Sunday 28 September 2014
Friday 26 September 2014
Monday 22 September 2014
Sunday 14 September 2014
Thursday 11 September 2014
តើ កឹម សុខា និង ហ៊ុន សែន មួយណាមានរិទិ្ធជាងគេ ...???
ជនរួមជាតិ រួមឈាម និង រួមទុក្ខ្ខ ជាទីគោរព ស្រឡាញ់
. ក្រោយពី កឹម សុខា ស្រែកប្រកាសថា ខ្លួននឹងកំចាត់អំពើពុករលួយជំវិញខ្លួន ហ៊ុន សែន ឲ្យអស់រួចមក យើងឃើញមានប្រតិកម្មភ្លាម ៗ ចំនួន 2 ក្រុមគឺ ៖
(1) -ក្រុម ប្រជាជាតិខ្មែរដែលចង់បានការផ្លាស់ប្ត្តូរ ។
(2) - ក្រុមអាយ៉ងកញ្ជះយួន ហ៊ុន សែន ដែលជាអ្នកកាន់អំណាចផ្តាច់ការ និង ផ្តាច់មុខ ដែលយើងហៅថា ( អំណាចប្រមូលផ្តុំ ) នោះ ។
. ទាំងពីក្រុមនេះគឺ ក្រុមទីមួយចង់បាន ប៉ុនែ្ដក្រុមទីពីរមិនឲ្យ ដូច្នេះហើយទើបយើងឮសម្រែកពួកគេសែ្រកស្ទើរបែកផែនដី នៅអី្វដែលពួកគេចង់បាន ចំណែកអត្ថបទខាងក្រោមនេះយើងសូមធ្វើការបំភ្លឺ អំពី ( លទ្ធផល ) ដែលគួរមាននាពេលខាងមុខ ។
(1) - តើ កឹម សុខា អាចធ្វើបានតាមសម្តីដែលខ្លួនបាន ( អួតអាង ) ឬទេ ?
ចម្លើយ : គឺអត់បានទេ ។
- ព្រោះរឿងនេះជាធំ ជា ( ឆ្នាំងបាយ ) របស់ ហ៊ុន សែន - CPP - ចិន ហើយនិង យួន ហើយយើងជឿជាក់ថា សម រង្សី និង កឹម សុខា មិនហ៊ាន ( ផ្សងព្រេង ) និង សម្រែកគំរាមរបស់ ហ៊ុន សែន ទេ ព្រោះវាសំដៅទៅលើ ( ជីវិតនយោបាយ ) របស់ពួកគេនាពេលអនាគត ។
វាគ្រាន់តែជាការ ( បិទបាំង ) នូវកំហុសដ៏ធំមហិមាររបស់ពួកគេដែលបានក្បត់ម្ចាស់ឆ្នោត ម្ចាស់អំណាច និង ម្ចាស់ជោគវាសនាអនាគតជាតិកន្លងមកនេះ ។
(2) - តើ ហ៊ុន សែន អាចដក កឹម សុខា ចេញពីតំណែងដូចការគំរាមរបស់ខ្លួនដែរទេ....???
ចម្លើយ : ពិតជាបាន
. បានយ៉ាងស្រួល ដូច ( បកចេក ) បើ កឹម សុខា អស់ប្រយោជន៍សម្រាប់គេ អំណាចប្រមូលផ្ដុំរបស់ ហ៊ុន សែន អាចធ្វើអ្វីក៏បានដែរឲ្យតែគេចង់បាន សួរថាតើ អំណាចប្រមូលផ្តុំរបស់ ហ៊ុន សែន នឹងបាត់បង់ដោយស្នាដៃ សម រង្សី និង កឹម សុខា ឬ ? គ្មានថ្ង្ងៃទេ ។
. ( ឱកាស ) សម្រាប់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍គណបក្សសាងគ្រោះឲ្យជាតិខ្មែរ ហ្នឹងគឺ ( ចប់ហើយ ) អស់លក្ខណ៍តែត្រឹឹមហ្នឹងហើយ ។
. ចំណែកអ្នកវិភាគ មួយចំនួនដែលយក ( ច្បាប់ ) មកអាងថា ហ៊ុន សែន ពិបាកនិងធើ្វនោះ យើងមិនដែលដឹង មិនដែលឮ ថាអាយ៉ងកញ្ជះយួនមួយក្បាលនេះ ( ខ្លាចច្បាប់ ) ស្រុកខ្មែរនោះឡើយ ពួកបណិ្ឌតអ្នកវិភាគដែលធើ្វការវិភាគទាំង ( ងងឹតងងល់ ) អស់ហ្នឹងមិនដឹងថាពួកគេជាមនុស្ស ( ពិការ ) ភែ្នក - ត្រចៀក - ច្រមុះ ឬយ៉ាងណា ទើបមិនដឹងថា ( ច្បាប់ ) ស្រុកខែ្មរនៅក្នុងមាត់របស់ ហ៊ុន សែន ...... ??? ។
. ការសំអាងទៅលើ ( ស្ថាប័ន្ត ) ទាំងបី មិនជ្រៀតជ្រែកគ្នាស្អីគេនោះ វាពិតជាការគួរឲ្យចង់សើចណាស់ ម្ចាស់ថៃ្លអើយ តើដល់ពេលណាទើបពួក ( បណិ្ឌត ) ទាំងឡាយហ្នឹងព្រមនិយាយការពិត ដើម្បីឲ្យពលរដ្ឋបាន ( ស្តាប់ ) ការពិតខ្លះផង........???? កុំចោលម្សៀតពេក ។
. ពួកយើងគ្រប់ ៗ គ្នានរណាក៏ដឹងដែរថាបើចង់កំចាត់អំពើពុករលួយ បើចង់ឲ្យមានយុត្តិធម៍ក្នុងសង្គម បើចង់ឲ្យមានរបបប្រជាធិបតេយ្យសេរីពិត លុះត្រាតែគ្មាន ហ៊ុន សែន - CPP ។
Cambodia Today: Ear Kim Sreng
Cambodia Today: Ear Kim Sreng: នរណាសម្លាប់ខ្មែរក្នុងឆ្នាំ ១៩៧៥-១៩៧៩? គឺ ៖ យួនជាឃាតករ!
Wednesday 10 September 2014
តើ ហ៊ុន សែន - CPP ភ្លើល្ងីល្ងើ បណ្ដោយឲ្យ សម រង្សី និង កឹម សុខា ធ្វើភ្លៀងធ្វើផ្គរក្ន្នុងសភាចោររបស់ពួកគេបានឬ......?????
ជនរួម រួមឈាម និង រួមទុក្ខ ជាទីគោរព ស្រឡាញ់
. កុំជ្រួលច្របល់នឹង ( សម្តីឥតខ្លឹមសារ ) របស់ កឹម សុខា អញ្ចឹង អ្វីដែលយើងបានឮហ្នឹងវាគ្រាន់តែជា ( ល្ខោននយោបាយ ) ឆាកថី្មរបស់ម្នាល កឹម សុខា និង ម្នាលហ៊ុន សែន តែប៉ុណ្ណោះ ។
. ពិតជាគ្មានអ្វ្វីកើតឡើងបានតាម ( សម្ដី ) របស់់ម្នាល កឹម សុខា នោះឡើយ នេះគឺជាយុុទ្ធសាស្ដ្របំផុសអារម្មណ៍ម្ចាស់ឆ្នោតដែលកំំពុង
( ក្តៅក្រហាយ ) និងការចាញ់បោកសម រង្សី និង កឹម សុខា ហ្នឹងឯង ។
. ក្រោយពីព្រមចុះចាញ់ ហើយចុះចូល ទៅសង្គ្រោះចោរ រួចមកពួកគេបានមើលឃើញយ៉ាងច្បាស់នូវអនាគតដ៍សែន ( ងងិតសូន្យសុង ) របស់ពួកគេ ទើបពួួកគេស្រែកទាំង ( កម្រោល 4 ជ្រុង ) ចេញពីទ្រុងប្រជាធិបតេយ្យផ្ដាច់ការអាយ៉ងកញ្ជះយួនដូច្នេះ ។
. មិនមានអ្វីប្លែកទេ នេះជាការស្ទាត់ជំនាញរបស់ពួកគេទៅហើយការដែលពួកគេធ្វើរបៀបនេះគឺដើម្បី "បំផុសសតិអារម្មណ៍" របស់ប្រជាជាតិខ្មែរដែលកំពុង "ងាកចេញ" ឲ្យងាកចូលមកមើលនូវ សកម្មភាពបោកប្រាសរបស់ពួកគេជាបន្តតែប៉ុណ្ណោះ ។
. ថៃ្ងនេះ ខ្ញុំ ខេម រិន្ទ សូមប្រាប់ទៅ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ ដែលជាអាយ៉ងរបស់អាយ៉ងខ្ញុំកញ្ចះយួនសព្វ្វ្វថៃ្ងនេះឲ្យបានដឹងថា កន្លងមកនេះពួកលោកបាននិយាយច្រើនណាស់ ប៉ុនែ្ដបានត្រឹមតែនិយាយ មិនបានធ្វ្វើ ការដែល និយាយ ការដែល សន្យាទាំាំងឡាយណាដែលគ្មានការ អនុវត្តន៍
នោះ គឺជាការ ( កុហកបោកប្រាស ) ដូច្នេះលទ្ធផលនេះនិងចេញមកគឺដូច FUNCINPEC ដោយមិនអាចប្រកែកបាន ។
Sunday 7 September 2014
ដោយ : ខេម រិន្ទ . និយាយការពិិតរំលឹកជាតិខ្មែរ
. ជនរួមជាតិ រួមឈាម និង រួមទុក្ខ ខ្មែរទាំងអស់មេត្តាជ្រាប និង តាមឲ្យទាន់នូវ ( គំនិត និង សកម្មភាព ) របស់អ្នកនយោបាយខ្មែរ ដែលពោរពេញទៅដោយការបោកប្រាស់ ។
. បន្ទាប់ពី សម រង្សី និង កឹម សុខា សម្រេចដឹកនាំបក្ខពួកបរិវារ៍ដែលជាតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ ព្រមចុះចាញ់ ហើយព្រមចុះចូល ទៅសង្រ្គោះចោរ និង សង្រ្គោះយួនដើម្បីបន្ដសិទ្ធិ បន្ដអំណាច ដោយស្របច្បាប់ប្រាំឆ្នាំទៅមុខទៀតឲ្យពួក ( ឧក្រិដ្ឋជន ) ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះយួន ដោយ ( ក្បត់និងឆន្ទះរាស្ដ្រ ) ដែលត្រូវការកំចាត់ឲ្យផុតពូជនូវ ( របបផ្តាច់ការ ) ក្នុងប្រទេសខ្មែរយើង ។
. ឥឡូវនេះពួកគេមានឈ្មោះថាជាពួក (ក្បត់និងឆន្ទះរាស្ដ្រ ) ចំណែកគណបក្សសង្គ្រោះជាតិនោះ ក៏បានក្លាយទៅជាគណបក្ស
( សាងគ្រោះឲ្យជាតិ ) ក្រោយពីបានទៅសង្គ្រោះចោរ និង សង្រ្គោះយួន រួចមក ។
. ក្នុងបច្ចុប្បន្ននេះពួកគេកំពុងតែ ( ភ័យព្រួយ ) យ៉ាងខ្លាំងទៅនិងអនាគតរបស់ពួកគេថានឹងបាត់បង់អ្នកគាំទ្ររហូត មានជោគវាសនាដូច ( FUNCINPEC ) ឬយ៉ាងណា..... ? ។
. ដូច្នេះហើយទើបយើងឃើញមាន ( បាតុកម្មមួយ ) នាពេលកន្លងមកនៅមុខ (ស្ថានទូតយួន) នាពេលកន្លងមក ប៉ុនែ្ដត្រូវបានបឈ្ឃប់ទៅវិញក្រោយពីជួបជាមួយអាយ៉ងកញ្ជះយួន ហោ ណាំហុង រួចមក គឺដូចដើមអញ្ចឹង ធ្វើឈប់ ឈប់ធើ្វ ដោយគ្មានលទ្ធផល ហើយមកដល់ពេលនេះយើងឃើញ យើងឮ ជាថី្មម្តងទៀតថាប៉ុន្មានថៃ្ងខាងមុខនេះពួកគេនឹងធើ្វបាតុកម្មជាថ្ម្មី ។
