Monday 4 July 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * នយោបាយ ឈ្នះ ឈ្នះ របស់ CPP - យួន និង ចិន កំពុងមានប្រៀបយ៉ាងខ្លាំងលើរបត់នយោបាយក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននិងអនាគត់ ជាតិខ្មែរយើងមិនអាចយកឈ្នះពួកគេបានឡើយបើជនជាតិខ្មែរយើងមិនមាន " ការផ្លាស់ប្តូរផ្នត់គំនិត " ៖ (1) - ពីការគាំទ្រគណបក្សនយោបាយដោយយក " បុគ្គលជាធំ " ទៅជា " គោលការណ៍គណបក្ស - ជំហរគណបក្ស និង គោលដៅគណបក្សជាធំ " ។ (2) - ពីការយក " វត្ថុនិយម - អាត្មានិយម និង បក្ខពួកនិយមជាធំ ទៅជា " ការលះបង់ - ការស្មោះត្រង់ និង សេចក្ដីក្លាហានក្នុងការតស៊ូជាធំ " ។ (3) - ប្រជាជាតិខ្មែរទាំងមូលត្រូវតែ " ហ៊ានមើលការពិត - ហ៊ាននិយាយការពិត - ហ៊ានស្តាប់ការពិត និង ហ៊ានទទួលស្គាល់ការពិត " ទើបយើងអាចដោះស្រាយបញ្ហាទាំងទ្បាយទាំងពួងរបស់ជាតិយើងបាន ។ * ដើម្បីយក " ជ័យជំនះ " ឲ្យបានពិតប្រាកដលើពួកកម្មុយនិស្ដអាយ៉ងយួននាពេលខាងមុខ CNRP ត្រូវតែហ៊ាន " អារកាត់ - ផ្លាស់ប្តូរ " នូវ សមាសភាពបុគ្គលដែលជាមេដឹកនាំកំពូល រួមទាំងគណកម្មាធិការទាំង 04 របស់គណបក្ស CNRP ដើម្បីដាក់ជូនដល់ជនជាតិខ្មែរយើងទាំងមូលសម្រាប់ការបោះឆ្នោតនៅឆ្នាំ 2018 បើមិនដូច្នោះទេគឺស្លាប់ដូច FUNCINPEC ។

No comments:

Post a Comment