Sunday, 21 July 2013
បំភ្លឺការពិតអំពី បណ្ឌិត សម រង្សី
ដោយ . ខេម រិន្ទ
មានបងប្អូនខែ្មរយើងមួយចំនួនមិនយល់នូវនៅអី្វដែលខ្ញុំប្រឆាំងនិងដំណើរ(នយោបាយ)ដ៏(គម្រក)របស់លោក សម រង្សី នាពេលបច្ចុប្បន្ន ដែលខ្ញុំមានជំនឿយ៉ាង មុតមាំថា(វានិងអាចធើ្វឲ្យពួកអាយ៉ងខ្ញុំកញ្ជះបរទេស ចិន-យួន រឹតតែមានអំណា
ច រឹងមាំកាន់តែខ្លាំងឡើងៗរហូតគ្មានផ្លូវដោះស្រាយនាពេលខាងមុខឬអាចនិយាយបានថា(ជាតិស្លាប់)ដូចទឹកដីកម្ពុជាក្រោម ។ បើវាដូច្នោះមែនសួរថាតើយើងត្រូវធើ្វដូចម្ដ៉េច ? បើលោក (រង្សី)ហ្នឹង គាត់បង្វគ់ឲ្យខែ្មរយើងជឿទៅលើអី្វដែល
សូម្បីតែខ្លួនគាត់ក៏គ្មានជំនឿផងនោះថាការបោះឆ្នោតលើកនេះគណបក្សឈ្មោះថា(សង្គ្រោះជាតិ)ដែលបង្កើតឡើងមកបានដោយសារតែមានការ អន្ដាគមន៍ពេញទំហឹង ពី ហ៊ុន សែន ហ្នឹង(ឈ្នះ) ។
វាជាការគួរឲ្យសោកស្ដាយណាស់ ដែលអស់រយៈជាច្រើនឆ្នាំកន្លងមកហើយដែលយើងមិនដែលបានឃើញខែ្មរយើងស្រុះ ស្រួលមូលមតិគ្នាចេញមកជាហ្វូងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់តាមដងផ្លូវដើម្បីទទួលអប់អរសារទដំណើរត្រឡប់ចូលមកក្នុង ប្រទេសខ្មែរវិញ ឬ បើនិយាយតាមពាក្យពួកយួនគឺ(ទទួលលោក រង្សី មកបញ្ជូលទ្រុងវិញ ហើយបើតាមខ្ញុំដឹងគឺមានមនុស្ស ដែលមិននិយម រង្សី ប្រម៉ាណពាក់កណ្តាលដែលបានចេញមក ឈរហែរហមតាមដងផ្លូវនាពេលនោះដែរ ។ កង្វល់ដ៏ធំរបស់គឺ នៅពេលដែល លោក សម រង្សី ចាញ់គឺពិតជាចាញ់1000% វានិងធើ្វឲ្យប្រជាជាតិខែ្មរយើង ទាំងមូលមានការអស់សង្ឃឹមនឿយ ណាយ រហូតដល់មានការបាក់ស្មារតីឬបាក់ស្មាត់ មិនរវីរវល់និងរឿងនយោបាយ រឿងជាតិមាតុភូមិរបស់យើងទៀត នាពេល អនាគត ។ ដែលជាហេតុបណ្ដាលឲ្យ យួន មានឱកាសកាន់តែច្រើនដើម្បីសមេ្រចផែនការណ៍ លេបយកប្រទេសខ្មែរយើង ដាក់ជាចំណុះ ប្រទេសថ្មីមួយដែលមានឈ្មោះថា (ឥណ្ឌូចិន)របស់គេហ្នឹងឯង ។
នៅមានរឿងជាច្រើនទៀតដែលខ្ញុំនិងនិយាយអធិប្បាយ បនែ្ថមនៅពេលខាងមុខ ខ្ញុំ ខេម រិន្ទ សូមជម្រាបថា
លោក សម រង្សី ដឹងនៅគ្រប់បញ្ហាដែលអាចរំដោះស្រុកយើងបាន នៅមុនពេល ដែលគាត់ធើ្វ ដំណើរមកចូល(ទ្រុង ) លើកនេះ ដោយមិនចំបាច់ចូលរួមក្នុងការ បោះឆ្នោតលើក នេះ ប៉ុន្ដែមូលហេតុអី្វបានជាគាត់មិនធើ្វ ? (សូមប្រជាជាតិខែ្មរយើងទាំងមូលនាំគ្នាដាក់ជាសំណួរទៅលើគាត់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment