Wednesday 8 April 2015

( នយោបាយមុមចង្ក្រាន ) របស់ពួកគេ " សែន - ស៊ី - ខា "

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * មានតែយួនសញ្ជាតិខ្មែរ ហើយនិងជនជាតិខ្មែរដែលដាក់ខ្លួនធ្វើជាឆ្កែបំរើយួន រួមទាំងក្រុមមនុស្សរបស់ ហ៊ុន សែន - CPP ផងទេដែលកំពុងព្យាយាមយ៉ាងខ្លាំងក្លាដើម្បីប្រមែប្រមូលយកអ្នកដែលធ្លាប់គាំទ្រ " CNRP " ដែលអត់ទ្រាំនឹងការ " កុហកបោកប្រាស " ម្តងហើយម្តងទៀត របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ ហើយកំពុងតែអស់សង្ឃឹមទាំងស្រុងទៅលើ " គោលជំហនយោបាយ និង គោលដៅនយោបាយ " មិនច្បាស់លាស់ និងគ្មានដំណោះស្រាយរបស់ " CNRP " ឲ្យងាក់មកមើល និង ដើរមករក " CNRP " វិញ ។ * យើងជឿជាក់ថា " នយោបាយមុមចង្ក្រាន " របស់ពួកគេ ( សែន - ស៊ី - ខា ) គឺជានយោបាយឈ្នះឈ្នះហើយឈ្នះទៀតរបស់ " ហ៊ុន សែន - CPP - យួន និង ចិន នៅឆ្នាំ 2018 ពីព្រោះពួកគេបានប្រាកដក្នុងចិត្តហើយថាទោះជាពលរដ្ឋខ្មែរបោះឆ្នោតឲ្យ " CNRP " ច្រើនប៉ុណ្ណាក៏នៅតែ " ហ៊ុន សែន - CPP " ឈ្នះតែដដែលហ្នឹង ។ * ( កិច្ចព្រមព្រៀងនយោបាយ ) ថ្ងៃទី 22 កក្កដា 2014 រវាង សម រង្សី និង ហ៊ុន សែន បានបង្កឲ្យកើតនៅ " នយោបាយមុមចង្ក្រាន " មួយថ្មីទៀតរបស់ " សែន - ស៊ី - ខា " ក្នុងអាណត្ដិទីប្រាំនេះ ហើយនយោបាយនេះនិងធ្វើការ " ហ៊ុមព័ទ្ធ " សម រង្សី និង កឹម សុខា នៃ " CNRP " មិនឲ្យកម្រើកខ្លួនបានឡើយ សូម្បីតែ " និយាយរិះគន់ " ក៏គ្មានដែរ ។ * ( នយោបាយមុមចង្ក្រាន ) របស់ពួកគេ " សែន - ស៊ី - ខា " លើកនេះគឺ ព្រៀបបាននិងយក " ក្បាលខ្មែរដាំទឹកតែអុង " ជាថ្មីម្តងទៀតអញ្ចឹង ។

No comments:

Post a Comment