Sunday, 30 July 2017
កូរ៉េខាងជើងថា មីស៊ីលរបស់ខ្លួនអាចវាយប្រហារដល់ទឹកដីអាមេរិក
កូរ៉េខាងជើងថា មីស៊ីលរបស់ខ្លួនអាចវាយប្រហារដល់ទឹកដីអាមេរិក: កូរ៉េខាងជើង បាននិយាយនៅថ្ងៃនេះថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិកដីគោក ដែលការធ្វើតេស្តនេះ នាំឲ្យមានការព្រមានយ៉ាងស្រួចស្រាវពីប្រធានាធិបតីអាមេរិក និងបង្កឲ្យចិនខឹងសម្បារ។
យន្តហោះទម្លាក់គ្រាប់បែកបរមាណូហោះលើឧបទ្វីបកូរ៉េក្រោយកូរ៉េខាងជើងតេស្តមីស៊ីល
យន្តហោះទម្លាក់គ្រាប់បែកបរមាណូហោះលើឧបទ្វីបកូរ៉េក្រោយកូរ៉េខាងជើងតេស្តមីស៊ីល: យន្កហោះទម្លាក់គ្រាប់ B-1B របស់កងទ័ពអាកាសអាមេរិក បានហោះហើររំលងលើឧបទ្វីបកូរ៉េនៅថ្ងៃនេះ ជាសញ្ញាបង្ហាញនូវប្រតិកម្មដោយផ្ទាល់ទៅនឹងការសាកល្បងគ្រាប់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។
ចិនជំរុញកូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពបង្កភាពតានតឹងបន្ថែមទៀត
ចិនជំរុញកូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពបង្កភាពតានតឹងបន្ថែមទៀត: ប្រទេសចិន នៅថ្ងៃនេះ បានជំរុញទៅកូរ៉េខាងជើង ឲ្យគោរពទៅតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបញ្ឈប់ទង្វើទាំងឡាយណា ដែលអាចធ្វើឲ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង បន្ទាប់ពីរដ្ឋឯកោមួយនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីម្ដងទៀត។
ស្រីលង្កាលក់កំពង់ផែឲ្យក្រុមហ៊ុនចិនដើម្បីដោះបំណុលជំពាក់ចិន
ស្រីលង្កាលក់កំពង់ផែឲ្យក្រុមហ៊ុនចិនដើម្បីដោះបំណុលជំពាក់ចិន: ប្រទេសស្រីលង្កាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរកំពង់ផែ Hambantota នៅភាគខាងត្បូងប្រទេស ទៅឲ្យចិន ដោយមិនខ្វល់ទៅនឹងការជំទាស់ពីក្រុមបក្សប្រឆាំង ដែលទាមទារឲ្យនាំយកបញ្ហានេះទៅជជែកគ្នាក្នុងសភានោះឡើយ។
ក្រសួងណែនាំមន្ត្រីឲ្យទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់និងបិទច្រករបៀងតាមព្រំដែន
ក្រសួងណែនាំមន្ត្រីឲ្យទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់និងបិទច្រករបៀងតាមព្រំដែន: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រើនរំឭកដល់មន្ត្រីរបស់ខ្លួនឲ្យពិនិត្យនិងគ្រប់គ្រងលំហូរពលករឆ្លងដែនដោយខុសច្បាប់ឲ្យមានប្រសិទ្ធិភាពនិងបានអនុម័តឲ្យបិទច្រករបៀងនៅតាមព្រំដែនផង ដោយថាដើម្បីការពារកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់។
មេបក្សប្រឆាំង ជួបឯកអគ្គរដ្ឋទូតបារាំងថ្មី ពិភាក្សាបញ្ហានយោបាយ
មេបក្សប្រឆាំង ជួបឯកអគ្គរដ្ឋទូតបារាំងថ្មី ពិភាក្សាបញ្ហានយោបាយ: ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា ដោយថា លោកបានលើកឡើងពីស្ថានភាពនយោបាយ និង ការបោះឆ្នោតនៅកម្ពុជា។
បក្សកាន់អំណាចគំរាមបក្សប្រឆាំងពីឥទ្ធិពលច្បាប់គណបក្សនយោបាយថ្មី
បក្សកាន់អំណាចគំរាមបក្សប្រឆាំងពីឥទ្ធិពលច្បាប់គណបក្សនយោបាយថ្មី: បក្សកាន់អំណាចព្រមានទុកមុនពីឥទ្ធិពលច្បាប់គណបក្សនយោបាយថ្មី ដោយថាបក្សប្រឆាំងនឹងប្រឈមផលវិបាក នៅពេលច្បាប់នេះ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បើនៅតែបណ្តោយឲ្យលោក សម រង្ស៊ី និយាយរិះគន់រដ្ឋាភិបាល។
Subscribe to:
Posts (Atom)