Saturday, 14 January 2017
ប្រេសិតអាមេរិកព្រមានពីហានិភ័យបើអាមេរិកកាត់ជំនួយទៅអង្គការសហប្រជាជាតិ
ប្រេសិតអាមេរិកព្រមានពីហានិភ័យបើអាមេរិកកាត់ជំនួយទៅអង្គការសហប្រជាជាតិ: អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Samantha Power បានព្រមាននៅថ្ងៃនេះថា ការកាត់បន្ថយជំនួយរបស់អាមេរិក ទៅអង្គការសហប្រជាជាតិ នឹងក្លាយទៅជារឿងដ៏គ្រោះថ្នាក់ដល់ផលប្រយោជន៍អាមេរិក
សភាថៃអនុម័តការស្នើរបស់ស្តេចសុំកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញនាំឲ្យការបោះឆ្នោតត្រូវពន្យារ
សភាថៃអនុម័តការស្នើរបស់ស្តេចសុំកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញនាំឲ្យការបោះឆ្នោតត្រូវពន្យារ: សភាយោធាថៃ បោះឆ្នោតសំឡេងច្រើនលើសលុប នៅថ្ងៃសុក្រនេះ ក្នុងការអនុម័តគាំទ្រការធ្វើវិសោធនកម្មលើ រដ្ឋធម្មនុញ្ញតាមការស្នើឡើងរបស់ក្សត្រថ្មីទើបគ្រងរាជ្យសម្បត្តិ ដែលការអនុម័តនេះ បង្ហាញថា ការបោះឆ្នោតសកលតាមគម្រោងនៅចុងឆ្នាំនេះនឹងត្រូវពន្យារពេល។
មន្ត្រីបក្សប្រឆាំងនៅសៀមរាបត្រូវបានចាប់ខ្លួន ខណៈជិតបោះឆ្នោត
មន្ត្រីបក្សប្រឆាំងនៅសៀមរាបត្រូវបានចាប់ខ្លួន ខណៈជិតបោះឆ្នោត: សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីបក្សប្រឆាំងម្នាក់នៅខេត្តសៀមរាប ដោយចោទថាបានបូមខ្សាច់លក់ដោយគ្មានការអនុញ្ញាត តែគណបក្សប្រឆាំងចាត់ទុកថានេះ ជារឿងនយោបាយ ខណៈដែលសមាជិកខ្លួនរូបនេះត្រៀមឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំនាពេលខាងមុខ។
អ្នកជាប់ឃុំថាសុខចិត្តបន្តជាប់គុក ដោយមិនឲ្យបក្សកាន់អំណាចដាក់លក្ខខណ្ឌទេ
អ្នកជាប់ឃុំថាសុខចិត្តបន្តជាប់គុក ដោយមិនឲ្យបក្សកាន់អំណាចដាក់លក្ខខណ្ឌទេ: មន្ត្រីជាន់ខ្ពស់និងសកម្មជនបក្សប្រឆំាង ដែលជាប់ឃុំជិត២០នាក់ បានប្រាប់ទៅមេដឹកនាំខ្លួនជាថ្មីទៀតថា ពួកគេសុខចិត្តរស់នៅក្នុងគុក ដោយមិនសុខចិត្តឲ្យគណបក្សកាន់អំណាចដាក់លក្ខខណ្ឌជាមួយគណបក្សសង្រ្គោះជាតិ ដែលពួកគេចាត់ទុកថា នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនោះឡើយ។
អាដហុកបញ្ចប់កិច្ចសន្យាលោក ឆាយ ធី មុនកំណត់ ដោយសារចេញមុខគាំទ្របក្សជាចំហ
អាដហុកបញ្ចប់កិច្ចសន្យាលោក ឆាយ ធី មុនកំណត់ ដោយសារចេញមុខគាំទ្របក្សជាចំហ: សមាគមអាដហុកបានសម្រេចបញ្ចប់កិច្ចសន្យាការងារបុគ្គលិកម្នាក់ប្រចាំខេត្តរតនគិរីមុនកាលកំណត់ ដោយសារលោក ឆាយ ធី បានចេញមុខធ្វើសន្និសីទសារព័ត៌មានគាំទ្រគណបក្សប្រជាជនកម្ពុជាជាចំហ ខណៈលោកមិនទាន់បានបញ្ចប់ការងារពីអាដហុកនៅឡើយ។
យុង ខេមរា ជាអ្នកអានព័ត៌មានគាំទ្ររដ្ឋាភិបាលពាក់ស័ក្ក៤
យុង ខេមរា ជាអ្នកអានព័ត៌មានគាំទ្ររដ្ឋាភិបាលពាក់ស័ក្ក៤: កញ្ញា យុង ខេមរា ដែលជាអ្នកអានព័ត៌មានដ៏ល្បីម្នាក់ប្រចាំទូរទស្សន៍អប្សរា ហើយដែលរិះគន់បក្សប្រឆាំងមិនសំចៃមាត់នោះ បានបង្ហាញខ្លួនដោយសំលៀកបំពាក់ជាទាហានពាក់ស័ក្ត៤ ក្នុងកម្មវិធីតាំងពិព័រណ៍កីឡាកងយោធពលខេមរភូមិន្ទនិងរំឭកខួបថ្ងៃ៧មករានៅកោះពេជ្រ។
Subscribe to:
Posts (Atom)