Sunday, 6 April 2014

បំភ្លឺការពិតដល់ ( មហាបណ្ឌិត ) សម រង្សី

ដោយ : ខេម រិន្ទ . វាពិតជាការគួរឲ្យសោកស្តាយណាស់ចំពោះប្រជាជាតិ និង មាតុភូមិ កម្ពុជាយើងដែលមាន( មហាបណ្ឌិតដ៍កំសាក និង ចោលម្សៀត ) ដូចជា សម រង្សី ធើ្វជាមេដឹកនាំក្នុងការ ( តស៊ូ ) ដើម្បី ( រំដោះជាតិ និង មាតុភូមិ ) ឲ្យរួចផុតពី ( គ្រោះមហន្តរាយន៍ )ដែលកំពុងឈានចូលមក ( យាយី ) អាយុជីវិតជាតិ និង មាតុភូមិកម្ពុជា យើងនាអនាគតដ៍ខ្លីខាងមុខនេះ ។ សម រង្សី មានអាវុធដ៏មាន ( កម្លាំងឋាមពល ) ដែលអាចយកឈ្នះពួកកម្មុយនិស្ដដែលជា ( ឧក្រិដ្ឋជន ) បំផ្លាញជាតិ និង សម្លាប់ជា តិខែ្មរយើងតាំងពី ( អតិតរហូតមកដល់បច្ចុប្បន្នកាល ) បានដោយ ( ងាយស្រួល និង ស្របច្បាប់ ) ដែលពួក ( ក្បត់ជាតិ ) ទាំងសេ្ដច ទាំងរាស្ដ្រ មិនអាចតស៊ូបាន ។ ប៉ុន្តែមូលហេតុអ្វីបានជា សម រង្សី ដែលជាបុគ្គលដ៏មាន (មហិទ្ធិឫទ្ធិ ) ម្នាក់នេះមិនបានដឹកនាំគណបក្សដើម្បី ( សង្គ្រោះជាតិ )ដើរឆ្ពោះទៅរកសេច្ចក្តី ប្រាថ្នាចង់បាន របស់ប្រជាជាតខែ្មរ ដែលជាម្ចាស់ឆ្នោត ប៉ុនែ្តបែជា ( ប្រែក្លាយទៅជាសង្គ្រោះចោរទៅវិញ ) ? គឺមានហេតុផលជាច្រើន ប៉ុន្ដែថ្ងៃនេះខ្ញុំសូមលើកយកហេតុផលសំខាន់ៗមួយចំនួនដែលបងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ អាចដឹងអាចឮរួចមក ហើយដូចជា ៖ 1 - សម រង្សី មានតំណែងជាប្រធានគណបក្ស ប៉ុន្ដែគ្មានអំណាច ។ 2 - អ្នកដែលមានអំណាចពិតក្នុងគណបក្សគឺ កឹម សុខា - សុន ឆ័យ និង បក្ខពួកវរិវារ៍ របស់ពួកគេដែល ( ហ៊ុន សែន - ជា ស៊ីម - ហេង សំរិន ) បានបញ្ចូលមកបង្កប់ក្នុងគណបក្ស ( សម រង្សី ) ( សិទ្ធិមនុស្ស ) និង ( សង្គ្រោះជាតិ ) តាមរបៀបក្បួនច្បាប់ ( សាមកុក ) យ៉ាងមានប្រសិទ្ធិភាពដែល សម រង្សី មិនអាចទប់ទល់បាន ។ 3 - មិនស្គាល់ ( មិត្ដ ) មិនស្គាល់ ( សត្រូវ ) ។ 4 - ត្រចៀកស្រាល មិនហ៊ាននិយាយការពិត មិនហ៊ានស្ដាប់ការពិត និង មិនហ៊ានទទួលស្គាល់ការពិត ។ 5 - ហ៊ានបញ្ជោត ហ៊ានបោកប្រាស ហ៊ានបំភ្លេចរាល់ពាក្យសន្យាដែលខ្លួនធ្លាប់បាននិយាយនៅមុនការបោះឆ្នោត និង ក្រោយការបោះឆ្នោត ។ 6 - នៅបន្តធ្វើនយោបាយក្រោមការ ( បង្គាប់បញ្ជា ) របស់ ( ម៉ូនិកសីហនុ ) ដែលប្រជាជាតិខ្មែរគ្រប់គ្នាទទួលស្គាល់ថាជា ( ចារនារី ) ដ៏ឆ្នើមម្នាក់របស់ សីហនុ ) ដែលប្រជាជាតិខ្មែរគ្រប់គ្នាទទួលស្គាល់ថាជា ( ចារនារី ) ដ៏ឆ្នើមម្នាក់របស់ ( ហូជីមីុញ ) លើកលែងតែពួកកម្មុយនិស្តកញ្ជះយួន ។ សួរថា តើប្រជាជាតិខ្មែរអ្នកដែលស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់ភាពយុត្ដិធម៍ ដែលកំពុងត្រូវការ ( ការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ) នោះនៅមានសង្ឃឹម មកលើបុគ្គល ដូចជា សម រង្សី ទៀតឬ ? សម រង្សី បច្ចុប្បន្ននេះបើយើងប្រៀបធៀបទៅនឹងអ្នកបើកបរ ( រថយន្ដ ) គឺប្រៀបបាននិងមនុស្ស ( ពិការភ្នែក និង ពិការជើង ) ហើយប្រៀបធៀប ទៅនិងឈើដែលយកមកធ្វើជា( ទូក ) វិញនោះគឺប្រៀបបាននឹងឈើពុកអញ្ចឹងគឺអន្តរាយន៍ណាស់ ។ សូមលោក សម រង្សី និង បរិវារ៍ ចងចាំឲ្យបានច្បាស់ថា ប្រជាជាតិខ្មែរនាសម័យកាលនេះ ( INTERNETT ) ( មិនល្ងង់ខ្លៅ ) ដូច ជាពួកលោកឯងគិតនោះទេ ( ទូកអណ្ដែតដោយសារទឹក - ខ្លែងហោះដោយសារខ្យល់ ) ។ ថៃ្ងទី 05 . 04 . 2014

No comments:

Post a Comment