Thursday, 28 January 2016
និយាយការពិតរំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* ក្នុងរយះពេល 5 ទសវត្សរ៍ចុងក្រោយនេះ " ជាតិ និង មាតុភូមិកម្ពុជា " យើងបានទទួលរងនូវ ការកំទេចបំភ្លេចបំផ្លាញ - ជិះជាន់សង្កត់សង្កិន និង កាប់សម្លាប់ យ៉ាងឃោរឃៅព្រៃផ្សៃ ឥតត្រាប្រណីពីសំណាក់អ្នកនយោបាយខ្មែរទាំងឡាយទាំងពួង ទាំងស្តេច ទាំងរាស្ត្រ ដែលសុទ្ធសឹងតែជាអ្នកនយោបាយខ្មែរដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស ពួកគេមិនបានបំរើផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ ។
* ដូច្នេះដើម្បីឲ្យមានការ " ផ្លាស់ប្តូរ " របបនយោបាយ និង មេដឹកនាំប្រទេស តាមសេចក្ដីប្រាថ្នាចង់បានរបស់ប្រជាជាតិខ្មែរយើងនាពេលអនាគត គឺយើងទាំងអស់គ្នាដែលជាប្រជាជាតិខ្មែរជា " ម្ចាស់ប្រទេស- ម្ចាស់ឆ្នោត - ម្ចាស់អំណាច និង ម្ចាស់នៃជោគវាសនាអនាគតជាតិ " ហ្នឹង ឈប់ខ្លាចការពិត ហ៊ានមើលការពិត ហ៊ាននិយាយការពិត ហ៊ានស្ដាប់ការពិត និង ហ៊ានទទួលស្គាល់ការពិត ទាំងអតីតកាល និង បច្ចុប្បន្នកាល ។
* នៅពេលដែលប្រជាជាតិខ្មែរយើង " ឈប់ខ្លាចការពិត ការពិត គឺជាការពិត - ការពិតមិនដែលស្លាប់ " គ្មាននរណា គ្មានបុគ្គលណា ឬក្រុមណាអាចបិទបាំង ឬក្រឡៃការពិតបានឡើយ នៅពេលណាប្រជាពលរដ្ឋ ហ៊ានមើលការពិត ហ៊ាននិយាយការពិត ហ៊ានស្ដាប់ការពិត និង ហ៊ានទទួលស្គាល់ការពិត គឺពេលនោះហើយដែលយើងអាចមើលឃើញនូវ បញ្ហាពិត យល់បញ្ហាពិត និង ស្គាល់បញ្ហាពិត ដែលត្រូវដោះស្រាយ ។
* នៅពេលដែលយើងមើលឃើញនូវ បញ្ហាពិត យល់បញ្ហាពិត និង ស្គាល់បញ្ហាពិត ដែលត្រូវដោះស្រាយហើយ គឺពេលនោះហើយដែលជាពេលវេលាដែល " ជាតិ និង មាតុភូមិកម្ពុជា " យើងនិងបានក្លាយទៅជាប្រទេសមួយដែលមាន របបប្រជាធិបតេយ្យសេរីពិតប្រាកដ - មានយុត្តិធម៍សង្គម - មានសុភមង្គល - មានជីវិតថ្លៃថ្នូរ និង មានជីវភាពសម្បូណ៌សប្បាយរុងរឿង រួចផុតពីការកុហកបោកប្រាស រួចផុតពីការជិះជាន់ សង្កត់សង្កិន និង កាប់សម្លាប់ ពីសំណាក់អ្នកនយោបាយខ្មែរទាំងឡាយទាំងពួងដែលសុទ្ធសឹងតែជាអ្នកនយោបាយអាយ៉ងខ្ញុំកញ្ជះបរទេស ក្រុងប៉េកាំង និង ក្រុងហាណូយ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment