Wednesday, 7 May 2014
តើ សម រង្សី នៅបន្ដលេង (( ល្ខោននយោបាយ )) ជាមួយ (( CPP - ចិន និង យួន )) ដើម្បីសម្លាប់ជាតិខែ្មរដល់ណាទៀត ?
ដោយ : ខេម រិន្ទ .
ដូចអ្វីដែលខ្ញុំ ខេម រិន្ទ ធ្លាប់បានធើ្វការរំលឹក និង ជម្រាបជូនដល់បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខខ្មែរយើងជាច្រើនលើក
ច្រើនសារណាស់មកហើយ ទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោតថា សម រង្សី និង កឹម សុខា ហ្នឹង មិនហ៊ានយកឈ្នះលើ
ហ៊ុន សែន ដែលជា (( ម្ចាស់បំណុល )) ដ៏ធំមហិមាររបស់ពួកគេនោះឡើយ ((( ព្រោះអ្វី ))) ? ។
វាពិតជាការគួរឲ្យសោកស្តាយណាស់ចំពោះប្រជាជាតិ និង មាតុភូមិ កម្ពុជាយើងដែលមាន ((មហាបណ្ឌិតដ៍កំសាក និង ចោលម្សៀត )) ដូចជា សម រង្សី ធើ្វជាមេដឹកនាំក្នុងការ ( តស៊ូ ) ដើម្បី ( រំដោះជាតិ និង មាតុភូមិ ) ឲ្យរួចផុតពី ( គ្រោះមហន្តរាយន៍ ) ដែលកំពុងឈានចូលមក (( យាយី )) អាយុជីវិតជាតិ និង មាតុភូមិកម្ពុជា យើង
នាអនាគតដ៍ខ្លីខាងមុខនេះ ។
សម រង្សី មានអាវុធដ៏មាន ( ប្រសិទិ្ធភាព និង ពោរពេញទៅដោយកម្លាំងឋាមពល ) ដែលប្រជាជាតខ្មែរយើងបាន ( ប្រគល់ឲ្យ ) កាលពីថ្ងៃទី 28 ខែកក្កដា
ឆ្នាំ 2013 កន្លងមកនេះ ហើយអាវុធដ៍ឆ្នើមនេះគឺ សម រង្សី និង កឹម សុខា អាចយកឈ្នះពួកកម្មុយនិស្ដដែលជា (( ឧក្រិដ្ឋជន )) បំផ្លាញជាតិ និង សម្លាប់ជាតិខែ្មរយើងតាំងពី ( អតិតរហូតមកដល់បច្ចុប្បន្នកាល ) បានដោយ ( ងាយស្រួល និង ស្របច្បាប់ ) ដែលពួក (( ក្បត់ជាតិ )) ទាំងសេ្ដច ទាំងរាស្ដ្រ មិនអាចតស៊ូបាន ។
ប៉ុន្តែមូលហេតុអ្វីបានជា សម រង្សី ដែលជាបុគ្គលដ៏មាន (មហិទ្ធិឫទ្ធិ ) ម្នាក់នេះមិនបានដឹកនាំគណបក្សដើម្បី ( សង្គ្រោះជាតិ ) ដើរឆ្ពោះទៅរកសេច្ចក្តី ប្រាថ្នាចង់បាន របស់ប្រជាជាតិខែ្មរ ដែលជាម្ចាស់ឆ្នោត ប៉ុនែ្តបែជា ( ប្រែក្លាយទៅជាសង្គ្រោះចោរ និង សង្គ្រោះយួន ទៅវិញ ) ?
គឺមានហេតុផលជាច្រើន ប៉ុន្ដែថ្ងៃនេះខ្ញុំសូមលើកយកហេតុផលសំខាន់ៗមួយចំនួនដែលបងប្អូនជនរួមជាតិ រួមឈាម និង រួមទុក្ខ អាចដឹងអាចឮរួចមក ហើយដូចជា ៖
1 - សម រង្សី មានតំណែងជាប្រធានគណបក្ស ប៉ុន្ដែគ្មានអំណាច ។
2 - អ្នកដែលមានអំណាចពិតក្នុងគណបក្សគឺ កឹម សុខា - សុន ឆ័យ និង បក្ខពួកវរិវារ៍ របស់ពួកគេដែល ( ហ៊ុន សែន - ជា ស៊ីម - ហេង សំរិន ) បានបញ្ចូលមកបង្កប់ក្នុងគណបក្ស ( សម រង្សី ) ( សិទ្ធិមនុស្ស ) និង ( សង្គ្រោះជាតិ ) តាមរបៀបក្បួនច្បាប់ (( សាមកុក )) យ៉ាងមានប្រសិទ្ធិភាពដែល សម រង្សី មិនអាចទប់ទល់បាន ។
3 - មិនស្គាល់ ( មិត្ដ ) មិនស្គាល់ ( សត្រូវ ) ។
4 - ត្រចៀកស្រាល មិនហ៊ាននិយាយការពិត មិនហ៊ានស្ដាប់ការពិត និង មិនហ៊ានទទួលស្គាល់ការពិត ។
5 - គ្មានភាពស្មោះត្រង់ គ្មានសេចក្ដីក្លាហាន គ្មានគោលជំហរច្បាស់លាស់ ។
