Wednesday, 12 November 2014
និយាយការពិត រំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
*** ការចាប់ចង មាច សុវណ្ណរា នាពេលនេះហ្នឹងគឺ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ យើងបានដឹងជាមុនរួចទៅហើយថានឹងមានការ " ចាប់ចងវាយខ្នោះ " ជាបន្តបន្ទាប់នូវសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់របស់គណបក្ស " សង្គ្រោះចោរ " ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោតថ្មីឆ្នាំ 2018 ដើម្បី " កាត់បន្ថយ " នូវកម្លាំងនិងអំណាចទាមទាររបស់គណបក្ស " សង្គ្រោះចោរ " ដែលពួកគេបានព្រមព្រៀងគ្នាមុនចូលទៅអង្អុយធ្វើ ( ចោរជាមួយគ្នា ) នៅក្នុង " អាគាររដ្ឋសភាខ្ញុំកញ្ជះយួន " នោះ ។
*** ព្រិត្តិការណ៍ " ចាប់ចង និង វាយខ្នោះ " ទាំងអម្បាលមាននេះគឺជា " ឆាកល្ខោននយោបាយ " របស់ពួកគេ " CPP និង CNRP " បន្តសម្តែងតាម អ្វីដែលចៅហ្វាយ " ចិន និង យួន " របស់ពួកគេបញ្ជាឲ្យសម្តែង ដើម្បី បិទបាំងនូវ " មហិច្ឆតាអំណាច - ឥទ្ធិពល និង ផលប្រយោជន៍ " ដ៏មហា
សាល របស់ពួកគេក្នុងប្រទេសកម្ពុជាយើង ។
*** ដូច្នេះសូមប្រជាជាតិខ្មែរទាំងមូល " កុំជ្រួលច្របល់ " និងសកម្មភាពនៃ" ការចាប់ចងវាយខ្នោះ " របស់ពួកគេលើកនេះឲ្យសោះ ព្រោះជាហេតុនាំឲ្យ សម រង្សី និង កឹម សុខា នៃ " CNRP " ឆ្លៀតយកឱកាសនេះធ្វើ " ប្រជាភិថុត និង ជំនួញនយោបាយ " លាងសំអាតខ្លួនដូចកាល " ព្រិត្ដិការណ៍ " ទីលានប្រជាធិបតេយ្យ ។
*** រឿងរបស់ មាជ សុវណ្ណារា ពួកគេនិងដោះលែងវិញនៅពេលដែលសមរម្យដោយមិនចាំបាច់មានការទាមទារ ឬ បាតុកម្មអ្វីឡើយ ព្រោះនេះគឺជា " យុទ្ធសាស្ត្រ សាមកុក " របស់ ហ៊ុន សែន ដែលយើងហៅថា " កៀងក្របីបញ្ចូលក្រោល " រួចហើយចាប់ខ្លុះម្តងមួយ ម្តងមួយ យ៉ាងស្ទាត់ជំនាញរបស់ CPP ។
ហើយសូមរំលឹកផងថាសកម្មភាព " ចាប់ចងនិងវាយខ្នោះ " នេះមិនចប់ត្រឹម មាជ សុវណ្ណារា ទេ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment