Saturday, 3 December 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ

សេតវិមាន​​បញ្ជាក់​ជំហរ “ចិន​តែមួយ” ក្រោយ​ ត្រាំ និយាយ​ទូរស័ព្ទ​នឹង​មេដឹកនាំ​តៃវ៉ាន់

សេតវិមាន​​បញ្ជាក់​ជំហរ “ចិន​តែមួយ” ក្រោយ​ ត្រាំ និយាយ​ទូរស័ព្ទ​នឹង​មេដឹកនាំ​តៃវ៉ាន់: សេតវិមាន​នៅ​ថ្ងៃ​នេះ បាន​ចេញ​មក​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំ​ទ្រ​របស់​ខ្លួន​ចំពោះ​គោល​នយោបាយ​ដែល​ទទួល​ស្គាល់​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​តែ​មួយ នៅ​ក្នុង​គោល​នយោបាយ “ចិន​តែ​មួយ” បន្ទាប់​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីវ៉េន ដែល​ជំរុញ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​នោះ។

លោក ត្រាំ និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ ជំរុញ​ឲ្យ​ចិន​ផ្ទុះ​កំហឹង

លោក ត្រាំ និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ ជំរុញ​ឲ្យ​ចិន​ផ្ទុះ​កំហឹង: ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​បំបែក​​គោល​នយោបាយ​កា​ទូត​អាមេរិក​​រាប់​ទសវត្សរន៍​មក​ហើយ ហើយ​បាន​និយាយ​ទូរស័ព្ទ​​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន ដែល​ជា​​ហានិភ័យ​មួយ​បង្ក​ឲ្យ​​ចិន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។

សកម្មជនថៃដំបូងគេដែលត្រូវបានចាប់ខ្លួនពីបទជេរ​ប្រមាថព្រះ​មហាក្សត្រ​ថ្មី

សកម្មជនថៃដំបូងគេដែលត្រូវបានចាប់ខ្លួនពីបទជេរ​ប្រមាថព្រះ​មហាក្សត្រ​ថ្មី: គ្រាន់​តែ​លើក​សោយរាជ្យ​បាន​ពីរ​​ថ្ងៃ​ប៉ុណ្ណោះ តម្រួត​ថៃ​បាន​ចាប់​ខ្លួន​សកម្មជន​ម្នាក់​ប្រឆាំង​របប​យោធា​​ថៃ នៅ​ថ្ងៃ​នេះ ដោយ​ការ​ចោទ​ថា បាន​ជេរ​ប្រមាថ​រាជ​វង្ស​ថៃ ដែល​នោះគឺ​ជា​អ្វី​ដែល​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា គឺ​ជា​ករណី​ជេរ​ប្រមាថ​រាជ​វង្ស​ថៃ​មួយ ត្រូវ​បាន​គេ​ចាប់​ខ្លួន នៅ​ក្រោម​រជ្ជកាល​ស្ដេច​ថ្មី

អ៊ុង សានស៊ូជី៖ មិនមានអ្វីសំខាន់ជាងសន្តិភាពនិងស្ថិរភាពទេ

អ៊ុង សានស៊ូជី៖ មិនមានអ្វីសំខាន់ជាងសន្តិភាពនិងស្ថិរភាពទេ: ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ថ្លែងថា មិនមានអ្វីដែលសំខាន់ជាង សន្តិភាព និង ស្ថិរភាពនយោបាយ ហើយលោកស្រីប្តេជ្ញាធ្វើឲ្យគោលដៅនេះ ឲ្យបានសម្រេច ឲ្យពិភពលោកមើលឃើញ។​

លោក ហេង សំរិន ថារណសិរ្ស២ធ្នូនាំឲ្យកម្ពុជាមានឯករាជ្យពេញលេញ

លោក ហេង សំរិន ថារណសិរ្ស២ធ្នូនាំឲ្យកម្ពុជាមានឯករាជ្យពេញលេញ: ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាលើកឡើងថា រណសិរ្ស២ធ្នូបានធ្វើឲ្យកម្ពុជារួចផុតពីរបបខ្មែរក្រហម និងទទួលបានឯករាជ្យភាព ខណៈបក្សប្រឆាំងចោទសួរថាតើនរណានៅពីក្រោយរបបអាវខ្មៅនោះ។

រដ្ឋាភិបាលថាគ្មានការស៊ើបអង្កេតការសន្ទនារវាងលោក ហ៊ុ​ន សែន​ និង ធី សុវណ្ណថា នោះទេ​

រដ្ឋាភិបាលថាគ្មានការស៊ើបអង្កេតការសន្ទនារវាងលោក ហ៊ុ​ន សែន​ និង ធី សុវណ្ណថា នោះទេ​: មន្រ្តីរដ្ឋាភិបាលបានឲ្យដឹង​ថា មិនមានគម្រោង​ស៊ើប​អង្កេត​​កិច្ច​សន្ទនារវាងលោក ហ៊ុន សែន និង ធីសុវណ្ណថានោះទេ ប៉ុន្តែថានឹងពិចារណាស៊ើបអង្កេតសារសន្ទនាឆ្លើយឆ្លង (chat) រវាង ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី។