Friday, 15 July 2016
លោក ប៉ាវ ស៊ីណា ចូលបំភ្លឺនៅតុលាការទាក់ទងទៅនឹងបណ្តឹងក្លែងបន្លំឯកសារ
លោក ប៉ាវ ស៊ីណា ចូលបំភ្លឺនៅតុលាការទាក់ទងទៅនឹងបណ្តឹងក្លែងបន្លំឯកសារ: ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយបំភ្លឺទាក់ទងទៅនឹងបណ្តឹងក្លែងបន្លំឯកសារដែលប្តឹងដោយរោងចក្រសៅលែន។លោក ប៉ាវ ស៊ីណា បានចូលខ្លួនទៅតាមការកោះហៅរបស់ព្រះរាជអាជ្ញារង ខាំ សុផារី ទាក់ទងទៅនឹងបណ្តឹងរបស់មេធាវី គង់ សុភ័ក្ក្រ ការពារក្តីឲ្យរោងចក្រសៅលែនដែលមានទីតាំងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅតាមបណ្តោយផ្លូវវេងស្រេង។ ក្រុមហ៊ុនបានចោទលោកថាបានក្លែងលិខិតនិងផ្តល់ព័ត៌មានមិនពិត។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment