Friday, 12 July 2013
គ្មាននរណាអាចបញ្ឈប់នូវអំពើក្បត់ជាតិរបស់ពួកគេបានឡើយ
ដោយ. ខេម រិន្ទ : ជាការពិតដែលឥតប្រកែកបានថា សកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះគឺជា(ល្ខោន នយោបាយ)ដែលមានឈ្មោះថា(សង្គ្រោះជាតិ)ហឹ្នងឯង។ អី្វៗទាំងអស់ដែល ហ៊ុន សែន និង អាយ៉ងរបស់គេឈ្មោះ(កឹម សុខា ឬ កឹម សោកា)(រួមទាំងលោក សម រង្សី)កំពុងតែសំដែងហឹ្នងគឺដើម្បីបំភ័ន្តភ្នែកប្រជាជាតិខ្មែរ និង អន្ដរជាតិ ឲ្យយល់ច្រឡំខុស។ជាការពិត(គោលបំណងដ៏ធំរបស់ ហ៊ុន សែន គឺជម្រុញឲ្យគណបក្ស(សង្រ្គោះជាតិ និង លោក សម រង្សី)ចូលរួម ក្នុងការ បោះឆ្នោតនាថៃ្ងទី 28 ខែកក្កដា ឆ្នាំ 2013 នេះ )ព្រោះ គណបក្សប្រជាជនកម្ពុជា - ក្រុង(ប៉េកាំង) និង ក្រុង(ហាណូយ) ត្រូវការ ជាចំបាច់នូវវត្ដមានរបស់ លោក សម រង្សី នៅក្នុងប្រទេសកម្ពុជា នៅមុនថៃ្ង បោះឆ្នោត 28 កក្កដា 2013 នេះ ។ ចំណែករូបលោក សម រង្សី វិញក៏និង ធើ្វ ដំណើរ ចូលស្រុកខែ្មរភ្លាមៗ ដែរនៅពេលមានសញ្ញា ភើ្លង ខៀវភ្លាមនោះ។ ព្រោះ បើមិនដូច្នោះទេ លោក សម រង្សី ខ្លួនឯងក៏ និង ត្រូវបាត់បង់មុខតំណែងជា ប្រធាន គណបក្ស (ប្រឆាំង)ជារៀងរហូត ។ ខ្ញុំសូមធើ្វការបព្ជាក់ថា ពួកគេ( ចិន-យួន-CPP)និងផ្ដល់តំណែងជាប្រធានគណបក្ស(ប្រឆាំង)របស់ ប្រទេសខែ្មរ ជានិរន្ដន៍ឲ្យទៅលោក សម រង្សី ប៉ុនែ្តមិនមែន(គណបក្ស សង្គ្រោះជាតិទេ គឺ គណបក្ស សម រង្សី)ដែល នៅសល់តែសំបកហ្នឹងឯង ។ ហើយ គណបក្ស (សង្គ្រោះជាតិ)(យួន)នោះក៏នឹងក្លាយទៅជា កម្មសិទ្ធផ្តាច់មុខរបស់ (កឹម សុខា ឬ កឹម សោកា)ជារៀងរហូត ដោយមាន ហ៊ុន សែន ជួយជ្រោមជ្រែង ពីក្រោយ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment