបុល អាដុលយ៉ាតេជ: ពលរដ្ឋ​ថៃ​ចំនួន ១​ម៉ឺន​នាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ថ្វាយ​បង្គំ​សព​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាតេជ នៅ​អាសនៈ​ដម្កល់​សព​នៅ​ប្រាសាទ​តុសិត នៅ​រៀង​រាល់​ថ្ងៃ។ នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រាជ​វាំង​ថៃ ដែល​ត្រូវ​បាន​កាសែត​បាងកក ប៉ុស្តិ៍​ដក​ស្រង់​យក​មក​ចុះ​ផ្សាយ។

អ្នកស្រី គ្លីនតុន ប្រឈម​ការ​ស៊ើប​អង្កេត​ពី FBI ឡើង​វិញ​ជុំ​វិញ​អ៊ីម៉ែល​ផ្ទាល់​ខ្លួន

អ្នកស្រី គ្លីនតុន ប្រឈម​ការ​ស៊ើប​អង្កេត​ពី FBI ឡើង​វិញ​ជុំ​វិញ​អ៊ីម៉ែល​ផ្ទាល់​ខ្លួន: ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី ហ៊ីលឡារី គ្លីនតុន ខណៈ​ដែល​អ្នក​ស្រី​កំពុង​ធ្វើ​យុទ្ធនាការ​ចុង​សប្ដាហ៍​នេះ សម្រាប់​រយៈ​ពេល ១០​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ប្រជែង​តំណែង​ប្រមុខ​សេតវិមាន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Park កំពុង​ប្រឈម​​នឹង​រឿង​អាស្រូវអនុញ្ញាត​ឲ្យ​មិត្ត​ភក្តិ​លូក​លាន់​កិច្ចការ​រដ្ឋ

អ្នកស្រី Park កំពុង​ប្រឈម​​នឹង​រឿង​អាស្រូវអនុញ្ញាត​ឲ្យ​មិត្ត​ភក្តិ​លូក​លាន់​កិច្ចការ​រដ្ឋ: ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នកស្រី Park Geu-Hye កាន់​តែ​រង​សម្ពាធ​ខ្លាំង​ឡើង​នៅ​ថ្ងៃ​នេះ នៅ​មុន​​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​មួយ ជុំ​វិញ​ការ​ទម្លាយ​ថា អ្នកស្រី​បាន​អនុញ្ញាត​ឲ្យ​មិត្ត​ភក្តិ​ម្នាក់​ដែល​មិន​មាន​តំណែង​ក្នុង​រដ្ឋាភិបាល លូក​លាន់​ក្នុង​កិច្ចការ​រដ្ឋ។

ចៅហ្វាយក្រុងនិងអង្គរក្ស៩នាក់នៅហ្វីលីពីន​រងការបាញ់សម្លាប់

ចៅហ្វាយក្រុងនិងអង្គរក្ស៩នាក់នៅហ្វីលីពីន​រងការបាញ់សម្លាប់

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ: មន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តចិន​២រូប ត្រូវបានបណ្តេញចេញពីតួនាទី និងបើកផ្លូវឲ្យមន្ត្រីជំនាញស៊ើបអង្កេតបន្ថែម បន្ទាប់ពីររកឃើញថាអ្នកទាំងពីរនោះជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយនៅក្នុងតំណែង។​

តំណាង​បក្ស​ប្រឆាំង​នៅ​អាមេរិក​គាំ​​ទ្រ​ការ​បញ្ចេញ​មតិ​រិះគន់​មេ​ដឹកនាំ​បក្ស

តំណាង​បក្ស​ប្រឆាំង​នៅ​អាមេរិក​គាំ​​ទ្រ​ការ​បញ្ចេញ​មតិ​រិះគន់​មេ​ដឹកនាំ​បក្ស: តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ជំហ​គាំ​ទ្រ​ការថ្លែង​រិះគន់​របស់​កញ្ញា កឹម មនោវិទ្យា ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី។
កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​របស់​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា​ បាន​បង្ហោះ​សារ​នៅ​លើ​ Twitter របស់​នាង​ថា មួយ​ឆ្នាំ​ក្រោយ​មក លោក សម រង្ស៊ី អាច​ប្រកាស​ពី​ការ​និរទេស​ខ្លួន​ជា​ផ្លូវការ និង​មាន​ហេតុ​ផល​ស្របច្បាប់​ដើម្បី​បន្ត​នៅ​ឯ​បរទេស។

តុលាការកោះហៅចៅសង្កាត់រងបក្សប្រឆាំងនិងប្រធានសមាគមមួយទាក់ទងនឹងបាតុកម្ម

តុលាការកោះហៅចៅសង្កាត់រងបក្សប្រឆាំងនិងប្រធានសមាគមមួយទាក់ទងនឹងបាតុកម្ម: តុលាការខេត្ដបន្ទាយមានជ័យចេញដីកាកោះហៅប្រធានសមាគមមួយនិងចៅ​សង្កាត់រងប៉ោយប៉ែតមកពីគណបក្សប្រឆាំងឲ្យចូលឆ្លើយបំភ្លឺ​នៅដើមខែវិច្ឆិកាខាងមុខ ដោយចោទថាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ ​បន្ទាប់ពីមានបាតុកម្មរបស់កម្មអូសរទេះ នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។

