Saturday 2 July 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ សម រង្សី បាននិយាយទាំងអំណួតថាប្តេជ្ញាចូលស្រុកឱបានមុនការបោះឆ្នោតឃុំ សង្កាត់ 2017 ....? * សូមរំលឹកជាថ្មីថាបើគ្មានការអនុគ្រោះពី ហ៊ុន សែន ទេគឺគ្មានថ្ងៃដែលបុគ្គល " កំសាក និង ចោលម្សៀត " ដូចជា សម រងី្ស នេះហ៊ានចូលស្រុកឡើយ ពីព្រោះបុគ្គលម្នាក់នេះមិនដែលខ្លាច " អ្វីទេ " ប៉ុន្តែខ្លាច " គុក " ជាទីបំផុត ។ * ប៉ុន្តែសូម កុំបារម្មណ៍ CPP នឹងបើកផ្លូវឱ្យ សម រង្សី នៅពេលណាមួយដែលសមរម្យ ពួកគេនឹងមិនបណ្ដោយឱ្យអ្នកដ៏ទៃយក សម រង្សី ទៅប្រើប្រាសជំនួសពួកគេបានឡើយ ប៉ុន្តែការចូលស្រុករបស់ សម រង្សី លើកនេះក៏មិនខុសគ្នាពីលើកមុនៗនោះដែរគឺ " ដោយការអនុគ្រោះ " ពី ហ៊ុន សែន ដើម្បីជា " ថ្នូរនឹងការដោះដូរ " រវាងផលប្រយោជន៍ជាតិ និង ឥស្សរភាពបុគ្គល ។

No comments:

Post a Comment