Thursday, 23 January 2014
នយោបាយ ( កំសាក និង ចោលម្សៀត ) របស់ សម រង្សី
ដោយ : ខេម រិន្ទ :
នយោបាយ ( កំសាក និង ចោលម្សៀត ) របស់ សម រង្សី នាពេលនេះហ្នឹងគឺ មិន ( ខុសផ្លែក ) ពីនយោបាយ ( កាំបិតចិតដងឯង ) របស់ស្ដេច កម្មុយនិស្ដ ( នរោត្ដម សីហនុ ) កាលពីឆ្នាំ 1993 នោះឡើយ ។
បុគ្គលទាំងពីរនាក់នេះធ្វើនយោបាយដើម្បីតែ ( ខ្លួនរស់ ) ព្រោះតែការ ( ទល់ច្រក ) ដោយមិនបានគិតថា ( ការរស់ ) របស់ខ្លួនហ្នឹងបានធ្វើឲ្យ ( ជាតិ និង មាតុភូមិ យើង ( ធ្លាក់ទៅក្នុងជ្រោះមហន្ដរាយ ) បែបណានោះទេ
សរុបសេចកី្តទៅគឺ ៖
1 - បើគ្មានស្ដេច កម្មុយនិស្ដ នរោត្តម សីហនុ ដែលជាស្តេច ( ក្បត់ជាតិ )នាឆាំ្ន 1993 ទេនោះ នោះគឺពិតជាគ្មាន ( នាយករដ្ឋមន្រី្ដ ) ខ្មែរឈ្មោះ ( ហ៊ុន សែន ) រហូតមកទល់នឹងពេលនេះទេ ។
2 - បើគ្មាន សម រង្សី និង គណបក្ស សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតនាថៃ្ងទី 28 ខែ កក្កដា ឆ្នាំ 2013 កន្លង មកនេះទេ នោះគឺពិតជាគ្មាន ( នាយករដ្ឋមន្ដ្រី ) ខ្មែរឈ្មោះ ( ហ៊ុន សែន ) នាអាណតិ្តប្រាំឆ្នាំ ឬ ដប់ឆ្នាំ ឬ........???
ដោយស្របច្បាប់បានទេ ។
អ្វីដែល សម រង្សី និង បរិវារ៍ បាន ( ព្យាយាម ) និយាយប្រកូកប្រកាសថាប្រទេសខែ្មរយើងកំពុងមាន ( បញ្ហា ) ផ្នែកនយោបាយ ឬ ( ការជាប់គាំងផែ្នកនយោបាយ ) ។ល។ និង ។ល។ គឺរឿងទាំងអស់ ហ្នឹង វាគ្រាន់តែជាការ ( បំភើ្លស ) ការពិត ដើម្បី ( ទាក់ទាញអារម្មណ៍ ) ជាតិ និង អន្តរជាតិ ឲ្យនៅ ( ចងចាំ ) ថា នៅក្នុងស្រុកខែ្មរ យើង ហ្នឹងនៅមានគណបក្សប្រឆាំង ( បង្គ្រប់កិច្ច ) មួយដែរ ។
សូមប្រជាជាតិខ្មែរយើងតាមឲ្យទាន់នូវ ( ជម្រៅនយោបាយ ) ក្នុងប្រទេសកម្ពុជាយើងដែលកំពុង ( ចាត់ចែង និង បែងចែក ) ដោយរដ្ឋាភិបាលកម្មុយនិស្ត ( ចិន និង យួន ) គឺមិនមែន ( ហ៊ុន សែន និង សម រង្សី ) ទេ ។
ចំណែក សម រង្សី ហ្នឹង កំពុងតែ ( ជីករណ្ដៅ ) យ៉ាងជ្រៅដើម្បី ( កប់ ) ខ្លួនឯង ព្រោះតែ ដំណើរនយោបាយ ដ៍គម្រក ( កំសាក និង ចោលម្សៀត ) របស់ ( ក្រុម ) គាត់ហ្នឹង ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment