Sam Rainsy is a Traitor and a Liar..!!Can't event answer some simple questions. #FYI
Posted by Christine Angel on Thursday, May 21, 2015
Thursday, 21 May 2015
រំលឹកជាតិខ្មែរ : សម រង្សី បានក្លាយទៅជាអ្នកនាំពាក្យរបស់ ហ៊ុន សែន
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* គាត់និយាយបានល្អណាស់ ខ្ញុំខេម រិន្ទ ចង់ឃើញប្រជាជាតិខ្មែរយើងទូរទាំងពិភពលោក ក្លាហានដូចគាត់ ហ៊ាននិយាយដូចគាត់ ហ៊ានដាក់ជាសំណួរដូចគាត់ទៅលើអ្នកនយោបាយដែល " ចោលម្សៀត " បោកប្រាស់ពលរដ្ឋខ្មែរម្តងហើយម្តងទៀត ដូចជា សម រង្សី នេះ ។
* ឥឡូវនេះយើងពិតជាឮ យើងពិតជាឃើញទាំងអស់គ្នាហើយនូវ " ចេត្ដនា " ក្នុងការធ្វើនយោបាយរបស់ សម រង្សី ក្នុងឋានះជាមេដឹកនាំប្រឆាំងបង្គ្រប់កិច្ចជាង 20 ឆ្នាំកន្លងមកនេះ បុគ្ដល សម រង្សី នេះមាន " ចរិតមាយាទ " មិនខុសអីពីស្តេចក្រហម នរោត្តម
សីហនុ នោះឡើយ ធ្វើនយោបាយបោកប្រាសតែប្រជាជាតិខ្លួនឯង ដើម្បីបំរើ " ផលប្រយោជន៍ " ឲ្យដល់ពួកបរទេស ចិន - យួន ។
* ដ៏រាបណា ហ៊ុន សែន - CPP - យួន និង ចិន នៅមានអំណាចក្នុងប្រទេសខ្មែរហើយកុំសង្ឃឹមថា " CNRP " អាចជួយដោះសា្រយអ្វីបានពីព្រោះ
ដូចអ្វីដែលខ្ញុំ ខេម រិន្ទ ធ្លាប់បានជម្រាប រំលឹក ជាច្រើនលើក ច្រើនដងរួចមកហើយថាឥឡូវនេះ " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា បាននឹងកំពុងតែ " ខ្ចីច្រមុះ " របស់ ហ៊ុន សែន - ជា សីម និង ហេង សំរិន នៃ " CPP " ដើម្បី " ដកដង្ហើម " ។
* ចំណែកឯ " CPP " វិញ គណបក្ស « យួនបង្កើត » ដែលកំពុងដឹកនាំដោយ " ទីម៉ោងទាំងបី " ហ៊ុន សែន - ជា សីម និង ហេង សំរិន ក៏កំពុងតែ " ខ្ចីមាត់ និង ខ្ចីដៃ " របស់ សម រង្សី និង កឹម សុខា ព្រមទាំងបក្ខពួកបរិវារ៍ ដើម្បី " និយាយ និង ធ្វើ " នៅអ្វីដែលពួកគេប្រាថ្នាចង់ឲ្យធ្វើផងដែរ ដូចជាការកែ " រដ្ឋធម្មនុញ្ញ " កែច្បាប់បោះឆ្នោត និង ច្បាប់ផេ្សងៗដទៃទៀតដែលតម្រូវឲ្យបំរើនូវ ផលប្រយោជន៍ របស់ពួកគេ « CPP - យួន និង ចិន » ហើយបំណងប្រាថ្នាដ៏សំខាន់មួយទៀតនោះគឺ " ដើម្បី " លាងសំអាត " ចំពោះមន្ត្រីរាជ្ជការ ខឹលខូច ពុករលួយ មួយចំនួន ដែលពួកគេ " CPP " ពិបាកនិងធ្វើដោយខ្លួនឯង ដូច្នេះដើម្បី " តបស្នងសងគុណ " ដល់ សម រង្សី និង កឹម សុខា ដែលបានដឹកនាំបក្ខពួកបរិវារ៍ដែលជា " អាយ៉ង " របស់អាយ៉ង ហ៊ុន សែនចូលរួមបង្គ្រប់ទឹកឲ្យ " រដ្ឋសភាខ្ញុំកញ្ជះយួន " លើកនេះទើបពួកគេ " CPP " ធ្វើសម្បទាននយោបាយ " មួយចំណិតតូចឲ្យដល់ពួក " CNRP " ឬនិយាយក្នុងន័យមួយទៀតគឺ " ខី្ចមាត់ និង ខ្ចីដៃ របស់ CNRP " ដើម្បីធ្វើប្រយោជន៍ឲ្យពួកគេ " CPP - យួន និង ចិន " តែប៉ុណ្ណោះ គឺគ្មានអ្វីជាប្រយោជន៍ជាតិយើងឡើយ ។
* សូមផ្តាំផ្ញើទៅដល់ សម រង្សី ផងថា ( កំសាក និង ចោលម្សៀត ) ដូចជា សម រង្សី ឯងនេះគ្មាន " វាសនា " នឹងបានក្លាយជានាយករដ្ឋមន្ដ្រីនៃប្រទេសខ្មែរយើងទេនៅក្នុងជាតិនេះនោះ គឺបានត្រឹមតែ " មេបោកប្រាសរាស្ត្រខ្លួនឯងតែប៉ុណ្ណោះឯង " ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment