Saturday, 5 April 2014

តើ សម រង្សី នៅបន្តសុំគ្រលំលេងល្ខោននយោបាយជាមួយ ( ឧក្រិដ្ឋជន ) ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស ( ចិន - យួន ) ដើម្បីបំផ្លាញជាតិខែ្មរយើង ដល់ណាទៀត ?

ដោយ : ខេម រិន្ទ . នេះគឺជាសំណួរមួយនៃសំណួរជាច្រើនដែល សម រង្សី ត្រូវតែឆ្លើយបំភ្លឺដល់ប្រជាជាតិខ្មែរដែលជាម្ចាស់ឆ្នោត និង ជាអ្នកត្រូវការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ។ បើមិនដូច្នោះទេ សម រង្សី អើយ ត្រៀមខ្លួនដើរតាមគន្លងចាស់របស់ នរោត្តម រណឬទ្ធិ ដែល ហ៊ុន សែន គេត្រៀមទុកឲ្យហើយទៅ ។ គឺមានន័យថា ប្រជាជាតិខែ្មរយើងគាត់ (មិនល្ងង់ មិនភ្លើ ) ទៅបោះឆ្នោតឲ្យមនុស្ស ( កំសាក និង ចោលម្សៀត ) ដូចជា សម រង្សី ដែលកំពុងបញ្ជោត បោកប្រាសមកលើសេចក្ដីទុកចិត្ដរបស់ពួកគាត់នាអណតិ្ដ 2018 នោះទៀតឡើយ ។ នេះគឺជា ( សញ្ញាអន្ដរាយន៍ ) សម្រាប់ សម រង្សី ដែល ( និយាយហើយ សន្យាហើយ ) មិនបានធើ្វ ឬ ធើ្វមិនបាន ។

No comments:

Post a Comment