Sunday, 17 August 2014
តើយើងគួរធ្វើត្រឹមតែទាមទាឲ្យយួនសុំទោសឬ..... ?
ដោយ : ខេម រិន្ទ . ជនរួមជាតិ រួមឈាម និង រួមទុក្ខ ខែ្មរទាំងអស់ត្រូវតែតាមឲ្យទាន់នូវគំនិត របស់អ្នកនយោបាយខែ្មរដែលពោរពេញទៅដោយអំពើបោកប្រាស ។រឿងទឹកដីកម្ពុជាក្រោមគឺជា(បញ្ហាជាតិ)ដែលជាតិខែ្មរទាំងមូលត្រូវតែរួួបរួមគ្នាដើម្បីដោះស្រាយព្រោះទីកន្លែងនោះបានស្ថិិតនៅក្រោមការគ្រប់់គ្រង់របស់់យួនជាច្រើនទសវត្សរ៍មកហើយ ហើយជាប្រវត្តិសាស្ត្រនោះគឺមានស្តេច ( ក្បត់់ជាតិ ) របស់ខ្មែរយើងក្នុងត្រកូល ( នរោត្ដម ) ចំនួនពីរអង្គ (1)- នរោត្ដម សីហនុ (2)- នរោត្តម សីហមុនី ដែលបានចុះ ( ហត្ថលេខា ) ប្រគល់ដែនដីនោះដោយខុសច្បាប់ ( ក្បត់និងឆន្ទះរាស្ដ្រ និង ក្បត់ជាតិខែ្មរ ) ឲ្យទៅយួួនដែលជាហេតុបណ្ដាលយួនមានសំអាងថា ( កម្ពុជាក្រោម) គឺជាដែនដីរបស់់គេដោយស្របច្បាប់ ។
ដូច្នេះដើម្បីទាមទាឲ្យបានមកវិញនូវដែនដីីដែលបានបាត់បង់ទៅហើយនោះគឺ មិនមែនគ្រាន់តែទាមទាឲ្យយួនសុំទោសរឿងប្រវត្ដិសាស្ដ្រតែប៉ុណ្ណោះទេ ។
បើយើងធ្វើត្រឹមតែឲ្យយួនសុំទោសនោះគឺគ្មានប្រយោជន៍អ្វីដល់ប្រជាជាតិខ្មែរក្រោម និង ខ្មែរកណ្ដាលយើងទេ ប៉ុន្តែវាគ្រាន់តែជាការបង្កើតស្ថានការណ៍ស្នេហាជាតិមួយរបស់ សម រង្សី - កឹម សុខា និងបក្ខពួកបរិវារ៍នៃគណបក្ស ( សាងគ្រោះជាតិ ) ដែលបានចូលទៅសង្រ្គោះចោរ និង កំពុងតែបន្ដទៅសង្គ្រោះយួន តែប៉ុណ្ណោះ ។
សួរថា តើពួួកគេធ្វើរបៀបនេះមានវត្ថុបំណងអ្វី ?
ចម្លើយគឺ ៖
(1)- ដើម្បីបិទបាំងនូវអំពើ ( ក្បត់ឆន្ទះរាស្ដ្រ និង ក្បត់ជាតិ ) របស់ពួកគេកន្លងមក ។
(2)- ដើម្បីសម្តែងថាពួកគេជាអ្នកស្នេហាជាតិ ។
(3)- ដើម្បីប្រលោមអូសទាញ និងទាក់ទាញយកកម្លាំងប្រជារាស្ត្រខ្មែរដែលជាម្ចាស់ឆ្នោតហើយកំពុង(ខឹងខកចិត្តនិងអាក់អន់ស្រពន់ចិត្ដ)និងក្រុមបក្សដែលខ្លួនបានផ្តល់ក្តីសង្ឃឹម ផ្តល់សេចក្ដី ទុកចិត្ដ ផ្តល់សន្លឹកឆ្នោត និង ផ្តល់អំណាច កន្លងមកឲ្យត្រឡប់មកគាំទ្រនូវអំពើ ( ក្បត់ ) របស់ក្រុមខ្ល្លួនជាថ្មីម្ត្តងទៀតតែប៉ុណ្ណោះ ។
សូមជម្រាបថា ដ៍រាបណាប្រទេសខ្មែរយើងនៅបន្ដគ្រប់គ្រងដោយអ្នកនយោបាយដែលជា ( អាយ៉ងខ្ញុំកញ្ជះ )យួន ដូចសព្វថ្ងៃនេះគឺគ្មានឱកាសសម្រាប់ខ្មែរយើងដើម្បីរំដោះទឹកដីកម្ពុជាក្រោមឡើយ សូូម្បីតែកម្ពុជាកណ្ដាលហ្នឹងក៏ពិបាកនឹងរក្សាឲ្យបានគង់វង្សបានដែរ ។
ដូច្នេះ សូម សម រង្សី និង កឹម សុខា ព្រមទាំងបក្ខពួកក្រុមគណបក្សសាងគ្រោះជាតិ សង្រ្គោះចោរ និង សង្គ្រោះយួន អើយ ពួកអ្នកឯងល្មមឈប់យក ( ឈាម ) ប្រជារាស្ដ្រខែ្មរដែលកំពុងរងទុក្ខវេទនាមកលាងសំអាតនូវអំពើ ( ក្បត់ឆន្ទះរាស្ដ្រ និង ក្បត់ជាតិ )
របស់ពួកខ្លួនតទៅទៀតទៅ វាអាក្រក់មើល និង អាក្រក់ស្ដាប់ខ្លាំងណាស់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment