Saturday, 27 May 2017
តារាល្បីរបស់អាមេរិកគ្រោងវិលទៅសម្តែងនៅManchesterកន្លែងវាយប្រហារម្តងទៀត
តារាល្បីរបស់អាមេរិកគ្រោងវិលទៅសម្តែងនៅManchesterកន្លែងវាយប្រហារម្តងទៀត: តារាចម្រៀង និង សម្តែងល្បីរបស់អាមេរិកនាង Ariana Grandeថ្លែងថា នាងមានគម្រោងទៅសម្តែងនៅទីក្រុង Manchesterនៃប្រទេសអង់គ្លេសម្តងទៀត ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយសារការវាយប្រហារនៅកន្លែងប្រគំតន្ត្រីកាលពីថ្ងៃចន្ទ
អូស្ត្រាលីថា US កំពុងបារម្មខ្លាំងការប្រកួតប្រជែងនុយក្លេអ៊ែនៅអាស៊ីប៉ាស៊ីភិច
អូស្ត្រាលីថា US កំពុងបារម្មខ្លាំងការប្រកួតប្រជែងនុយក្លេអ៊ែនៅអាស៊ីប៉ាស៊ីភិច: រដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី លើកឡើងថា ពេលនេះសហរដ្ឋអាមេរិកកំពុងមានការភ័យខ្លាច ចំពោះការប្រណាំងប្រជែងលើអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលបច្ចុប្បន្នកំពុងតែបង្កឡើងដោយរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។
ហ្វីលីពីនរកឃើញជនបរទេសកំពុងចួលរួម IS នៅភាគខាងត្បូង
ហ្វីលីពីនរកឃើញជនបរទេសកំពុងចួលរួម IS នៅភាគខាងត្បូង: មេបញ្ជាការកងទ័ពរបស់ហ្វីលីពីនអះអាងនៅថ្ងៃសុក្រនេះថា ជនបរទេសផ្សេងរួមទាំងជនជាតិ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីផងកំពុងធ្វើសកម្មភាពជាមួយក្រុម IS ហើយបើកការវាយប្រហារជាមួយ កម្លាំងទាហានហ្វីលីពីននៅក្នុងទីក្រុង Marawi នៅកោះមីនដាណាវ។
សមយុទ្ធនៅតៃវ៉ាន់រៀនរបៀបទប់ទល់ការឈ្លានពានពីចិន
សមយុទ្ធនៅតៃវ៉ាន់រៀនរបៀបទប់ទល់ការឈ្លានពានពីចិន: តៃវ៉ាន់រៀបចំធ្វើសមយុទ្ធដោយរៀនពីវិធីសាស្ត្រក្នុងការត្រៀមទប់ទល់ជាមួយចិនករណីមានការឈ្លានពានកើតឡើង ដោយឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង។
លោក ឈាង វុន ចោទអាមេរិកថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាល
លោក ឈាង វុន ចោទអាមេរិកថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាល: មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនលើកឡើងថា មានមនុស្ស និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកំពុងចូលរួមក្នុងចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយថា ពួកគេមានការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ទូតអាមេរិកបដិសេធការចោទរបស់លោក ឈាង វុន ដែលថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌
ទូតអាមេរិកបដិសេធការចោទរបស់លោក ឈាង វុន ដែលថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌: ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) បានច្រាលចោលការចោទប្រកាន់របស់មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាម្នាក់ ដែលថា សហរដ្ឋមេរិកជាអ្នកនៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
លោកហ៊ុន សែន៖យើងមិនអាចជឿលើបក្សតូចៗដែលមិនបានកសាងអ្វីសម្រាប់ប្រទេស
លោកហ៊ុន សែន៖យើងមិនអាចជឿលើបក្សតូចៗដែលមិនបានកសាងអ្វីសម្រាប់ប្រទេស: លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំណាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿ លើគណបក្សតូចៗ ដែលលោកថា បានតែសន្យាហើយមិនបានធ្វើអ្វីទាំងអស់សម្រាប់ប្រទេសជាតិនោះទេ
Subscribe to:
Posts (Atom)