គណៈកម្មាធិការសភាអនុម័តសេចក្ដីសម្រេចដាក់វិន័យលើតំណាងរាស្ដ្របក្សប្រឆាំង

គណៈកម្មាធិការសភាអនុម័តសេចក្ដីសម្រេចដាក់វិន័យលើតំណាងរាស្ដ្របក្សប្រឆាំង: គណៈអចិន្ដ្រៃយ៍រដ្ឋរដ្ឋសភាដែលភាគច្រើនជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា​បានអនុម័តលើសេចក្ដីសម្រេចថ្មីមួយ ដើម្បីបន្ថែមទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ដ្រដែលអវត្តមាន ខណៈបក្សប្រឆាំងយល់ថាបង្កើតឡើងក្រោមហេតុនយោបាយ។

តុលាការកំពូលមិនអនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​ទៅក្រៅប្រទេស​

តុលាការកំពូលមិនអនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​ទៅក្រៅប្រទេស​: តុលាការកំពូលនៅថ្ងៃពុធនេះ បានសម្រេច​​តម្កល់​សាលក្រម​របស់​សាលាដំបូង​ទុកជាបាន​ការ ដោយមិន​អនុញ្ញាតឲ្យសកម្មជនគណបក្ស​សង្រ្គោះជាតិ ​លោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រ​ទេស ដោយសំអាងថា បារម្ភខ្លាចសកម្មជនរូបនោះបង្កអសន្តិសុខដល់ប្រទេសជាតិ។

គណៈកម្មាធិការសភាច្រានចោលសំណើរបក្សប្រឆំាងដែលសុំ​វិសោធនកម្មច្បាប់ទាក់ទងប្រព័ន្ធយុត្តិធម៌

គណៈកម្មាធិការសភាច្រានចោលសំណើរបក្សប្រឆំាងដែលសុំ​វិសោធនកម្មច្បាប់ទាក់ទងប្រព័ន្ធយុត្តិធម៌: រដ្ឋសភា បានច្រានចោលសំណើរបក្ស​ប្រឆំាងដែលស្នើសុំរដ្ឋសភាធ្វើវិសោធនកម្ម​ច្បាប់ចំនួន៣ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌ ដោយថាសំណើរនោះធ្វើឡើងខុសនីតិវិធី។

ច្បាប់ចំនួនបីនោះរួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងករប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

សវនាការ​លើមន្រ្តីបក្ស​ប្រឆាំងមានការពន្យារពេល ខណៈឆ្មាំគុកនាំជនជាប់ចោទមកច្រឡំ

សវនាការ​លើមន្រ្តីបក្ស​ប្រឆាំងមានការពន្យារពេល ខណៈឆ្មាំគុកនាំជនជាប់ចោទមកច្រឡំ: ឆ្មាំ​គុក​ព្រៃ​សរ​បានដឹកជនជាប់ចោទមកចូលរួមសវនាការដោយមានការ​ភ័ន្ដ​ច្រឡំ​ ពោល​មិន​បាន​ដឹក​លោក​ ហុង​ សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​មក​កាន់​សវនាការ​នៅ​ព្រឹក​នេះ​តាមពេលកំណត់នោះទេ។

UN ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បកស្រាយរឿង​មិន​ឲ្យ​លោក​ សម រង្ស៊ី ចូលស្រុក

UN ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បកស្រាយរឿង​មិន​ឲ្យ​លោក​ សម រង្ស៊ី ចូលស្រុក: តំណាង​ការិយាល័យ​ឧត្តមស្នងការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បានទាមទារ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​បក​ស្រាយ​ពី​ការ​ចេញវិធានការទប់ស្កាត់​មិន​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​វិល​ត្រលប់​មកកកម្ពុជា​វិញមុនពេលបោះឆ្នោត ដោយ​អះអាង​ថាសេចក្តីសម្រេច​របស់​រដ្ឋាភិបាល​នេះ​គឺ​មិន​សម​ហេតុផល។

លិខិតមិត្តអ្នកអាន៖ ថ្ងៃលិចទិសខាងលិច

លិខិតមិត្តអ្នកអាន៖ ថ្ងៃលិចទិសខាងលិច: ថ្វីត្បិតតែច្បាប់ស្នងរាជ្យឆ្នាំ១៩២៤ របស់រាជវាំង បានបើកផ្លូវអោយបុត្រា វីជីរ៉ា ឡុងកន មានរាជសិទ្ធិឡើងសោយរាជ្យហើយត្រូវបិតាទ្រង់តែងតាំងជារាជទាយាទតាំងពីឆ្នាំ១៩៧២ក្តី ក៏មិនប្រាកដថាគ្មានឧបសគ្គនោះឡើយ។ ដំណាក់កាលបួន ដែលត្រូវឆ្លងកាត់៖ ...

KI Media - Khmer Intelligence: បក្ស​ប្រឆាំង​ថា​លិខិត​ទាមទារ​ដក​កូន​លោក កឹម សុខា ម...

KI Media - Khmer Intelligence: បក្ស​ប្រឆាំង​ថា​លិខិត​ទាមទារ​ដក​កូន​លោក កឹម សុខា ម...: ដោយ អ៊ុង សេរីវុទ្ធ RFA 2016-10-27 គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​លិខិត​មួយ​ច្បាប់​ដែល​អះអាង​ថា ជា​តំណាង​យុវជន​ខ្លួន​ដែល​ទាមទារ​ឲ្យ​ដក...