6 - ផ្តាច់ការ ចចេសរឹងរូស មិនទទួលយកការរិះគន ។
7 - បោះបង់ផលប្រយោជន៍ជាតិ ហើយបែទៅ រកអំណាចសម្រាប់ខ្លួន រកផលប្រយោជន៍សម្រាប់ ក្រុមគ្រួសារ និង បក្ខពួក មកជំនួសវិញ ។
8 - ហ៊ានបញ្ជោត ហ៊ានបោកប្រាស ហ៊ានបំភ្លេចរាល់ពាក្យសន្យាដែលខ្លួនធ្លាប់បាននិយាយនៅមុនការបោះឆ្នោត និង ក្រោយការបោះឆ្នោត ។
9 - នៅបន្តធ្វើនយោបាយក្រោមការ (( បង្គាប់បញ្ជា )) របស់ ( ម៉ូនិកសីហនុ ) ដែលប្រជាជាតិខ្មែរគ្រប់គ្នាទទួលស្គាល់ថាជា ( ចារនារី ) ដ៏ឆ្នើមម្នាក់របស់
(( ហូជីមិញ )) ។
សួរថា តើប្រជាជាតិខ្មែរអ្នកដែលស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់លទិ្ធប្រជាធិបតេយ្យ ស្រឡាញ់ភាពយុត្ដិធម៍ ដែលកំពុងត្រូវការ (ការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ) នោះនៅមានសង្ឃឹមមកលើបុគ្គល ដូចជា សម រង្សី និង កឹម សុខា ដែលជា
( អាយ៉ងរបស់អាយ៉ង ) ខ្ញុំកញ្ជះបរទេស ( ចិន - យួន ) ហ៊ុន សែន ទៀតឬ ?
សម រង្សី និង កឹម សុខា បច្ចុប្បន្ននេះបើយើងប្រៀបធៀបទៅនឹងអ្នកបើកបរ (( រថយន្ដ )) គឺប្រៀបបាននិងមនុស្ស ( ពិការភ្នែក និង ពិការជើង ) ហើយបើ ប្រៀបធៀប ទៅនិងឈើដែលយកមកធ្វើជា (( ទូក )) វិញនោះគឺប្រៀបបាននឹងឈើពុកអញ្ចឹងគឺ អន្តរាយន៍ណាស់ ។
ចាប់តាំងពីថៃ្ងនេះតទៅមុខ ប្រជាជាតិខ្មែរយើងដែលជា (( ម្ចាស់ប្រទេស ម្ចាស់ឆ្នោត និង ជាម្ចាស់នៃ ជោគវាសនា អនាគត ជាតិ )) ហើយបើពិតជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និង ស្រឡាញ់យុតិ្តធម៍ សម្រាប់សង្គមជាតិយើងពិតប្រាកដមែននោះ គឺ
1 - ត្រូវតែហ៊ានទទួលស្គាល់ការពិតរាល់ការ ( ខុសឆ្គង ) របស់មេដឹកនាំជាតិ ( ទាំងស្ដេច ទាំងរាស្ដ្រ ) ដែលបានប្រព្រិត្តខុសចំពោះ ( ជាតិ និង មាតុភូមិ ) ដែលជាហេតុបណ្ដាលឲ្យ ( ជាតិនិង មាតុភូមិ ) របស់យើង ដែលធ្លាប់តែមាន ( កិត្យានុភាពខ្ពង់ខ្ពស់គ្រប់វិស័យ ) ប្រែក្លាយទៅជាប្រទេសមួយប្រៀបបាននិងមនុស្សដែលកំពុងមាន (( ជម្ងឺ រុំរុក )) រកកល់នឹង ស្លាប់ នាពេលដ៏ខ្លីខាងមុខនេះ ។
2 - ត្រូវតែហ៊ាន ( ចែកឲ្យដាច់ចំពោះមិត្ដ និង សត្រូវ ) ។
3 - ត្រូវតែហ៊ាន ( និយាយការពិត ) ។
4 - ត្រូវតែហ៊ាន ( ស្ដាប់ការពិត ) ។
5 - ត្រូវតែហ៊ាន ( មើលការពិត ) ។
6 - ត្រូវតែហ៊ាន ( តស៊ូ - ហ៊ានផ្លាស់ប្តូរ - ហ៊ានលះបង់ ) ។
សូម ផ្ដាំ ទៅលោក សម រង្សី . លោកកឹម សុខា និង បក្ខពួកបរិវារ៍ ចូផងថារចងចាំឲ្យបានច្បាស់ថា ប្រជាជាតិខ្មែរនាសម័យកាលនេះ (( INTERNETT ))
( មិនល្ងង់ខ្លៅ ) ដូចជាពួកលោកឯងគិតនោះទេ (( ទូកអណ្ដែតដោយសារទឹក - ខ្លែងហោះដោយសារខ្យល់ )) ។
ស៊ូស្លាប់ខ្លួន មិនឲ្យស្លាប់ជាតិ មិនក្បត់ជាតិ ក្បត់ប្រជាជន មិនលោភលន់ នឹងអំណាច មិនខ្លបខ្លាច មិនចុះចាញ់ ។
ថៃ្ងទី 07 . 05 . 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment