Friday 10 April 2015

រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * ក្រោយពី " សភាចោរខ្ញុំកញ្ជះយួន " បានសម្រេចទទួលយកសមាសភាព ( គ.ប.ប ) គណះកម្មាធិការ " បក្ស " រៀបចំការបោះឆ្នោតរបស់គណបក្ស " CPP និង CNRP " រួចមក ឥឡូវនេះយើងឃើញពួកគេ " CNRP " ធ្វើការយ៉ាងសស្រាកសស្រាំនៅតាមមូលដ្ឋានដើម្បីពន្យល់ និង បង្ហាញអំពីអ្វីដែលពួកគេហៅថាជា " ជ័យជំនះ " លើ CPP គឺពួកគេកំពុងតែព្យាយាមយក " ក្រដាសទៅខ្ចាប់ភ្លើង " ដែលកំពុងតែ " ឆេះរោលរាលយ៉ាងសន្ធោរសន្ធៅ " នៅក្នុងបេះដូង ក្នុងដួងចិត្ដ របស់ប្រជាជាតិខ្មែរយើងដែលត្រូវបានពួកគេ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ " បោកប្រាស " ម្តងហើយ ម្តងទៀត ឥតមានការអៀនខ្មាស់ ។ * ការ " បរាជ័យ " ផ្ទួនផ្ទួន " របស់ពួកគេនៅក្នុង " ខ្សែភ្នែក " របស់ប្រជាជាតខ្មែរទូទាំងពិភពលោកដែលបាន " ផ្ដល់សេចក្តីសង្ឃឹម និង សេចក្តីទុកចិត្ដ " ឲ្យដល់ " CNRP " ក្នុងការតស៊ូដើម្បី " សង្គ្រោះជាតិ សង្គ្រោះមាតុភូមិ " ឲ្យរួចផុតពីការកាន់កាប់ និង ត្រួតត្រារបស់ពួកកុម្មុយនិស្តផ្តាច់ការដែលជាខ្ញុំកញ្ជះបរទេស យួន និង ចិន កន្លងមកនេះ ប៉ុន្តែពួកគេ " CNRP " បែទៅជា " សង្គ្រោះ CPP ដែលខ្មែរយើងស្គាល់ច្បាស់ថាជាពួក " ចោរលួចជាតិ លក់ជាតិ " ឲ្យយួនទៅវិញ ហើយនាំគ្នាស្រែកយ៉ាងកងរំពងថា " ពួកយើងឈ្នះហើយ ៗ ឈ្នះទៀតហើយបងប្អូន " ។ * " ជាចរិត និង ជាទម្លាប់ " របស់ពួកគេ CPP និង CNRP គឺដូចគ្នា បើដៃរបស់ពួកគេ " ចង្អុលទៅរកសត្វគោ " ប៉ុន្តែមាត់របស់ពួកគេស្រែកប្រាប់ថា " អាណឹងគឺសត្វជ្រូក " ហើយបើដៃរបស់ពួកគេ " ចង្អុលទៅរកសត្វក្របី " ប៉ុន្តែមាត់របស់ពួកគេស្រែកប្រាប់ថា " អាណឹងគឺសត្វឆ្កែ " ទៅវិញ គឺពួកគេទាំងពីក្រុមហ្នឹង " ប្រាថ្នាចង់បាន " ឲ្យប្រជាជាតិខ្មែយើងទាំងមូលកា្លយទៅជា " សត្វសេក ជាសារិកា " របស់ពួកគេ ដើម្បីនិយាយតាមគេ និង ធ្វើតាមគេ ។ * ដូច្នេះដើម្បី " រំដោះជាតិ រំដោះមាតុភូមិ " ដែលជាទីស្រឡាញ់នៃយើងទាំងអស់គ្នាតើយើងត្រូវធ្វើដូចម្ត៉េច.....??? តើយើងគ្មានជម្រើសអ្វីក្រៅតែពីបន្ត " ការគាំទ្រ " ដល់ពួកគេ CPP និង CNRP ទៅមុខទៀតរហូតដល់ជាតិ និង មាតុភូមិកម្ពុជាយើងរលាយរលុតផុតពូជខ្មែរយើងទើបភ្ញាក់រលឹកឬយ៉ាងណា........????? ។

No comments:

Post a Comment