Monday 6 April 2015

រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ *សូមមេត្ដាកុំជ្រួលច្របល់តាម " ខ្យល់នយោបាយ " ដែលបង្កឡើងដោយពួកគេ " ហ៊ុន សែន - សម រង្សី - កឹម សុខា - យួន និង ចិន លើកនេះឲ្យសោះ ពីព្រោះវាគ្រាន់តែជា " ល្ខោននយោបាយ " ឆាកថ្មីតែប៉ុណ្ណោះ ។ * ក្នុងការសម្តែងរបស់ពួកគេលើកនេះគឺអាចឈានរហូតទៅដល់ " ចាប់ចងវៃខ្នោះ " បុគ្គល កឹម សុខា ផងដែរ ដើម្បីបង្ហាញឲ្យភ្នែកជាតិ និង អន្ដរជាតិ មើលឃើញថា បុគ្គល កឹម សុខា ម្នាក់នេះ ខ្លាំង ក្លាហាន ហ៊ានតទល់ជាមួយនឹងបុរសខ្លាំង ហ៊ុន សែន ជាជាង សម រង្សី ដែលជាមនុស្ស " កំសាក និង ចោលម្សៀត " ក្នុងក្រសែភ្នែករបស់ប្រជាជាតិខ្មែរយើងនាពេលប្ចុប្បន្ននេះ ។ * ជាការពិត " ល្ខោននយោបាយ " ឆាកថ្មីនេះគឺក្នុងគោលបំណងដ៏ធំរបស់ពួកគេគឺ ៖ 1)- បំផុះបំផុលស្មារតីរបស់ប្រជាជាតិខ្មែរដែលកំពុងតែ " អាក់អន់ស្រពន់ចិត្ដ និង អស់សង្ឃឹម " មកលើគណបក្ស សង្គ្រោះជាជាតិ ដែលបានទៅសង្គ្រោះចោររួចមក ឲ្យងាកមកនិង ត្រឡប់មកគាំទ្រគណបក្សសង្គ្រោះជាតិជាថ្មីម្តងទៀតដោយ " សំដៅមកលើ " បុគ្គល កឹម សុខា តែម្ដង ។ 2) - ដើម្បីជួយបុគ្គល កឹម សុខា ពង្រឹង និង ពង្រីកអំណាចគ្រប់គ្រងផ្ដាច់មុខនៅក្នុងគណបក្សសង្គ្រោះជាតិឲ្យបាននៅមុនថ្ងៃបោះឆ្នោតឆ្នាំ 2018 ។ 3) - ដើម្បីបង្ហាញឲ្យមនុស្សទូទាំងពិភពលោក " ដឹង - ឮ និង ឃើញ " ថាខ្លួន ហ៊ុន សែន ពិតជាមនុស្សខ្លាំងយ៉ាងពិតប្រាកដ ខ្លាំងគ្មាននរណាប្រៀប ក្នុងពូជសាសន៍ខ្មែរយើងនាយុគ្គសម័យថ្មីនេះ ។ 4) - រៀបចំ " យុទ្ធសាស្ដ្រ ឈ្នះឈ្នះ " របស់ពួកគេសម្រាប់ឆ្នាំ 2018 ដើម្បីបង្ហាញឲ្យ" ក្រុងប៉េកាំង និង ក្រុងហាណូយ " ឃើញថាខ្លួនគេនៅតែខ្លាំង នៅតែមានប្រៀបជានិច្ច លើគូប្រគួត ។ 5)- ដើម្បីបង្ហាញឲ្យសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់មើលឃើញកាន់តែច្បាស់ថា ខ្លួន - ហ៊ុន សែន " ស័ក្ដិសម " និង តំណែងប្រធានគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ហើយនិង តំណែងនាយករដ្ឋមន្រ្ដីនៃកម្ពុជានាឆ្នាំ 2018 មួយអាណ័ត្ដិទៀត ។

No comments:

Post a Comment