Monday 4 July 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * ការប្រកាស " ប្ដេជ្ញារក្សាវប្បធម៍សន្ទនា " របស់ពួកគេ ហ៊ុន សែន - សម រង្សី - កឹម សុខា និងបក្ខពួកបរិវារ៍ ក្នុងពេលដែលមនុស្សទាំងពិភពលោកបានមើលឃើញ និងយល់យ៉ាងច្បាស់ថាជា " វប្បធម៍សន្ទនា " ដែលបង្កើតឡើងដោយ " អំពើក្បត់ឆន្ទះរាស្ត្រ " របស់ CNRP ដើម្បីគោរព និង អនុវត្តន៍តាមគោលបំណងរបស់ CPP ហើយដែលកំពុងក្លាយទៅជា " វប្បធម៍វេទនា " របស់ជាតិនិងមាតុភូមិកម្ពុជាយើងជាបន្តទៅមុខទៀតនោះ ។ * តើមូលហេតុអ្វីបានជាពួកគេនៅតែហ៊ានយកពាក្យថា " វប្បធម៍សន្ទនា " មកប្រើប្រាសជាបន្តទៅទៀត ? * ចម្លើយគឺ ៖ (1) - ពួកគេ CPP - យួន - ចិន និង CNRP បានមើលឃើញយ៉ាងច្បាស់ថា ជនជាតិខ្មែរយើងនាបច្ចុប្បន្នកាលនេះបានក្លាយទៅជាមនុស្ស " កំសាក - អសម្ថភាព - អាត្មានិយម - សម្ភារះនិយម និង ខ្លាចសង្គ្រាម " ។ (2) - CPP - យួន និង ចិន ចាំបាច់ត្រូវប្រើប្រាស CNRP ដែលកំពុងដឹកនាំដោយ សម រង្សី និង កឹម សុខា ឲ្យជួយពួកគេដើម្បីធ្វើឲ្យបានសម្រេចគោលបំណងដែលនៅសេសសល់ឲ្យចប់សព្វគ្រប់នៅមុនថ្ងៃបោះឆ្នោតឆ្នាំ 2018 ។ (3) - បន្តបោកប្រាស សម រង្សី ឲ្យនៅបំរើ " ផលប្រយយោជន៍ឲ្យក្រុមខ្លួន " ដើម្បីបំផ្លាញ " ប្រជាប្រីយភាព CNRP និង ក្រុមរបស់ សម រង្សី " ។ (4) - បន្តបង្ហាញ " ភាពទន់ខ្សោយ " របស់ CNRP ដោយការចាប់ដៃជាមួយ សម រង្សី ប្រើប្រាស " វប្បធម៍សន្ទនា " ជាគន្លិះឆ្ពោះទៅរកការបំបែកបំបាកផ្ទៃក្នុងរវាងក្រុម សម រង្សី និង ក្រុម កឹម សុខា ។ (5) - បន្តបង្ហាញ " ភាពក្លាហាន " របស់ កឹម សុខា ដោយការ " ឆ្លើយឆ្លងតាមវោហាសាស្ត្ររហូតដល់មានការដកតំណែងពី កឹម សុខា - វាយតំណាងបក្ស នឹង ចោទប្រកាន់ កឹម សុខា រឿងស្រីញី ។ល។ និង ។ល។ * សកម្មភាពទាំងប៉ុន្មានដែលពួក CPP បានប្រព្រិត្តមកលើ CNRP តាំងពីដើមរៀងមកហ្នឹងគឺដើម្បី ៖ (1) - បន្ថយកម្លាំង CNRP (2) - ជួយ កឹម សុខា (3) - កំចាត់ សម រង្សី

No comments:

Post a Comment