. ចំណែក កឹម សុខា ឬ ( កឹម សោកា ) និង បក្ខពួកបរិវារ៍ មួយចំនួនបានបន្ដធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ដ្រ នៅតាមបណ្ដាខែត្រមួយចំនួននាពេលនេះគឺជាយុទ្ធវិធីដើម្បី ( ពន្លត់កំហឹងឈឺចាប់ ) របស់ម្ចាស់ឆ្នោតដែលកំពុងមានសេចក្ដី ក្តៅក្រហាយ និង អំពើបោកបញ្ឆោតរបស់ពួកគេ សម រង្សី និង កឹម សុខា CNRP ។
. ដោយ ( សណ្ដាន ) ជាមនុស្ស ក្រឡេចក្រឡុចបោកប្រាស់របស់ខ្លួន កឹម សុខា បានបន្ដធ្វើនៅអ្វីដែលខ្លួនស្ទាត់ គឺប្រកូកប្រកាសក្ដែង ៗទាំងងងើលថាមានគេនិយាយបង្ខូច មួលបង្កាច់ ខ្លួននិងបក្ខពួកបក្សសង្រ្គោះជាតិ កឹម សុខា បានចែកប្រជាជាតិខ្មែរយើងជា 3 ក្រុម 3 ពួក ថែមទៅទៀត ដោយមិនព្រមទទួលនូវកំហុសឆ្គងដែលពួកខ្លួនបានប្រព្រិត្ដខុសកន្លងមកនោះឡើយ ។
. ការបរាជ័យ ឬ ការខកខានមិនបានធ្វើ ( អនុវត្ដ៍ ) នូវអ្វីដែលប្រជារាស្ដ្រខ្មែរចង់បាន នោះគឺ ( ការក្បត់ ) របស់ សម រង្សី និិង កឹម សុខា ដោយមានមូលហេតុតែមួយគត់គឺ ( សេចក្ដីល្មោភលោភច្រើន ) របស់ពួកគេហ្នឹងឯង ហើយសេចកី្ដល្មោភលោភច្រើននេះហើយដែល ជាហេតុបណ្ដាលឲ្យ អាយ៉ងកញ្ជះយួន ហ៊ុន សែន - CPP( ដឹកច្រមុះ ) បានដោយងាយ ៗដូចគោ ដូចក្របី អញ្ចឹងនោះឯង ។
. មនុស្សក្បត់ មនុស្សល្មោភលោភមិនឆ្អែតឆ្អន់ដូចជា សម រង្សី និង កឹម សុខា យ៉ាងនេះតើប្រជាជាតិខ្មែរយើងនៅតែបន្ត ជឿទុកចិត្ដ បន្តគាំទ្រ និងបន្ដផ្តល់ឱកាសឲ្យពពួកមនុស្សដែលមិនដែលធ្វើអ្វីដើម្បីប្រយោជន៍ជាតិតទៅមុខទៀតឬ ? ។
. ដើម្បីកុំឲ្យហួសពេលក្ន្នុងកិច្ចការ ( រំដោះជាតិ និង ការពារជាតិ ) ប្រជាជាតិខ្មែរទាំងមូលមិនត្រូវបន្តផ្តល់ឱកាសឲ្យទៅពួក ( ក្បត់ឆន្ទះរាស្ត្រ ) មានឱកាសដឹកនាំការតស៊ូតទៅទៀតឡើយ ។
. ឱកាសដែលយើងគួរផ្តល់ឲ្យគឺឲ្យទៅលើបុគ្គលណាដែលមានគុណសម្បត្ដិប្រាំាំប្រការដូចខាងក្រោមនេះគឺ ៖
(1) - បុគ្គលដែលមានចំណេះដឹង មានទស្សនវិស័យវែងឆ្ងាយ មានមេត្ដាករុណា មិនក្លែងបន្លំបោកប្រាស ។
(2) - បុគ្គលដែលមានគោលការណ៍ និង គោលដៅច្បាស់លាស់ ។
(3) - បុគ្គលដែលមានភាពក្លាហានមោះមុត ដាច់ខាត មិនចុះចាញ់ចុះញ៉មចំពោះឧបស័គ្គ ។
(4) - បុគ្គលដែលមានភាពស្មោះត្រង់ ទៀងត្រង់ ស្អាតស្អំ លះបង់ខ្ពស់យកផលប្រយោជន៍ជាតិជាធំ ។
(5) - បុគ្គលដែលមាននិន្នាការនយោបាយសេរីប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។
. ប៉ុនែ្ដសម្រាប់បុគ្គលដែលមិនស្គាល់នូវ អី្វខុស អី្វត្រូវ អី្វគឺស អ្វីគឺខ្មៅ ក្បត់ពាក្យសន្យាម្ដងហើយម្តងទៀតដូចជា សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ អញ្ចឹងយើងត្រូវតែបញ្ឈប់ការគាំទ្រជាបន្ទាន់មុននឹងជាតិយើងរលាយរលត់ផុតពូជនាពេលខាងមុខ ។
. ជាការគួរឲ្យសោកស្ដាយណាស់ដែល សម រង្សី - កឹម សុខា និង គណបក្ស សាងគ្រោះឲ្យជាតិ បានអំណាចមកលើកនេះគឺដោយសារតែប្រជាជាតិខ្មែរជាអ្នកប្រគល់ឲ្យ ដូច្នេះប្រជាជាតិខ្មែរគឺជា ( ម្ចាស់បំណុល ) ដ៏ធំរបស់ពួកគេ ពួកគេគួរតែ ( សងបំណុល ) ដល់ជាតិយើងវិញ ប៉ុនែ្ដនេះគឺអ្វី ពួកគេបែជាទៅ ( សងបំណុល ) បុគ្គល ហ៊ុន សែន ទៅវិញ ។
. ក្រោយពី សុខចិត្ដ សុខកាយ ព្រមចុះចាញ់នូវ ( អំណាចលុយដុល្លារ៍ ) រួចមក សម រង្សី និងកឹម សុខា បានអាស្រ័យសកម្មភាព 4 ដើម្បីបិទបាំងនូវ អំពើក្បត់នឹងឆន្ទះរាស្ដ្រ គឺ ៖
(1) - ធ្វើចលនាក្នុង ( សភាចោរ ) ដើម្បីទាមទារនូវអី្វដែលយើងមើលមិនឃើញទាល់តែសោះថាបានសម្រេច ក្នុងសំលេង 55 អាសនៈ ។
(2) - ធើ្វបាតុកម្មមិនច្បាស់លាស់នៅមុខស្ថានទូតយួន ។
(3) - ជួបប្រជុំជាមួយ អនុប្រធានព្រឹទ្ធសភានៃប្រទេសជប៉ុន និយាយអំពី ការបោះឆ្នោត និង ( គ.ជ.ប ) ថ្មីដែលយើងគ្មានជំនឿទាល់តែសោះថា ជប៉ុនមានអំណាចមានឥទិ្ធពលអាចកំណត់បាននូវអី្វដែល អាយ៉ងខ្ញុំកញ្ជះយួន ហ៊ុន សែន និង CPP មិនតូ្រវការ ។
(4) - ចុះចែកអំណោយឲ្យដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយការបណ្ដេញយកដីនឹងផ្ទះពីសំណាក់ អាជ្ញាធរ និង ឈ្មួញទុច្ចរិត ដែលជាវិធីធ្វើប្រជាភិថុតមួយតាមអី្វដែលពួកគេស្ទាត់ ។
. សម រង្សី និង កឹម សុខា កំពុងតែជ្រុលខ្លួនយ៉ាងជ្រៅទៅក្នុងរណ្ដៅមរណៈដែលយើងជឿជាក់ថាជាការដើរតាមគន្លងមរណៈរបស់ នរោត្ដម
រណឫទិ្ធ និង FUNCINEC ហ្នឹងឯង ។
. ជនរួមជាតិខ្មែរទាំងមូល ចាប់ពីពេលនេះតទៅ យើងត្រូវតែរួបរួមគ្នាឲ្យបានជាកម្លាំងខែ្មរអ្នកស្នេហាជាតិ ពិតប្រាកដមួយ ដើម្បីសាងប្រវតិ្តសាស្ត្រថី្មនៃប្រជាជាតិយើងដែលមិននៅក្រោមអំណាចគ្រប់គ្រងនៃពួក កម្មុយនិស្ដផ្តាច់ការ ។
. សួរស្លាប់ខ្លួន មិនឲ្យស្លាប់ជាតិ មិនក្បត់ជាតិ ក្បត់ប្រជាជន មិនលោភលន់ នឹងអំណាចមិនខ្លបខ្លាច មិនចុះចាញ់ ។
ថៃ្ងទី 07 . 09 . 2014
Subscribe to:
Posts (Atom)