Friday, 29 April 2016
អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទងនឹងករណីស្រីមុំ
អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទងនឹងករណីស្រីមុំ: អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។លោក នី ចរិយា ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថាលោកត្រូវបានកោះហៅឲ្យទៅអង្គភាពនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ នៅពេលសួរថាតើករណីលោកពាក់ព័ន្ធអ្វីដែរ លោក នី ចរិយា មានប្រសាសន៍ថា៖ “ខ្ញុំគ្មានដឹងរឿងអីទេ”។ លោកបានបដិសេធអត្ថាធិប្បាយអត្ថាធិប្បាយលើបញ្ហានេះ តែថាលោកនឹងទៅអង្គភាពតាមការកោះហៅ។
បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ
បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ: គណបក្សសង្គ្រោះជាតិបានវាយតម្លៃថាស្ថានការណ៍នយោបាយបច្ចុប្បន្ននេះស្ថិតក្នុង”សភាពធ្ងន់ធ្ងរ”និងគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ។នៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រយ៍របស់ខ្លួន ដោយបានផ្តោតទៅលើស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការសកម្មភាពរបស់គណបក្ស។
បក្សប្រឆាំងស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្របន្ថយកម្តៅនយោបាយ
បក្សប្រឆាំងស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្របន្ថយកម្តៅនយោបាយ: ណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថានាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តនិងមានការរឹតត្បិតអង្គការសង្គមស៊ីវិលនិងសហជីពតាមរយៈច្បាប់អង្គការ ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួន។
លោក ហ៊ុន សែន ថាកុំនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មុនសន្តិភាព
លោក ហ៊ុន សែន ថាកុំនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មុនសន្តិភាព: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកើតឡើងក្រោយប្រទេសមានសន្តិភាព ដោយលោកអំពាវនាវឲ្យយល់ដឹងពីតួនាទីអ្នកស្វែងរកនិងអ្នកការពារសន្តិភាព។ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែងថាត្រូវមើលសន្តិភាពមុននឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ដូច្នេះត្រូវមើលឃើញតួនាទីរក្សាសន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។
Subscribe to:
Posts (Atom)