Friday 29 April 2016

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

Cambodia​ Today: The Phnom Penh Post

​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទង​នឹង​ករណី​ស្រីមុំ​

​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទង​នឹង​ករណី​ស្រីមុំ​: អង្គភាព​ប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការជាតិរៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប)ទាក់ទង​នឹង​ចម្លើយ​សារ​ភាព​​​របស់​កញ្ញា​ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។​លោក នី​ ចរិយា​ ប្រាប់វីអូឌីនៅរសៀលថ្ងៃ​ចន្ទនេះ​​ថា​លោក​ត្រូវ​បាន​កោះហៅ​ឲ្យ​ទៅអង្គភាព​នៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦។ ​នៅពេលសួរ​ថាតើ​ករណី​លោកពាក់ព័ន្ធ​អ្វីដែរ លោក នី​ ចរិយា​ មានប្រសាសន៍ថា៖ “ខ្ញុំគ្មានដឹងរឿងអីទេ”។​ លោក​បាន​បដិសេធ​អត្ថាធិប្បាយ​អត្ថាធិប្បាយ​លើ​បញ្ហានេះ​ តែ​ថា​លោក​នឹង​ទៅអង្គភាព​តាមការកោះ​ហៅ។​

បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ

បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ: គណបក្សសង្គ្រោះជាតិបានវាយតម្លៃថាស្ថានការណ៍នយោបាយបច្ចុប្បន្ននេះស្ថិតក្នុង”សភាពធ្ងន់ធ្ងរ”និងគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ។នៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រយ៍របស់ខ្លួន ដោយបាន​ផ្តោ​ត​ទៅ​លើស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការសកម្មភាពរបស់គណបក្ស។

បក្សប្រឆាំងស្នើ​ព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ​បន្ថយ​កម្តៅនយោបាយ​

បក្សប្រឆាំងស្នើ​ព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ​បន្ថយ​កម្តៅនយោបាយ​: ណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​៥៣រូប ​បាន​ដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ​នរោត្តម សីហមុនី ដោយ​បាន​ទូលថ្វាយ​ពីស្ថានការណ៍​នយោបាយ​នៅកម្ពុជានិង​ស្នើ​សុំព្រះរាជអន្តរាគមន៍​ឲ្យ​បន្ថយ​កម្តៅ​នយោបាយ។​​ក្នុងលិខិត​មួយច្បាប់ចុះថ្ងៃទី​២៨ ខែមេសា តំណាងរាស្រ្ត​បក្សប្រឆាំង​បានលើកឡើងថា​នាពេលថ្មីៗនេះ មាន​​ការ​ចាប់ខ្លួន​អ្នក​នយោបាយ​ សកម្មជន​ការពារ​បរិស្ថាន​ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត​និង​មានការ​​រឹ​ត​ត្បិត​អង្គការសង្គមស៊ីវិល​និងសហជីព​តាមរយៈ​ច្បាប់អង្គការ ការ​គំរាមកំហែង​មន្រ្តីសង្គមស៊ីវិល​និង​អ្នក​​វិភា​គមួយចំនួន​។

លោក ហ៊ុន សែន ថាកុំនិយាយ​ពី​ប្រជាធិបតេយ្យ​និ​ងសិទ្ធិមនុស្ស មុន​សន្តិភាព​

លោក ហ៊ុន សែន ថាកុំនិយាយ​ពី​ប្រជាធិបតេយ្យ​និ​ងសិទ្ធិមនុស្ស មុន​សន្តិភាព​: លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ​ បាន​ឲ្យ​ដឹងថាប្រជាធិបតេយ្យ​និងការ​គោរព​សិទ្ធិមនុស្ស​កើត​ឡើង​ក្រោយ​​ប្រទេស​មានសន្តិភាព​ ដោ​យលោក​អំពាវនាវឲ្យ​​យល់ដឹងពីតួនាទី​អ្នក​ស្វែង​រក​​និង​​អ្នក​ការ​ពារ​សន្តិភាព​។​ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែង​ថាត្រូវមើល​សន្តិភាព​មុន​នឹង​និយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរពសិទ្ធិ​មនុស្ស។ លោក​មានប្រសាសន៍ថា៖ “ដូច្នេះត្រូវ​មើល​ឃើញតួនាទី​រក្សាសន្តិភាព ​មុន​គេ​បង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែ​ចាប់ផ្តើមមាន​សង្រ្គាមហើយ គឺ​ចុកមាត់ជិតហើយ កុំឆ្ងល់​ពេក។

តុលា​ការ​កោះហៅ​លោក សម រង្ស៊ី ចូលរួមសវនាការជំនុំជម្រះ ករណី​ប្តឹងដោយ​លោក ហេង សំរិន

តុលា​ការ​កោះហៅ​លោក សម រង្ស៊ី ចូលរួមសវនាការជំនុំជម្រះ ករណី​ប្តឹងដោយ​លោក ហេង សំរិន: សាលាដំបូងរាជធានីភ្នំពេញ​បាន​អញ្ជើញ​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ឲ្យ​ចូលមក​សវនាការជំនុំជម្រះនៅខែកក្កដាខាងមុខនេះ ទាក់ទង​នឹង​បណ្តឹង​បរិហារកេរ្តិ៍ដែលប្តឹង​​ដោយ​លោក​ ហេង សំរិន ប្រធានរដ្ឋសភា។​

សង្គមស៊ីវិល​៖ ​​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​អនុវត្តតួនាទីដោយបំពាននិងគំរាម​កំហែងដល់​សង្គមស៊ីវិល

សង្គមស៊ីវិល​៖ ​​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​អនុវត្តតួនាទីដោយបំពាននិងគំរាម​កំហែងដល់​សង្គមស៊ីវិល: អង្គការសង្គមស៊ីវិលជាង​២០ស្ថាប័ន​ថ្កោលទោស​​អង្គភាពប្រ​ឆាំងអំពើពុករលួយ(ACU)ថាបាន​អនុវត្តតួនាទីដោយបំពាននិងគំរាម​កំហែងដល់​សង្គមស៊ីវិល ហើយពួកគេទាមទារឲ្យអង្គភាពនេះ​ទម្លាក់​ចោល​រាល់​ការ​ស៊ើប​អង្កេតលើ​បុគ្គលិក​អង្គការសង្គមស៊ីវិលដែ​ល​​​អង្គភាព​កំពុង​ធ្វើ​ការ​សាកសួរ​។

បក្សកាន់អំណាច​ប្តឹង​លោក អ៊ូ វីរៈ ឲ្យ​ផ្តល់សំណង១០ម៉ឺនដុល្លារ ករណី​ស្រីមុំ​

បក្សកាន់អំណាច​ប្តឹង​លោក អ៊ូ វីរៈ ឲ្យ​ផ្តល់សំណង១០ម៉ឺនដុល្លារ ករណី​ស្រីមុំ​: អ្នកនាំពាក្យ​និង​ជា​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ប្តឹង​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត​និង​ជាអ្នកវិភាគឯរាជ្យ ករណី​ការអត្ថាធិប្បាយ​របស់​លោក​ថា​គណបក្ស​កាន់អំណាច​​នៅពីក្រោយ​ករណី ខុម ចាន់​តារ៉ាទី​ ហៅ​ស្រីមុំ​។​

ពាក្យ​បណ្តឹង​ចុះថ្ងៃទី​២៥ ខែមេសា ឲ្យដឹងថា​លោក សុខ ឥសាន តំណាង​ឲ្យ​គណបក្ស​ប្រជាជកម្ពុជា ប្តឹង​លោក អ៊ូ វីរៈ​ ពីការអត្ថាធិប្បាយ​ប្រាប់វិទ្យុអាស៊ីសេរីថា​៖ “យុទ្ធសាស្រ្ត​របស់គណប្ស​កាន់អំណាច នៅពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់​ លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក…”។​ ពាក្យ​បណ្តឹង​បន្ត​ថា​លោក អ៊ូ វីរៈ​ ក៏​បាន​លើកឡើង​ថា​គណបក្ស​ប្រជាជនកម្ពុជា​រវល់​គិត​គូរបំបាក់​គូប្រជែង​នយោបាយ​តាមរបៀបនេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ខ្លាំង​ហើយ​មន្រ្តីនៅ​ក្នុង​បក្ស​នេះ​មួយចំនួន​ក៏មិនពេញ​ចិត្ត​ចំពោះ​យន្ត​ការ​​នេះដែរ។​

ជនជាប់ចោទប្រាប់តុលាការ​ថា​​មិន​ដឹង​អ្នក​ដែលខ្លួនវាយ​​នៅក្បែរ​រដ្ឋសភាជា​តំណាងរាស្រ្ត

ជនជាប់ចោទប្រាប់តុលាការ​ថា​​មិន​ដឹង​អ្នក​ដែលខ្លួនវាយ​​នៅក្បែរ​រដ្ឋសភាជា​តំណាងរាស្រ្ត: សាលាដំបូង​រាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ​បាន​បើកសវនាការជំនុំជម្រះករណី​វាយ​ដំអ្នក​តំណាងរាស្ត្រនៅ​ខាងមុខរដ្ឋសភាកាល​ពី​ខែតុលា ឆ្នាំ២០១៥ ដោយ​បាន​សាកសួរ​ជន​ជាប់ចោទ​មួយនាក់​ក្នុង​​ចំណោម​បីនាក់ ដោយជនជាប់ចោទនោះបានសារភាព​ថា​ពិត​ជា​បានបង្កការវាយដំ តែ​ឆ្លើយ​ថា​មិន​បានដឹងអ្នកដែលគេវាយនោះ​ជា​​តំណាងរាស្រ្ត។