Sunday, 25 May 2014
ល្ខោននយោបាយរបស់ពួកគេ ( សម រង្សី - កឹម សុខា និង ឧក្រិដ្ឋជន ហ៊ុន សែន ) ជិតដល់ទីបញ្ចប់ហើយ
ដោយ : ខេម រិន្ទ :
ដូចអ្វីដែលយើងបានឃើញ បានដឹង និង បានឮ ពាក់ព័ន្ធនឹងករណី លិខិតរបស់ សម រង្សី ផ្ញើទៅឲ្យ ( ស្ដេចចោរ ) នរោត្តម សីហមុនី កាលពីថ្ងៃទី 02 មេសា 2014 កន្លងមកនេះក្នុងនៃ ( រិះគន់ និង ដាស់សតិ ) ( ស្ដេចទីមោង ឡឺកឺ ៗ ) ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ ( រដ្ឋធម្មនុញ្ញ ) ដែលជាច្បាប់កំពូលរបស់ជាតិខ្មែរយើង ។
យើងក៏ បានឃើញ បានដឹង និង បានឮ គ្រប់ ៗ គ្នាហើយដែរថាមានអ្វីខ្លះកើនឡើងខ្លះ ក្រោយពី ( លិខិតប្រតិដ្ឋរឿង ឬ លិខិតប្រជាភិថុត ) របស់ សម រង្សី ច្បាប់នោះ ?
(1)( រដ្ឋសភាចោរ និង រដ្ឋាភិបាលចោរ ) ដែលបានបង្កើតឡើងដោយ ( ខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ ) ដែលជាច្បាប់កំពូលនៃជាតិខ្មែរយើង បានចេញ ( សេចកី្ដថ្លែងការណ៍ ) ថ្កោលទោស និង
គំរាមថានឺងចាត់វិធានការណ៍ យ៉ាងមឹុងម៉ាត់ចំពោះ សម រង្សី ។
(2) - បញ្ជាឲ្យស្ថាប័នរដ្ឋគ្រប់ក្រសួង មនី្ទរ និង បណ្ដាខែត្រទូរទាំងប្រទេសដែលជាបរិវារ៍ ធើ្វញត្ដិគាំទ្រ-( រដ្ឋសភាចោរ និង រដ្ឋាភិបាលចោរ) ដើម្បីកៀបសង្កត់ទៅលើលោក សម រង្សី ។
ញត្តិគាំទ្រស្ថាប័នរដ្ឋាភិបាល មានមន្ទីរ ក្រសួង និងអភិបាលខេត្តផង ព្រមទាំងស្ថាប័នត្រួតពិនិត្យការអនុវត្តច្បាប់ គឺរដ្ឋសភា និងព្រឹទ្ធសភា ជាពិសេសគឺទីបញ្ជាការយោធាចាត់ទុកថា លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ ស្ដេចទីមោង ឡឺកឺ សីហមុនី និងថ្កោលទោសយ៉ាងដាច់អហង្ការប្រឆាំងនឹងលិខិតរបស់ប្រធានគណបក្សសង្គ្រោះចោរ និង សង្គ្រោះយួន នេះ។
ថ្ងៃនេះ ខ្ញុំ ខេម រិន្ទ សូមធ្វើការបំភ្លឺត្រួស ៗ ជូនដល់ជនរួមជាតិ រួមឈាម និង រួមទុក្ខ ដែលកំពុងត្រូវបានពួកគេ ( សម រង្សី - កឹម សុខា និង ហ៊ុន សែន ) បញ្ឆោត បោកប្រាសតាំងពី មុនបោះឆ្នោតរហូតមកទល់បច្ចុប្បន្ននេះ ដើម្បីតែផលប្រយោជន៍របស់ ពួកគេ ក្រុមគ្រួសារគេ និង បក្ខពួកគេ ។
- សួរថាតើពួកគេធើ្វរបៀបនេះដើម្បីអ្វី ?
- ចម្លើយ គឺ ៖
(1) - ដើម្បីជួយ សម រង្សី និង កឹម សុខា ។
(2) - ដើម្បីប្រមូលផ្តុំអំណាចឲ្យ កឹម សុខា ។
(3)- ដើម្បីបំផ្លាញប្រជាបិ្រយភាពរបស់ សម រង្សី ឲ្យអស់ពីក្ដីសង្ឃឹមនៃប្រជាជាតិខ្មែរទាំងមូល ។
(4)- ដើម្បីលើកស្ទួយប្រជាបិ្រយភាពឲ្យ កឹម សុខា ក្នុងន័យដែលថា កឹម សុខា ហ្នឹង គ្រាន់បើជាង - ក្លាហានជាង និង ស្មោះត្រង់ចំពោះម្ទាស់ឆ្នោតជាង សម រង្សី ក្នុងក្រសែភ្នែករបស់ប្រជាជាតិខ្មែរ
ទាំងមូលនាពេលខាងមុខ ។
(5)- ដើម្បីជួយ កឹម សុខា កំចាត់់ សម រង្សី ចេញឲ្យផុតពីគណបក្សសង្គ្រោះចោរសង្គ្រោះយួនតាមគំរូ (ញឹក ប៊ុនឆៃ ) នៃ FUNCINPEC នាពេលអនាគត ។
(6)- ដើម្បីក្រសោបយកគណបក្ស សង្គ្រោះជាតិដែលកំពុងក្លាយទៅជាគណបក្ស សង្គ្រោះចោរ និង សង្គ្រោះជាតិយួន ទៅវិិញនោះឲ្យមកនៅក្រោមបង្គាប់បញ្ជាផ្ទាល់ របស់ខ្លួនដូចជា គណបក្ស
( FUNCINPEC ) ។
បងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ ពិតជាបានដឹង បានឮ រួចមកហើយថាអ្វីៗ ដែល សម រង្សី និង បរិវារ៍ និយាយ ឬ សន្សា គឺវាបានក្លាយទៅជាការ
( កុហក់បោកប្រាស ) ព្រោះធ្វើមិនបាន ឬមិនបានធ្វើ ប៉ុនែ្ដបើពួក កឹម សុខា និង បរិវារ៍ វិញនិយាយអ្វី ឬ សន្យាអី្វហើយ គឺធ្វើបានឬបានធ្វើតាមក្ដីប្រាថ្នាចង់បានរបស់ពួកគេ ( កឹម សុខា -
ហ៊ុន សែន - សុន ឆ័យ - ម៊ួ សុខហ៊ួ ។ល។ និង។ល។ ដូចដែលកើតមានឡើងកន្លងមកថ្មីៗនេះ ។
ដូច្នេះបើយើងមើល និង ពិនិត្យពិិចារណាឲ្យបានល្អិតល្អន់នៅជម្រៅនយោបាយរបស់ខ្ម្មែរយើងដែលពោរពេញទៅដោយ ( ការកុហក់បោកប្រាស និង ការកេងប្រវ័ញ្ចយកចំណេញលើផលប្រយោជន៍ជាតិ ) របស់អ្នកនយោយខែ្មរយើងដែលជាខ្ញុំកញ្ជះបរទេសទាំងចាស់ទាំងថ្មី ដើម្បីបំរើតែផលប្រយោជន៍សម្រាប់ខ្លួនគេ - ក្រុមគ្រួសារគេ - បក្ខពួកគេ និង ចៅហ្វាយនាយគេ
ដែលជាបរទេស ( ចិន - យួន ) អញ្ចឹង តើយើងនៅមានសង្ឃឹមទៅលើអ្នកនយោបាយ ( ស៊ុំគ្រលំក្បត់ជាតិ ) ទាំងអស់នោះទៀតឬ ថាពួកគេអាចនាំមកនូវ របបប្រជាធិបតេយ្យ - សេរីភាព និង
យុតិ្តធម៍ ជូនដល់សង្គមជាតិខ្មែរយើងបាន ? ។
សូមរំលឹកជាថ្មីម្តងទៀតដល់ប្រជាជាតិខ្មែរដែលកំពុងត្រូវបាន សម រង្សី - កឹម សុខា និង បរិវារ៍ ( បញ្ឆោតបោកប្រាស់ ) ម្ដងហើយម្ដងទៀត ឲ្យបានជ្រាបថា ចាប់តាំងពីថ្ងៃ
បោះឆ្នោត 28 កក្កដា ឆ្នាំ 2013 រហូតមកទល់និងពេលនេះគឺមានរយះពេល 301 ថ្ងៃទៅហើយ ប៉ុនែ្តយើងមិនទាន់ឃើញនូវអ្វីដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាជាតិខែ្មរដែលម្ចាស់ឆ្នោត ម្ចាស់ប្រទេស និង ជាម្ចាស់នៃជោគវាសនាអនាគតជាតិ បានទទួលពីអ្នកនយោបាយ ដូចជា សម រង្សី និង កឹម សុខា នោះឡើយ ។
ពាក្យសន្យាដែលពួកគេ អួតក្ដែងៗៗកន្លងមកថាខ្លួនជាអ្នក កំចាត់របបផ្ដាច់ការ កំចាត់ ហ៊ុន សែន និងបក្ខពួកឲ្យបានសម្រេច ដើម្បីនាំមកនូវ របបប្រជាធិតេយ្យ - សេរីភាព និង
យុតិ្ដធម៍ ជូនសង្គមខ្មែរយើងឲ្យបាននោះ គឺកំពុងក្លាយទៅជា ( អតីត ) ពួកគេកំពុងបំភ្លេចនូវពាក្យសន្យា បំភ្លេចនូវ ការតស៊ូទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងគំនិត និង កម្លាំងទ្រព្យ ដែលប្រជាជាតិខែ្មរយើងបានរួមគ្នាធ្វើកន្លងមក ហើយបែជាងាកទៅចូលរួមក្នុងតុកចរចារដើម្បី ( ស៊ុំគ្រលំចែកអំណាច ) ជាមួយពួក ( ចោរក្បត់ជាតិកញ្ជះ ចិន- យួន ) ទៅវិញ ។
មកទល់និងពេលនេះ យើងមើលឃើញយ៉ាងច្បាស់ថា ( ល្ខោននយោបាយរបស់ពួកគេកំពុងជិតដល់ទីបញ្ចប់ហើយ គឺនិង បញ្ចប់ទៅជាមួយនិងប្រជាប្រីយភាពនិងជីវិតនយោបាយ ) របស់ សម រង្សី ផងដែរ ។
តើ សម រង្សី និង កឹម សុខា នៅបន្ដដាក់ខ្លួនធ្វើជាសត្វក្របីដើម្បីអូសរទេះឲ្យពួក ( ចោរក្បត់ជាតិកញ្ជះបរទេស ) ជិះចំឡងភុកដល់ពេលណាទៀត ? ។
បើឈឺហើយចាំគឺ ( មនុស្ស ) បើឈឺហើយជជុះគឺ ( សត្វក្របី ) ។
ថៃ្ងទី 25 ខែ ឧសភា ឆ្នាំ 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment