Friday 9 August 2013

និយាយការពិតរំលឹកជាតិខែ្មរ

ល្ខោននយោបាយ(សង្គ្រោះជាតិ)របស់ពួកគេមិនទាន់ចប់ទេ: ដោយ: ខេម រិន្ទ : មកទល់់និងពេលនេះ លោក សម រង្សីដែលជាអ្នកដឹកនាំ(នៅសល់តែឈ្មោះ) របស់ គណបក្ស(សង្រ្គោះជាតិ) ដែលបានក្លាយទៅជាគណបក្ស(សង្គ្រោះជាតិយួន)ឬ គណបក្ស( ចាញ់ ) ក្នុងការបោះ ឆ្ន្នោតជាតិនាថ្ងៃទី 28 ខែ កក្កដា រួចទៅហើយនោះ បាន និង កំពុងធើ្វសកម្មភាពតាមមធ្យោបាយ ( ប្រជាភិថុត ) ដោយត្រង់់ៗតាម(បង្គាប់់បញ្ជា)របស់អតីត (ចៅហ្វាយនាយចាស់)ដែលមានឈ្មោះថា ( ហ៊ុន សែន ) ហើយនិង កំពុងតែក្លាយទៅជា (ចៅហ្វាយនាយជាថី្ម) ម្តងទៀតក្នុងអាណតិ្តបប្រាំឆ្នាំខាងមុខនេះ ដើរស្រែកបង្វក់បង្វឹល ( ស្មារតីស្នេហាជាតិ ) របស់ប្រជាជាតិខែ្មរយើង ដែលកំពុង មានសន្ទុះនៃសេចកី្ដក្លាហានក្នុងការក្រោក ឡើងធើ្វ ការតស៊ូដើម្បីឲ្យមានការផ្លាស់ប្តូរអ្នកដឹកនាំប្រទេសនាពេលអនាគត ។ ជាការពិតការដែលលោក សម រង្សី កំពុងតែធ្វើសកម្មភាពនាបច្ចុប្បន្នកាលនេះគឺ គ្រាន់តែជាការទប់ស្កាត់ មិនឲ្យមានភាពច្របូកច្របល់ក្នុងសង្គម តែប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យពួកគេធ្វើ ការ បែងចែក(អំណាច និង លាភសការៈ)គ្នាដោយគ្មានឧបស័គ្គមករារាំង ។ លទ្ធផលនៃការបោះឆ្នោតលើកនេះក៏បានចេញរួច មកហើយ គឺ CPP=68 កៅអី- CNRP=55កៅអី នេះគឺជាលទ្ធផលពិតដែលពួកគេ ( CPPនិងCNRP) ព្រមចែកគ្នា ដើម្បី បព្ចាប់ភាពមិន ប្រក្រតី នៃការបោះឆ្នោតជាតិខែ្មរលើកយើងនេះ គឺបានន័យថា (នាយករដ្ឋមន្ត្រី) នៃប្រទេសខែ្មរក្នុងអាណត្ដិប្រាំឆ្នាំខាង មុខនេះគឺ ( ហ៊ុន សែន ) យ៉ាងពិតប្រាកដ មិនមែន ( សម រង្សី ) ទេ ។ អ្វីដែលលោក សម រង្សី និង អាយ៉ងកញ្ជះ(ចិន-យួន)កំពុងនិងធ្វើនេះគឺវាគ្រាន់តែជា (ឆាកមួយ)ក្នុង(ល្ខោននយោបាយសង្គ្រោះជាតិ)របស់ពួកគេតែប៉ុណ្ណោះវាពិតជាគ្មានការ(ផ្លាស់់ប្តូរ)អី្វដល់ ប្រជា ជាតិ និង មាតុភូមិ កម្ពុជា យើងឡើយ រួមទាំងការបង្កើតគណះកម្មការចម្រុះដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រ តីនៃការបោះឆ្នោតដែលមានតំណាងមកពី គណបក្សឈ្នះ (ប្រជាជនកម្ពុជា) គណបក្សចាញ់ (សង្គ្រោះជាតិ) និង គ.ជ.ប.កាលពីថៃ្ងទី 3 ខែ សីហា ម្សឹលម៉ិញនេះ ផងដែរ ។ ទោះបីជាពួកគេទាំងបីក្រុមបានប្រកាសថា(បរាជ័យ)នៅក្រោយការជជែក(ចរចារ)គ្នានោះហើយកី្ដក៏(លទ្ធផល)ពិតគឺវាស្ថិតនៅថ្ងៃនោះឯង គឺ ទេព នីថា បាននិយាយបញ្ជាក់ហើយថា៖ គណបក្ស ទាំងពីរបានសម្ដែងនូវ សុឆន្ទះត្រង់ទៅត្រង់មកហើយចុងក្រោយបានឯកភាពគ្នានៅលើបញ្ហាពីរ គឺទី1បានឯក ភាពគ្នាក្នុងការបង្កើតនូវ ( គណកម្មការចមម្រុះមួយដែលមាន គ.ជ.ប និងតំណាងខាងគណបក្សទាំងពីរ) ហើយ ទី2 ( គណកម្មការ ចម្រុះ នេះនិងធើ្វការពិភាក្សាគ្នានៅពេលខាងមុខនេះអំពីអាណត្តិនិងភារកិច្ចរបស់ខ្លួនដែល ត្រូវអនុវត្ត។ ( នេះជាបញ្ហាពីរដែលយើងសម្រេចបាននៅក្នុងការប្រជុំលើកនេះ) ។ ដូច្នេះវាពិតជាមានកិច្ចពិភាក្សា(ចរចារ)ជាលើកទី2 ទី3ឬទី4ជាបន្ដបន្ទាប់ដោយ គ្រាន់តែបើកឲ្យមាន អង្គការសង្គមស៊ីវីលមួយចំនួនដែលជិតស្និតនិងcpp ចូលរួម ឬអាចបើកជាចំហឲ្យមាន អ្នកសងេ្កតការអន្តរជាតិចូលរួមក្នុងការ( ជជែក-ចរចារ ) គ្នាទៅតាមឆន្ទះឬតាមសេចក្ដីត្រូវការរបស់ប្រជាជាតិ ខែ្មរយើងដែលចង់បាន ។ ព្រោះថាក្នុងរយះពេលតែ 12 ឬ 20 ថ្ងៃក្រោយថ្ងៃបោះឆ្នោតពួកគេអាចធើ្វនៅអី្វៗ ទាំងអស់បានគឺធើ្វពី(ខុសទៅជាត្រូវ)ធើ្វពី (ខ្មៅ ទៅជា ស)យ៉ាងងាយស្រួលជាទីបំផុត ដោយមិនចាំាំបាច់់ខ្លាច ញញើតក្នុងការត្រួតពិនិត្យអី្វទាំងអស់ ។ បន្ទាប់ពីនេះពួកគេអាចនិងបើកឲ្យមាន(បាតុកម្ម)ឬ(មហាបាតុកម្ម)តាមគំរោង របស់ពួកគេដែលគេអាច(គ្រប់គ្រង)បាននៅមុនការបើកសម័យ(ប្រជុំសភា)ដើម្បី(លុបលាង)នូវកំហឹងឈឺចាប់ របស់(ម្ចាស់ឆ្នោត)ដែលជាយុវជន(សង្គ្រោះជាតិ)ហើយកំពុងត្រូវការ(ការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ) នឹងដើម្បី (លាងសំអាត)នូវមន្ទឹលសង្ស័យទាំងឡាយទាំងពួងពីសំណាក់ប្រជាជាតិ និង អន្ដរជាតិ មកលើការបោះឆ្នោត ជាតិលើកនេះ ។ ខ្ញុំ ខេម រិន្ទ មើលឃើញយ៉ាងច្បាស់ថាការបោះឆ្នោតលើកនេះគឺពិតជាគ្មាន ការ(ផ្លាស់ប្តូរ)អី្វសម្រាប់(ជាតិនិងមាតុភូមិ)កម្ពុជាយើងទេ ប៉ុនែ្ដវាបែទៅជាការ ( បំផ្លិចបំផ្លាញជាតិ )( ក្បត់ជាតិ ) ពីសំណាក់ ( អ្នកនយោបាយ) ខែ្មរយើងដែលកំពុងអួតអាងយ៉ាងឥតអៀន ខ្មាស់ ថាខ្លួនកំពុង(សង្គ្រោះជាតិ) ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា នៅទីបំផុតពួកគេគណបក្សដែល ( ចាញ់ ) ឆ្នោត បក្ស (សង្គ្រោះជាតិ) ក៏និង( ត្មុលក្បាល)ដណ្តើមគ្នាចូលប្រជុំ(សភា )នៅពេលមានប្រកាសឲ្យបើក( រដ្ឋសភា )ពី សំណាក់ នរោត្ដម សីហមុនី ។ ហើយនេះគឺជាយុទ្ធវិធី( កៀងក្របីបញ្ចូលក្រោល ) ដើម្បីចាប់់ (ខ្លុះ) ម្ដងមួយៗ តាមរបៀប( យុទ្ធសាស្ដ្រសាមកុក )ដែលមានអ្នកធើ្វការវិភាគមួយចំនួនគិតថាបាន( បរាជ័យ ) ហើយនោះ ។ សូមរំលឹកថា លោក សម រង្សី រហូតមកដល់សព្វថៃ្ង នេះ ខ្លួនគាត់់ផ្ទាល់់ អត់់ មានអំណាចចាត់ចែងកិច្ចការអ្វីទាំងអស់់នៅក្នុងគណបក្ស( សង្គ្រោះជាតិ )ហ្នឹង ព្រោះថាអំណាចទាំងអស់បាន ធ្លាក់ទៅលើកណ្ដាប់ដៃ របស់លោក កឹម សុខា ដែលជា(អាយ៉ង)របស់អាយ៉ងខ្ញុំកញ្ជះបរទេស ចិន-យួន (ហ៊ុន សែន )ចាប់់តាំងពីថៃ្ងបង្កើតគណបក្ស ( សង្គ្រោះជាតិ )នោះមកម៉្លេះ ។ ក្រុមលោក ហ៊ុន សែនកំពុងដើរទៅតាម(គន្លងចាស់់)របស់ខ្មោច ប៉ុល ពត- ចំណែកក្រុមលោកសម រង្សី ក៏កំពុងដើរទៅតាម(គន្លងចាស់់)របស់ នរោត្ដម ឫណរិទិ្ធ នោះដែរ ស៊ូស្លាប់ខ្លួន មិនអោយស្លាប់ជាតិ មិនក្បត់ជាតិ ក្បត់ប្រជាជន មិនលោភលន់ នឹងអំណាច មិនខ្លបខ្លាច មិនចុះចាញ់ ។ ធើ្វនៅថៃ្ងទី 04 ខែ សីហា ឆ្នាំ2013

No comments:

Post a Comment