Saturday, 28 January 2017

ប្រធានាធិបតី​អាមេរិក​បញ្ជា​ឲ្យ​កសាង​អំណាច​យោធា​ឡើង​វិញ

ប្រធានាធិបតី​អាមេរិក​បញ្ជា​ឲ្យ​កសាង​អំណាច​យោធា​ឡើង​វិញ: ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ ឲ្យ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​អ្វី​ដែល​លោក​ហៅ​ថា “ការ​កសាង​កម្លាំង​ទ័ព​ដ៏​អស្ចារ្យ​ឡើង​វិញ” ដោយ​សន្យា​ផ្ដល់​យន្តហោះ​ចម្បាំង​ នាវា​ចម្បាំង​ថ្មីៗ និង​ធន​ធាន​បន្ថែម​ទៀត​សម្រាប់​កង​ទ័ព

ប្រធានាធិបតី​អាមេរិក​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់ពលរដ្ឋ​ប្រទេស​មូស្លីម​ចំនួន​៧

ប្រធានាធិបតី​អាមេរិក​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់ពលរដ្ឋ​ប្រទេស​មូស្លីម​ចំនួន​៧: ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បញ្ជា​ថ្មី​មួយ នៅ​ថ្ងៃ​នេះ ដោយ​បាន​ផ្អាក​រាល់​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​អស់ និង​បាន​ដាក់​វិធានការ​គ្រប់​គ្រង​ថ្មី​ដ៏​តឹង​រឹង ទៅ​លើ​អ្នក​ដំណើរ​មក​ពី​បណ្ដា​ប្រទេស​មូស្លីម​ចំនួន ៧

អាមេរិកកំណត់ពន្ធនាំចូលពីម៉ិចស៊ិក​២០%ដើម្បីយកសាងសង់ជញ្ជាំងព្រំដែន​

អាមេរិកកំណត់ពន្ធនាំចូលពីម៉ិចស៊ិក​២០%ដើម្បីយកសាងសង់ជញ្ជាំងព្រំដែន​: សេតវិមានរបស់អាមេរិក​បានប្រកាស​ថា អាចនឹងកំណត់យកតម្លៃពន្ធនាំចូលទំនិញពីម៉ិចស៊ិកក្នុងការនាំចូល ចំនួន​២០% ដើម្បីយកឲ្យជួយចេញការចំណាយលើគម្រោង​សាងសង់ជញ្ជាំងតាមព្រំដែន ដែលមន្ត្រីអាមេរិកបញ្ជាក់ថានេះ ជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនទៀត។​

ម៉ិចស៊ិកបញ្ជាក់ជំហរមិន​ចរចាជាមួយអាមេរិក​ករណីសាងសង់ជញ្ជាំងព្រំដែន​ទេ

ម៉ិចស៊ិកបញ្ជាក់ជំហរមិន​ចរចាជាមួយអាមេរិក​ករណីសាងសង់ជញ្ជាំងព្រំដែន​ទេ: រដ្ឋមន្ត្រីការបរទេសរបស់ម៉ិចស៊ិក​បញ្ជាក់ជំហរថា ពួកគេមិនចរចាជាមួយអាមេរិក ករណី​ការចំណាយលើការសាងសង់ជញ្ជាំងតាមព្រំដែននោះទេ គឺមានការពិភាក្សាតែលើចំណុចពង្រឹងចំណងទាក់ទង ក្នុងនាមប្រទេសជិតខាងគ្នាតែប៉ុណ្ណោះ។​

ពលករ​បរទេស​នៅ​ជប៉ុន​កើន​ដល់​ជាង​១​លាន​នាក់​ជា​លើក​ដំបូង

ពលករ​បរទេស​នៅ​ជប៉ុន​កើន​ដល់​ជាង​១​លាន​នាក់​ជា​លើក​ដំបូង: ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ចំនួន​ពលករ​បរទេស​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​កើន​ឡើង​ដល់​ទៅ​ចំនួន​ ១​លាន​នាក់ ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​មុន ខណៈ​ប្រទេស​កំពុង​ខ្វះ​ខាត​កម្លាំង​ពលកម្ម​មួយ​នេះ ព្យាយាម​ស្វែង​រក​ពលករ​ជប៉ុន​ឲ្យ​បាន​គ្រប់​គ្រាន់។

បក្សប្រឆាំងម៉ិចស៊ិកមានបំណងប្តឹងទៅUNករណី ត្រាំ កសាងជញ្ជាំងតាមព្រំដែន​

បក្សប្រឆាំងម៉ិចស៊ិកមានបំណងប្តឹងទៅUNករណី ត្រាំ កសាងជញ្ជាំងតាមព្រំដែន​: មេដឹកនាំបក្សប្រឆាំងនៅម៉ិចស៊ិកជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ​ ប្រឆាំងរដ្ឋាភិបាល​អាមេរិក​ដឹកនាំដោយលោក ត្រាំ ដែលរៀបចំការសាងសង់ជញ្ជាំងតាមព្រំដែននៃប្រទេសទាំងពីរ ដែលរក្សាឲ្យប្រទេសម៉ិកស៊ិកក្លាយជាកន្លែងរក្សាទុកជនអន្តោប្រវេសន៍ខុសច្បាប់។​

រដ្ឋាភិបាល បំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់

រដ្ឋាភិបាល បំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបំពាក់មេដាយឲ្យទាហ៊ានវៀតណាមជាច្រើននាក់ទៀត ដោយថាពួកគេបានជួយបំពាក់បំប៉ន និងបណ្ដុះបណ្ដាលកងយោធាកម្ពុជា​កាលពីកន្លងមក។