Wednesday 29 April 2015

Hun Sen's message to Sam Rainsy

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * សូមប្រជាជាតិខ្មែរមេត្តាជ្រាប មេត្ដាចាប់ឲ្យបាន និង តាមឲ្យទាន់នូវ " ចេត្ដនា " របស់អ្នកនយោបាយខ្មែរ ដែលពោរពេញទៅដោយការបោកប្រាស់ ។ គ្មានអ្វីប្លែកទេការគំរាមរបស់ ហ៊ុន សែន ក្នុងគ្រានេះវាគឺជា " វិធីសាស្ត្រ " ដើម្បី ៖ 1 ) - ឆ្កឹះបន្ថែមដើម្បីឲ្យ សម រង្សី និង កឹម សុខា មានការប្រេះស្រាំរកាំចិត្ដរវាងគ្នាកាន់ខ្លាំងឡើងៗ ។ 2 ) - បង្ហាញឲ្យមតិសាធារណជនមើលឃើញថា កឹម សុខា ខ្លាំងក្លាហានជាង សម រង្សី ហ៊ានរិះគន់ រដ្ឋាភិបាលដែលដឹកនាំដោយ ហ៊ុន សែន ដែលជាដៃគូសន្ទនាយ៉ាងស្អិតរមួតនាពេលនេះ ។ 3 ) - ពាក្យគំរាមរបស់ ហ៊ុន សែន លើកនេះគឺក្នុងគោលបំណងដើម្បី " លើកកំពស់ ស្មារតី " នៃក្ដីស្រឡាញ់ " CNRP " ការពារ "CNRP " និងស្នេហាជាតិ របស់ កឹម សុខា និយាយឲ្យត្រង់ទៅគឺ ហ៊ុន សែន - CPP កំពុងតែជួយ កឹម សុខា ប្រមូលផ្តុំអំណាចផ្តាច់មុខក្នុង CNRP ព្រមទាំងកំពុងបង្ហាញនូវ " ភាពកំសាក និង ចោលម្សៀត " របស់ សម រង្សី និង បរិវារ៍ ដែលកំពុងត្រូវបានអូសទាញ និង គ្របដណ្ដប់រើខ្លួនមិនរួចដោយ ហ៊ុន សែន - CPP នាពេលបច្ចុប្បន្ន ។

No comments:

Post a Comment