Sunday, 7 September 2014
ដោយ : ខេម រិន្ទ . និយាយការពិិតរំលឹកជាតិខ្មែរ
. ជនរួមជាតិ រួមឈាម និង រួមទុក្ខ ខ្មែរទាំងអស់មេត្តាជ្រាប និង តាមឲ្យទាន់នូវ ( គំនិត និង សកម្មភាព ) របស់អ្នកនយោបាយខ្មែរ ដែលពោរពេញទៅដោយការបោកប្រាស់ ។
. បន្ទាប់ពី សម រង្សី និង កឹម សុខា សម្រេចដឹកនាំបក្ខពួកបរិវារ៍ដែលជាតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ ព្រមចុះចាញ់ ហើយព្រមចុះចូល ទៅសង្រ្គោះចោរ និង សង្រ្គោះយួនដើម្បីបន្ដសិទ្ធិ បន្ដអំណាច ដោយស្របច្បាប់ប្រាំឆ្នាំទៅមុខទៀតឲ្យពួក ( ឧក្រិដ្ឋជន ) ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះយួន ដោយ ( ក្បត់និងឆន្ទះរាស្ដ្រ ) ដែលត្រូវការកំចាត់ឲ្យផុតពូជនូវ ( របបផ្តាច់ការ ) ក្នុងប្រទេសខ្មែរយើង ។
. ឥឡូវនេះពួកគេមានឈ្មោះថាជាពួក (ក្បត់និងឆន្ទះរាស្ដ្រ ) ចំណែកគណបក្សសង្គ្រោះជាតិនោះ ក៏បានក្លាយទៅជាគណបក្ស
( សាងគ្រោះឲ្យជាតិ ) ក្រោយពីបានទៅសង្គ្រោះចោរ និង សង្រ្គោះយួន រួចមក ។
. ក្នុងបច្ចុប្បន្ននេះពួកគេកំពុងតែ ( ភ័យព្រួយ ) យ៉ាងខ្លាំងទៅនិងអនាគតរបស់ពួកគេថានឹងបាត់បង់អ្នកគាំទ្ររហូត មានជោគវាសនាដូច ( FUNCINPEC ) ឬយ៉ាងណា..... ? ។
. ដូច្នេះហើយទើបយើងឃើញមាន ( បាតុកម្មមួយ ) នាពេលកន្លងមកនៅមុខ (ស្ថានទូតយួន) នាពេលកន្លងមក ប៉ុនែ្ដត្រូវបានបឈ្ឃប់ទៅវិញក្រោយពីជួបជាមួយអាយ៉ងកញ្ជះយួន ហោ ណាំហុង រួចមក គឺដូចដើមអញ្ចឹង ធ្វើឈប់ ឈប់ធើ្វ ដោយគ្មានលទ្ធផល ហើយមកដល់ពេលនេះយើងឃើញ យើងឮ ជាថី្មម្តងទៀតថាប៉ុន្មានថៃ្ងខាងមុខនេះពួកគេនឹងធើ្វបាតុកម្មជាថ្ម្មី ។
. ចំណែក កឹម សុខា ឬ ( កឹម សោកា ) និង បក្ខពួកបរិវារ៍ មួយចំនួនបានបន្ដធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ដ្រ នៅតាមបណ្ដាខែត្រមួយចំនួននាពេលនេះគឺជាយុទ្ធវិធីដើម្បី ( ពន្លត់កំហឹងឈឺចាប់ ) របស់ម្ចាស់ឆ្នោតដែលកំពុងមានសេចក្ដី ក្តៅក្រហាយ និង អំពើបោកបញ្ឆោតរបស់ពួកគេ សម រង្សី និង កឹម សុខា CNRP ។
. ដោយ ( សណ្ដាន ) ជាមនុស្ស ក្រឡេចក្រឡុចបោកប្រាស់របស់ខ្លួន កឹម សុខា បានបន្ដធ្វើនៅអ្វីដែលខ្លួនស្ទាត់ គឺប្រកូកប្រកាសក្ដែង ៗទាំងងងើលថាមានគេនិយាយបង្ខូច មួលបង្កាច់ ខ្លួននិងបក្ខពួកបក្សសង្រ្គោះជាតិ កឹម សុខា បានចែកប្រជាជាតិខ្មែរយើងជា 3 ក្រុម 3 ពួក ថែមទៅទៀត ដោយមិនព្រមទទួលនូវកំហុសឆ្គងដែលពួកខ្លួនបានប្រព្រិត្ដខុសកន្លងមកនោះឡើយ ។
. ការបរាជ័យ ឬ ការខកខានមិនបានធ្វើ ( អនុវត្ដ៍ ) នូវអ្វីដែលប្រជារាស្ដ្រខ្មែរចង់បាន នោះគឺ ( ការក្បត់ ) របស់ សម រង្សី និិង កឹម សុខា ដោយមានមូលហេតុតែមួយគត់គឺ ( សេចក្ដីល្មោភលោភច្រើន ) របស់ពួកគេហ្នឹងឯង ហើយសេចកី្ដល្មោភលោភច្រើននេះហើយដែល ជាហេតុបណ្ដាលឲ្យ អាយ៉ងកញ្ជះយួន ហ៊ុន សែន - CPP( ដឹកច្រមុះ ) បានដោយងាយ ៗដូចគោ ដូចក្របី អញ្ចឹងនោះឯង ។
. មនុស្សក្បត់ មនុស្សល្មោភលោភមិនឆ្អែតឆ្អន់ដូចជា សម រង្សី និង កឹម សុខា យ៉ាងនេះតើប្រជាជាតិខ្មែរយើងនៅតែបន្ត ជឿទុកចិត្ដ បន្តគាំទ្រ និងបន្ដផ្តល់ឱកាសឲ្យពពួកមនុស្សដែលមិនដែលធ្វើអ្វីដើម្បីប្រយោជន៍ជាតិតទៅមុខទៀតឬ ? ។
. ដើម្បីកុំឲ្យហួសពេលក្ន្នុងកិច្ចការ ( រំដោះជាតិ និង ការពារជាតិ ) ប្រជាជាតិខ្មែរទាំងមូលមិនត្រូវបន្តផ្តល់ឱកាសឲ្យទៅពួក ( ក្បត់ឆន្ទះរាស្ត្រ ) មានឱកាសដឹកនាំការតស៊ូតទៅទៀតឡើយ ។
. ឱកាសដែលយើងគួរផ្តល់ឲ្យគឺឲ្យទៅលើបុគ្គលណាដែលមានគុណសម្បត្ដិប្រាំាំប្រការដូចខាងក្រោមនេះគឺ ៖
(1) - បុគ្គលដែលមានចំណេះដឹង មានទស្សនវិស័យវែងឆ្ងាយ មានមេត្ដាករុណា មិនក្លែងបន្លំបោកប្រាស ។
(2) - បុគ្គលដែលមានគោលការណ៍ និង គោលដៅច្បាស់លាស់ ។
(3) - បុគ្គលដែលមានភាពក្លាហានមោះមុត ដាច់ខាត មិនចុះចាញ់ចុះញ៉មចំពោះឧបស័គ្គ ។
(4) - បុគ្គលដែលមានភាពស្មោះត្រង់ ទៀងត្រង់ ស្អាតស្អំ លះបង់ខ្ពស់យកផលប្រយោជន៍ជាតិជាធំ ។
(5) - បុគ្គលដែលមាននិន្នាការនយោបាយសេរីប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។
. ប៉ុនែ្ដសម្រាប់បុគ្គលដែលមិនស្គាល់នូវ អី្វខុស អី្វត្រូវ អី្វគឺស អ្វីគឺខ្មៅ ក្បត់ពាក្យសន្យាម្ដងហើយម្តងទៀតដូចជា សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ អញ្ចឹងយើងត្រូវតែបញ្ឈប់ការគាំទ្រជាបន្ទាន់មុននឹងជាតិយើងរលាយរលត់ផុតពូជនាពេលខាងមុខ ។
. ជាការគួរឲ្យសោកស្ដាយណាស់ដែល សម រង្សី - កឹម សុខា និង គណបក្ស សាងគ្រោះឲ្យជាតិ បានអំណាចមកលើកនេះគឺដោយសារតែប្រជាជាតិខ្មែរជាអ្នកប្រគល់ឲ្យ ដូច្នេះប្រជាជាតិខ្មែរគឺជា ( ម្ចាស់បំណុល ) ដ៏ធំរបស់ពួកគេ ពួកគេគួរតែ ( សងបំណុល ) ដល់ជាតិយើងវិញ ប៉ុនែ្ដនេះគឺអ្វី ពួកគេបែជាទៅ ( សងបំណុល ) បុគ្គល ហ៊ុន សែន ទៅវិញ ។
. ក្រោយពី សុខចិត្ដ សុខកាយ ព្រមចុះចាញ់នូវ ( អំណាចលុយដុល្លារ៍ ) រួចមក សម រង្សី និងកឹម សុខា បានអាស្រ័យសកម្មភាព 4 ដើម្បីបិទបាំងនូវ អំពើក្បត់នឹងឆន្ទះរាស្ដ្រ គឺ ៖
(1) - ធ្វើចលនាក្នុង ( សភាចោរ ) ដើម្បីទាមទារនូវអី្វដែលយើងមើលមិនឃើញទាល់តែសោះថាបានសម្រេច ក្នុងសំលេង 55 អាសនៈ ។
(2) - ធើ្វបាតុកម្មមិនច្បាស់លាស់នៅមុខស្ថានទូតយួន ។
(3) - ជួបប្រជុំជាមួយ អនុប្រធានព្រឹទ្ធសភានៃប្រទេសជប៉ុន និយាយអំពី ការបោះឆ្នោត និង ( គ.ជ.ប ) ថ្មីដែលយើងគ្មានជំនឿទាល់តែសោះថា ជប៉ុនមានអំណាចមានឥទិ្ធពលអាចកំណត់បាននូវអី្វដែល អាយ៉ងខ្ញុំកញ្ជះយួន ហ៊ុន សែន និង CPP មិនតូ្រវការ ។
(4) - ចុះចែកអំណោយឲ្យដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយការបណ្ដេញយកដីនឹងផ្ទះពីសំណាក់ អាជ្ញាធរ និង ឈ្មួញទុច្ចរិត ដែលជាវិធីធ្វើប្រជាភិថុតមួយតាមអី្វដែលពួកគេស្ទាត់ ។
. សម រង្សី និង កឹម សុខា កំពុងតែជ្រុលខ្លួនយ៉ាងជ្រៅទៅក្នុងរណ្ដៅមរណៈដែលយើងជឿជាក់ថាជាការដើរតាមគន្លងមរណៈរបស់ នរោត្ដម
រណឫទិ្ធ និង FUNCINEC ហ្នឹងឯង ។
. ជនរួមជាតិខ្មែរទាំងមូល ចាប់ពីពេលនេះតទៅ យើងត្រូវតែរួបរួមគ្នាឲ្យបានជាកម្លាំងខែ្មរអ្នកស្នេហាជាតិ ពិតប្រាកដមួយ ដើម្បីសាងប្រវតិ្តសាស្ត្រថី្មនៃប្រជាជាតិយើងដែលមិននៅក្រោមអំណាចគ្រប់គ្រងនៃពួក កម្មុយនិស្ដផ្តាច់ការ ។
. សួរស្លាប់ខ្លួន មិនឲ្យស្លាប់ជាតិ មិនក្បត់ជាតិ ក្បត់ប្រជាជន មិនលោភលន់ នឹងអំណាចមិនខ្លបខ្លាច មិនចុះចាញ់ ។
ថៃ្ងទី 07 . 09 . 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment