Sunday, 11 June 2017
វេបសាយរបស់នាយករដ្ឋមន្រ្តីត្រូវគេលួចចូលវាយប្រហារសាជាថ្មី
វេបសាយរបស់នាយករដ្ឋមន្រ្តីត្រូវគេលួចចូលវាយប្រហារសាជាថ្មី: វេបសាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន(www.samdechhunsen.gov.kh)ត្រូវបានគេលួចចូល(Hack)ជាលើកទីពីរ។រហូតមកដល់ពេលនេះ វេបសាយនេះមិនដំណើរការនោះទេ។ វីអូឌីមិនទាន់អាចទាក់ទងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដើម្បីសុំការបកស្រាយបាននៅឡើយទេ។
អ្នកស្រី ថេរ៉ាសា ម៉េយ៍ ប្ដេជ្ញានាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្រោយការបោះឆ្នោត
អ្នកស្រី ថេរ៉ាសា ម៉េយ៍ ប្ដេជ្ញានាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្រោយការបោះឆ្នោត: ឡោមព័ទ្ធទៅដោយអំពើហឹង្សាភេរវកម្មដែលជំរុញឲ្យមានការអំពាវនាវឲ្យអ្នកស្រីលាលែងពីតំណែងនោះ នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ នៅថ្ងៃនេះបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយរបស់អង់គ្លេស និងដឹកនាំប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប។
អាមេរិករួមដៃជាមួយហ្វីលីពីនកម្ចាត់ពួកបះបោរនៅភាគខាងត្បូង
អាមេរិករួមដៃជាមួយហ្វីលីពីនកម្ចាត់ពួកបះបោរនៅភាគខាងត្បូង: កងកម្លាំងពិសេសរបស់អាមេរិក បានចូលរួមប្រយុទ្ធជាមួយកងទ័ពហ្វីលីពីន កម្ទេចពួកបះបោរដែលបានកាន់កាប់ទីក្រុងម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
អឺរ៉ុបបារម្ភខ្លាចផែនការចាកចេញរបស់អង់គ្លេសពន្យារពេល ក្រោយការបោះឆ្នោត
អឺរ៉ុបបារម្ភខ្លាចផែនការចាកចេញរបស់អង់គ្លេសពន្យារពេល ក្រោយការបោះឆ្នោត: មេដឹកនាំសហភាពអឺរ៉ុប ព្រួយបារម្ភថា ការបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភារបស់នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ អាចបង្កឲ្យគម្រោងចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស អាចនឹងបរាជ័យ ដែលការចរចារសម្រាប់ការចាកចេញនេះ គ្រោងចាប់ផ្ដើមនៅខែនេះ ដែលនឹងនាំផ្លូវអង់គ្លេស ឲ្យចាកចេញពីសហភាពអឺរ៉ុបនៅខែមីនា ឆ្នាំ២០១៩ខាងមុខ។
ជប៉ុនធ្វើច្បាប់បញ្ជាក់ពីអំណាចព្រះចៅអធិរាជរយៈពេល២០០ឆ្នាំទៀត
ជប៉ុនធ្វើច្បាប់បញ្ជាក់ពីអំណាចព្រះចៅអធិរាជរយៈពេល២០០ឆ្នាំទៀត: សភារបស់ជប៉ុនបានអនុម័តច្បាប់មួយនៅថ្ងៃសុក្រនេះ បានបញ្ជាក់ពីដំណើរទៅមុខទៀត ពេលមានការលាឈប់សករាជរបស់ព្រះចៅអធិរាជ Akihito ហើយនឹងមានសករាជថ្មីនៃព្រះចៅអធិរាជជាង ២០០ឆ្នាំឬ ២សតវត្សបន្តនៅក្នុងប្រទេសជប៉ុន។
គណបក្សប្រជាជនប្រកាសថាឈ្នះ ខណៈ គ.ជ.ប មិនទាន់ចេញលទ្ធផល
គណបក្សប្រជាជនប្រកាសថាឈ្នះ ខណៈ គ.ជ.ប មិនទាន់ចេញលទ្ធផល: គណបក្សប្រជានកម្ពុជាអះអាងថាខ្លួនឈ្នះការបោះឆ្នោតឃុំ-សង្កាត់ «ដ៏ធំធេង» បើទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ។
បក្សកាន់អំណាចបំភ្លឺថាមន្ត្រីឃុំសង្កាត់ដែលធ្លាក់ឆ្នោត មិនត្រូវផ្តល់តំណែងក្នុងជួររដ្ឋាភិបាលទេ
បក្សកាន់អំណាចបំភ្លឺថាមន្ត្រីឃុំសង្កាត់ដែលធ្លាក់ឆ្នោត មិនត្រូវផ្តល់តំណែងក្នុងជួររដ្ឋាភិបាលទេ: គណបក្សកាន់អំណាចបានបំភ្លឺថា គ្មានគម្រោងយកមន្ត្រីឃុំសង្កាត់របស់ខ្លួនដែលធ្លាក់ឆ្នោត មកធ្វើជំនួយការឬទីប្រឹក្សាមន្ត្រីរដ្ឋាភិបាល ដូចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះទេ ដោយចាត់ទុកថា ការលើកឡើងបែបនោះថា ជារឿងមិនពិត។
Subscribe to:
Posts (Atom)