Friday 14 November 2014

និយាយការពិត រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ *** ដោយមើលឃើញថា " CPP " គណបក្ស ខ្ញុំកញ្ជះយួន ដែលកំពុងតែកៀបសង្កត់ យកប្រៀបលើ " CNRP " គណបក្ស ខ្ញុំកញ្ជះចិន នាពេលនេះ ខ្ញុំបានដឹង បានឮ ថាប្រជាជាតិខ្មែរយើងមួយចំនួនដែលមិនយល់មិនដឹងនូវ " ជម្រៅនយោបាយ " ដ៏ស្មុកស្មាញរបស់ខ្មែរយើងដែល " បង្កឡើង "ម្ដងហើយ ម្តងទៀត ដោយស្តេច " កម្មុយនិស្ត ក្បត់ជាតិ " នរោត្ដម សីហនុ - រួមទាំងប្រទេសកម្មុយនិស្ត ចិន និង យួន ។ *** ប្រជាជាតិខ្មែរទាំងនោះមានបំណងប្រាថ្នាចង់ឃើញ " ភាពក្លាហាន " របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ " ធ្វើពហិការ " មិនចូលរដ្ឋសភាខ្ញុំកញ្ជះចិន កញ្ជះយួន ជាថ្មីម្តងទៀត ដើម្បីប្រើប្រាស់ " សិទ្ធិអំណាច " របស់ពលរដ្ឋកៀបសង្កត់តបតទៅនិងទង្វើ " ឧបាថ កខ្វក់ស្មោកគ្រោក " របស់ CPPដែលកំពុងប្រព្រិត្ដធ្វើមកលើ CNRP នាពេលបច្ចប្បន្ន និង អនាគត ។ *** ប៉ុន្តែសម្រាប់ខ្ញុំ ខេម រិន្ទ មិនសង្ឃឹមថា សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ នៃ " CNRP " ដែលកំពុងតែ " ដឹកច្រមុះ " ដោយ ហ៊ុន សែន និង ជា សីម នៃ " CPP " នាពេលនេះ ហ្នឹង ហ៊ានរើបំរះដើម្បី " ផលប្រយោជន៍ជាតិ " ដោយការធ្វើ " ពហិការ " មិនចូលសភាជាថ្មីម្តងទៀតឡើយ ពីព្រោះវាផ្ទុយនិងសេចក្តីប្រាថ្នាចង់បានរបស់ពួកគេ ( សម រង្សី - កឹម សុខា - ហ៊ុន សែន - ជា សីម - ចិន និង យួន ) ហ្នឹងឯង ។ ហេតុតែដណ្ដើមគ្នា " ធ្វើជាអាយ៉ង " របស់ ហ៊ុន សែន ខាំគ្នាដូច " ឆ្កែ " ដណ្ដើម " ឆ្អឹង " អញ្ចឹង ថោកណាស់ពួកអា « ឈ្លើងសង្គម » ។

Wednesday 12 November 2014

និយាយការពិត រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ *** ការចាប់ចង មាច សុវណ្ណរា នាពេលនេះហ្នឹងគឺ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ យើងបានដឹងជាមុនរួចទៅហើយថានឹងមានការ " ចាប់ចងវាយខ្នោះ " ជាបន្តបន្ទាប់នូវសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់របស់គណបក្ស " សង្គ្រោះចោរ " ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោតថ្មីឆ្នាំ 2018 ដើម្បី " កាត់បន្ថយ " នូវកម្លាំងនិងអំណាចទាមទាររបស់គណបក្ស " សង្គ្រោះចោរ " ដែលពួកគេបានព្រមព្រៀងគ្នាមុនចូលទៅអង្អុយធ្វើ ( ចោរជាមួយគ្នា ) នៅក្នុង " អាគាររដ្ឋសភាខ្ញុំកញ្ជះយួន " នោះ ។ *** ព្រិត្តិការណ៍ " ចាប់ចង និង វាយខ្នោះ " ទាំងអម្បាលមាននេះគឺជា " ឆាកល្ខោននយោបាយ " របស់ពួកគេ " CPP និង CNRP " បន្តសម្តែងតាម អ្វីដែលចៅហ្វាយ " ចិន និង យួន " របស់ពួកគេបញ្ជាឲ្យសម្តែង ដើម្បី បិទបាំងនូវ " មហិច្ឆតាអំណាច - ឥទ្ធិពល និង ផលប្រយោជន៍ " ដ៏មហា សាល របស់ពួកគេក្នុងប្រទេសកម្ពុជាយើង ។ *** ដូច្នេះសូមប្រជាជាតិខ្មែរទាំងមូល " កុំជ្រួលច្របល់ " និងសកម្មភាពនៃ" ការចាប់ចងវាយខ្នោះ " របស់ពួកគេលើកនេះឲ្យសោះ ព្រោះជាហេតុនាំឲ្យ សម រង្សី និង កឹម សុខា នៃ " CNRP " ឆ្លៀតយកឱកាសនេះធ្វើ " ប្រជាភិថុត និង ជំនួញនយោបាយ " លាងសំអាតខ្លួនដូចកាល " ព្រិត្ដិការណ៍ " ទីលានប្រជាធិបតេយ្យ ។ *** រឿងរបស់ មាជ សុវណ្ណារា ពួកគេនិងដោះលែងវិញនៅពេលដែលសមរម្យដោយមិនចាំបាច់មានការទាមទារ ឬ បាតុកម្មអ្វីឡើយ ព្រោះនេះគឺជា " យុទ្ធសាស្ត្រ សាមកុក " របស់ ហ៊ុន សែន ដែលយើងហៅថា " កៀងក្របីបញ្ចូលក្រោល " រួចហើយចាប់ខ្លុះម្តងមួយ ម្តងមួយ យ៉ាងស្ទាត់ជំនាញរបស់ CPP ។ ហើយសូមរំលឹកផងថាសកម្មភាព " ចាប់ចងនិងវាយខ្នោះ " នេះមិនចប់ត្រឹម មាជ សុវណ្ណារា ទេ ។