Saturday, 29 October 2016
និយាយការពិតរំលឹកជាតិខ្មែរ ដោយ : ខេម រិន្ទ
បងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* នេះគឺជារូបភាពមួយដែលបង្ហាញឱ្យឃើញនូវ ស្ថាប័នជាតិ និង ស្ថាប័នអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ ដែលមានភារកិច្ច (កាតព្វកិច្ច) ក្នុងការជំរុញរុញច្រានឱ្យរដ្ឋាភិបាល ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស យួន - ចិន គោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យបានពេញលេញ និង ស្វែងរកក្រុមឃាតករពិត និង ក្រុមអ្នកពាក់ព័ន្ធពិតក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរទាំងអតីតកាល និង បច្ចុប្បន្នកាលយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។


រាជវាំងថៃបើកឲ្យមហាជនចូលថ្វាយបង្គំសពក្សត្រ ភូមិបុល អាដុលយ៉ាតេជ
រាជវាំងថៃបើកឲ្យមហាជនចូលថ្វាយបង្គំសពក្សត្រ ភូមិបុល អាដុលយ៉ាតេជ: ពលរដ្ឋថៃចំនួន ១ម៉ឺននាក់ នឹងត្រូវបានអនុញ្ញាតឲ្យចូលថ្វាយបង្គំសពព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ នៅអាសនៈដម្កល់សពនៅប្រាសាទតុសិត នៅរៀងរាល់ថ្ងៃ។ នេះដោយយោងតាមសេចក្ដីប្រកាសរបស់រាជវាំងថៃ ដែលត្រូវបានកាសែតបាងកក ប៉ុស្តិ៍ដកស្រង់យកមកចុះផ្សាយ។
អ្នកស្រី គ្លីនតុន ប្រឈមការស៊ើបអង្កេតពី FBI ឡើងវិញជុំវិញអ៊ីម៉ែលផ្ទាល់ខ្លួន
អ្នកស្រី គ្លីនតុន ប្រឈមការស៊ើបអង្កេតពី FBI ឡើងវិញជុំវិញអ៊ីម៉ែលផ្ទាល់ខ្លួន: ការិយាល័យស៊ើបអង្កេតសហព័ន្ធ បានបើកការស៊ើបអង្កេតទៅលើអ៊ីម៉ែលផ្ទាល់ខ្លួនរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន ខណៈដែលអ្នកស្រីកំពុងធ្វើយុទ្ធនាការចុងសប្ដាហ៍នេះ សម្រាប់រយៈពេល ១០ថ្ងៃចុងក្រោយនៃការប្រកួតប្រជែងតំណែងប្រមុខសេតវិមាន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Park កំពុងប្រឈមនឹងរឿងអាស្រូវអនុញ្ញាតឲ្យមិត្តភក្តិលូកលាន់កិច្ចការរដ្ឋ
អ្នកស្រី Park កំពុងប្រឈមនឹងរឿងអាស្រូវអនុញ្ញាតឲ្យមិត្តភក្តិលូកលាន់កិច្ចការរដ្ឋ: ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geu-Hye កាន់តែរងសម្ពាធខ្លាំងឡើងនៅថ្ងៃនេះ នៅមុនការតវ៉ាទ្រង់ទ្រាយធំមួយ ជុំវិញការទម្លាយថា អ្នកស្រីបានអនុញ្ញាតឲ្យមិត្តភក្តិម្នាក់ដែលមិនមានតំណែងក្នុងរដ្ឋាភិបាល លូកលាន់ក្នុងកិច្ចការរដ្ឋ។
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន២រូបដេញចេញពីបក្សដោយសារពុករលួយ: មន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តចិន២រូប ត្រូវបានបណ្តេញចេញពីតួនាទី និងបើកផ្លូវឲ្យមន្ត្រីជំនាញស៊ើបអង្កេតបន្ថែម បន្ទាប់ពីររកឃើញថាអ្នកទាំងពីរនោះជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយនៅក្នុងតំណែង។
Subscribe to:
Posts (Atom)
