Friday, 29 April 2016
អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទងនឹងករណីស្រីមុំ
អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទងនឹងករណីស្រីមុំ: អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។លោក នី ចរិយា ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថាលោកត្រូវបានកោះហៅឲ្យទៅអង្គភាពនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ នៅពេលសួរថាតើករណីលោកពាក់ព័ន្ធអ្វីដែរ លោក នី ចរិយា មានប្រសាសន៍ថា៖ “ខ្ញុំគ្មានដឹងរឿងអីទេ”។ លោកបានបដិសេធអត្ថាធិប្បាយអត្ថាធិប្បាយលើបញ្ហានេះ តែថាលោកនឹងទៅអង្គភាពតាមការកោះហៅ។
បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ
បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ: គណបក្សសង្គ្រោះជាតិបានវាយតម្លៃថាស្ថានការណ៍នយោបាយបច្ចុប្បន្ននេះស្ថិតក្នុង”សភាពធ្ងន់ធ្ងរ”និងគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ។នៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រយ៍របស់ខ្លួន ដោយបានផ្តោតទៅលើស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការសកម្មភាពរបស់គណបក្ស។
បក្សប្រឆាំងស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្របន្ថយកម្តៅនយោបាយ
បក្សប្រឆាំងស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្របន្ថយកម្តៅនយោបាយ: ណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថានាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តនិងមានការរឹតត្បិតអង្គការសង្គមស៊ីវិលនិងសហជីពតាមរយៈច្បាប់អង្គការ ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួន។
លោក ហ៊ុន សែន ថាកុំនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មុនសន្តិភាព
លោក ហ៊ុន សែន ថាកុំនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មុនសន្តិភាព: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកើតឡើងក្រោយប្រទេសមានសន្តិភាព ដោយលោកអំពាវនាវឲ្យយល់ដឹងពីតួនាទីអ្នកស្វែងរកនិងអ្នកការពារសន្តិភាព។ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែងថាត្រូវមើលសន្តិភាពមុននឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ដូច្នេះត្រូវមើលឃើញតួនាទីរក្សាសន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។
តុលាការកោះហៅលោក សម រង្ស៊ី ចូលរួមសវនាការជំនុំជម្រះ ករណីប្តឹងដោយលោក ហេង សំរិន
តុលាការកោះហៅលោក សម រង្ស៊ី ចូលរួមសវនាការជំនុំជម្រះ ករណីប្តឹងដោយលោក ហេង សំរិន: សាលាដំបូងរាជធានីភ្នំពេញបានអញ្ជើញប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ឲ្យចូលមកសវនាការជំនុំជម្រះនៅខែកក្កដាខាងមុខនេះ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។
សង្គមស៊ីវិល៖ អង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល
សង្គមស៊ីវិល៖ អង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល: អង្គការសង្គមស៊ីវិលជាង២០ស្ថាប័នថ្កោលទោសអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ថាបានអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល ហើយពួកគេទាមទារឲ្យអង្គភាពនេះទម្លាក់ចោលរាល់ការស៊ើបអង្កេតលើបុគ្គលិកអង្គការសង្គមស៊ីវិលដែលអង្គភាពកំពុងធ្វើការសាកសួរ។
បក្សកាន់អំណាចប្តឹងលោក អ៊ូ វីរៈ ឲ្យផ្តល់សំណង១០ម៉ឺនដុល្លារ ករណីស្រីមុំ
បក្សកាន់អំណាចប្តឹងលោក អ៊ូ វីរៈ ឲ្យផ្តល់សំណង១០ម៉ឺនដុល្លារ ករណីស្រីមុំ: អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែមេសា ឲ្យដឹងថាលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជកម្ពុជា ប្តឹងលោក អ៊ូ វីរៈ ពីការអត្ថាធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថា៖ “យុទ្ធសាស្រ្តរបស់គណប្សកាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ ពាក្យបណ្តឹងបន្តថាលោក អ៊ូ វីរៈ ក៏បានលើកឡើងថាគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំងហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ។
ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែមេសា ឲ្យដឹងថាលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជកម្ពុជា ប្តឹងលោក អ៊ូ វីរៈ ពីការអត្ថាធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថា៖ “យុទ្ធសាស្រ្តរបស់គណប្សកាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ ពាក្យបណ្តឹងបន្តថាលោក អ៊ូ វីរៈ ក៏បានលើកឡើងថាគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំងហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ។
ជនជាប់ចោទប្រាប់តុលាការថាមិនដឹងអ្នកដែលខ្លួនវាយនៅក្បែររដ្ឋសភាជាតំណាងរាស្រ្ត
ជនជាប់ចោទប្រាប់តុលាការថាមិនដឹងអ្នកដែលខ្លួនវាយនៅក្បែររដ្ឋសភាជាតំណាងរាស្រ្ត: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទមួយនាក់ក្នុងចំណោមបីនាក់ ដោយជនជាប់ចោទនោះបានសារភាពថាពិតជាបានបង្កការវាយដំ តែឆ្លើយថាមិនបានដឹងអ្នកដែលគេវាយនោះជាតំណាងរាស្រ្ត។
Subscribe to:
Posts (Atom)